
TNAOT News
· 2020-07-19
ផ្សារបន្លែធម្មជាតិសហគមន៍ដាក់លក់២ថ្ងៃក្នុង១សប្តាហ៍
#ធម្មជាតិ# #កសិកម្ម# #សង្គម# #សហគមន៍# #បន្លែ#
1831
ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានមកទិញបន្លែធម្មជាតិ របស់បងប្អូនប្រជាសហគមន៍ជាច្រើន ស្រុកដែលបានដាក់តាំងលក់ នៅខាងមុខឈៀងខាងកើត នៃសួនច្បារមហាសណ្ឋាគារក្រុងសៀមរាប កាលពីនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។
យោងតាមប្រសាសន៍ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានឱ្យដឹងថា ដោយមានការឯកភាព និងគាំទ្រពីអាជ្ញាធរខេត្ត មន្ទីរកសិកម្ម និងរុក្ខាប្រម៉ាញ់ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ក្រសួងកសិកម្ម និងរុក្ខាប្រម៉ាញ់ ក្នុងគោលបំណងដើម្បីជួយជម្រុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៏បងប្អូននៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាបនេះឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
លោក បានបន្តទៀតថា «បច្ចុប្បន្ន ខាងសហគមន៏បន្លែសុវត្ថិភាពមកពីស្រុកចំនួន៦ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ដែលមានបន្លែធម្មជាតិជាច្រើនមុខ និងស្តង់សម្រាប់ដាក់លក់នៅទីលានហាត់ប្រាណក្នុងសួនច្បារនៃមហាសណ្ឋាគារនេះ ជារួមសរុបចំនួនស្តង់មាន ១១ស្តង់ហើយៗ ខែក្រោយៗ អាចបន្ថែមចំនួន ៥ ស្តង់ទៀតសម្រាប់ការដាក់លក់បន្លែទាំងនោះ រហូតដល់ឆ្នាំក្រោយអាជ្ញាធរពាក់ព័ន្ធគ្រោងនឹងបង្កើតស្តង់សម្រាប់បងប្អូនសហគមន៏លក់នៅពេលល្ងាចៗ ដូចជាលក់ផ្លែឈើគ្រប់ប្រភេទជាដើម បន្ទាប់ពីជម្ងឹកូវីដ.១៩ បានស្ងប់ស្ងាត់»។
ការលក់បន្លែសុវត្ថិភាពរបស់សគមន៍នេះ បើកលក់បានតែ២ថ្ងៃក្នុងមួយសប្តាហ៍ គឺយើងលក់នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយលក់ចាប់ពីម៉ោង ៧:០០នាទី រហូតដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ ក្រៅពីនោះគឺពួកគាត់លក់នៅតាមផ្សារនានាផងដែរ។
ជាមួយគ្នានេះ ប្រជាកសិករ បានលើកឡើអអំពីការដាំបន្លែធម្មជាតិនេះ ដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុស្តិ៍ធ្វើពីរុក្ខជាតិតូចៗ និងអាចម៌គោ អាចម៏មាន់ ដោយពួកគាត់មិនបានប្រើប្រាស់ជីសារធាតុគីមីឡើយ។
គួរបញ្ជាក់ផងដែរថា រយៈកាលកន្លងមក គេសង្កេតឃើញ ថ្នាក់ដឹកនាំខេត្តសៀមរាប លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ តែងតែអញ្ជើញចុះជួបជាមួយបងប្អូនអាជីវករលក់ដូរនៅផ្សារបន្លែសុវត្ថិភាព និងជួយគាំទ្រផលិតផលក្នុងស្រុកស្ទើរតែជារៀងរាល់ចុងសប្តាហ៍ទៀតផង៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ

មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត

បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

មានទឹកចិត្តគឺល្អ! តែជាមួយនឹងមនុស្ស ៥ ប្រភេទនេះ ដាច់ខាតកុំចំណាយទឹកចិត្តទៅជួយឱ្យសោះ

全部评论 (0)