
TNAOT News
· 2020-07-14
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសពីមហិច្ឆតា ក្នុងការនាំអង្ករទៅកាន់ពិភពលោក
#កសិកម្ម# #ការនាំអង្ករស្រូវទៅក្រៅប្រទេស# #សង្គម# #មហិច្ឆតាក្នុងការផ្គត់ផ្គង់# #ដំណាំស្រូវ#
12422
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីមហិច្ឆតា ក្នុងការផលិតស្រូវរបស់កម្ពុជា សម្រាប់ធ្វើការផ្គត់ផ្គង់ក្នុងតំបន់ ព្រមទាំងអាចធ្វើការនាំចេញទៅកាន់ពិភពលោក ក្នុងបរិមាណមួយខ្ពស់ផងដែរ។
ថ្លែងនៅក្នុងពិធី ចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាល ជាមួយកសិករនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០សម្តេច ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាមានចំណុចខ្លាំងលើវិស័យកសិកម្ម ដែលវាមិនត្រឹមតែគ្មានផលប៉ះពាល់ទេ ប៉ុន្តែវាបែរជាមានឧត្តមភាពត្រឡប់ទៅវិញ។
សម្តេចបន្តថា អំឡុងពេលកើតមានវិបត្តិកូវីដ នៅក្នុងប្រទេសកម្ពុជា សម្តេចបានស្នើឱ្យផ្អាកការនាំអង្ករចេញទៅកាន់ពិភពលោក ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការផ្គត់ផ្គង់ស្បៀងនៅក្នុងស្រុក។ បន្ទាប់ពីមានការផ្អាកមួយរយៈ សម្តេចបានពិនិត្យឃើញថា ស្រូវនិងអង្កររបស់កម្ពុជាអាចផលិតបាននៅក្នុងបរិមាណមួយខ្ពស់ ដូច្នេះកម្ពុជាអាចមានលទ្ធភាពធ្វើការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងអាចធ្វើការនាំចេញទៅកាន់ពិភពលោកបានផងដែរ។ “កម្ពុជាមានសមត្ថភាពផលិតអង្ករបានជិត៦លានតោន ដូច្នេះអាចធ្វើការផ្គត់ផ្គង់ក្នុងតំបន់និងនាំចេញបាន”។
យោងតាមលទ្ធផលខាងលើនេះ សម្តេចតេជោហ៊ុន សែន បានប្រកាសថា កម្ពុជានឹងចូលរួមក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់និងពិភពលោក”។
សូមបញ្ជាក់ថា បរិមាណអង្ករសរុបដែលផលិតបានមានប្រមាណជា៤០ម៉ឺនតោន ក្នុងនោះនាំចេញទៅកាន់ទីផ្សារអឺរុបចំនួន១៣ម៉ឺន៨ពាន់តោន ទៅប្រទេសចិនមាន១៤ម៉ឺន៨ពាន់តោន ទៅកាន់តំបន់អាស៊ានមាន៥ម៉ឺន៤ពាន់តោន៕ ដោយ៖ ឃួន លក្ខិណា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)