
TNAOT News
· 2020-08-02
បើ៧ទៅ១០ថ្ងៃអត់ភ្លៀង ស្រូវត្រូវខូចខ្ទេចហើយ
#ការព្រួយបារម្ភ# #ការខូចខាត# #កសិកម្ម# #សង្គម# #ដំណាំស្រូវ#
3022
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ពីស្រុកកែវសីមាបានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន២ឃុំនឹងអាចប្រឈមការខូចខាត ប្រសិននៅអំឡុង៧ ទៅ១០ថ្ងៃទៀត មិនមានភ្លៀងធ្លាក់ ដែលបង្កការព្រួយបារម្ភជាខ្លាំងពីកសិកររស់នៅតំបន់នោះ។
សេចក្តីរាយការណ៍បន្តថា នៅថ្ងៃទី៣០ កក្កដា ក្រុមការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហកាជាមួយអាជ្ញាធរឃុំ មេម៉ង់ និងឃុំចុងផ្លាស់ ចុះពិនិត្យដំណាំស្រូវដែលទទួលផលប៉ះពាល់ដោយគ្រោះរាំងស្ងួតឃុំទាំពីរមានផលប៉ះពាល់សំណាបសរុបចំនួន ០៨ភូមិ ស្មើនិង ៩២១ គ្រួសារ ផ្ទៃដីសរុប ១២ហិកតា ក្នុងនោះ ឃុំមេម៉ង់ស្មើនិង ៤២១ គ្រួសារ ផ្ទៃដីសរុប៧ហិកតា និងមាន៥ភូមិ ចំណែកឃុំចុងផ្លាស់ស្មើនិង ៥០០ គ្រួសារ
ផ្ទៃដីសរុប ៥ ហិកតា មានចំនួន៣ភូមិ។ចំណែកសន្ទូងពុំមានផលប៉ះពាល់ទេ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ សីហា ២០២០ ថា ប៉ុន្មានថ្ងៃមកពីអំឡុងចុងខែកក្កដា ការបង្ករបង្កើនដំណាំស្រូវនៅឃុំខាងលើ បានរងនូវការប៉ះពាល់ខ្លះៗបណ្តាលមកពីអាកាសធាតុរាំងស្ងួត។ព្រោះមិនមានប្រភពទឹកសម្រាប់ស្រោចស្រព្វ សំណាប និងសន្ទូងប្រឈមនិងការខូចខាតប្រសិនបើពុំមានភ្លៀងធ្លាក់។លោកប្រធានមន្ទីរបន្តថា កសិករនៅឃុំមេម៉ង់និងឃុំចុងផ្លាស់ មានទម្លាប់ធ្វើស្រែតាមចង្កេះភ្នំ ដូច្នេះដំណាំស្រូវនៅតំបន់នោះត្រូវពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង ដ្បិតឃុំទាំងពីរមិនទាន់មានប្រព័ន្ឋប្រឡាយទឹកសម្រាប់បូមដាក់ស្រែនោះទេ។ប៉ុន្តែជាវិធានការមន្ទីរកសិកម្មបានត្រៀមរួចរាល់នូវ ការជួយសង្គ្រោះដំណាំស្រូវរបស់កសិករ ប្រសិនបើអាកាសធាតុនៅតែអូសបន្លាយមិនមានភ្លៀងធ្លាក់ មន្ត្រីជំនាញនិងជួយផ្តល់ជាប្រេងឬម៉ាស៊ីនបូមទឹកដល់ កសិករណាដែលមានស្រែនៅជិតអូរឬត្រពាំងដើម្បីបូមទឹកសង្គ្រោះស្រូវ។
ដោយឡែកក្នុងករណីដំណាំស្រូវទាំងនោះមានការខូចខាត មន្ទីរនិងផ្តល់ពូជស្រូវដល់ពួកគាត់ដាំដុះឡើងវិញ។
ដោយឡែក បើតាមអាជ្ញាធរឃុំមេម៉ងបានឲ្យដឹងថា ជាសំណាងល្អខណៈដំណាំស្រូវរបស់ប្រជាពលរដ្ឋកំពុងប្រឈមទៅនឹងការខូចខាត ព្រោះតែមេឃមិនមានភ្លៀងធ្លាប់អស់ជាច្រើនសប្តាហ៏ ស្រាប់តែនៅយប់ថ្ងៃទី៣១ កក្កដា ឈានចូលថ្ងៃទី០១ សីហា មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យដំណាំស្រូវនិងដំណាំផ្សេងមានសង្ឃឹមឡើងវិញ៕ដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
រឿងមួយដែលស្ត្រីត្រូវចងចាំដោយប្រុងប្រយ័ត្ន…!

ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

ការលក់សំបុត្រនៃភាពយន្តរឿងយុទ្ធសិល្ប៍ទេវបុត្រណាចាវគ្គ២ ជាប់ចំណាត់ថ្នាក់កំពូលទាំងដប់ក្នុងប្រវត្តិសាស្ត្រភាពយន្តពិភពលោក #ណាចា

រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

全部评论 (38)
មិត្ត589003617
· 2020-08-03
😮😮😮😮
មិត្ត553173318
· 2020-08-03
Vcxgdo
Zely kh
· 2020-08-03
Wow
dsp12
· 2020-08-02
😢😭😢
Oh Chi
· 2020-08-02
🙏🙏🙏
Oh Chi
· 2020-08-02
☺️☺️
Sokmeng In
· 2020-08-02
តែ ពីរថ្ងៃនេះភ្លៀងហួសការស្មាន តែភ្លៀងអញ្ជឹងល្អសំាប់កសិកម្មយើង
មិត្ត347897041
· 2020-08-02
😮😮😮😮😮😮😮😮😮😮
ID77119642
· 2020-08-02
😥😥😥😥
អ៊ុល សំណាង
· 2020-08-02
😮
khunchadara
· 2020-08-02
នដនដននថ
Na Rong7
· 2020-08-02
🙏👍
មិត្ត20341843
· 2020-08-02
😮😮
SEAN KPT
· 2020-08-02
🤐😥😣
Chinese & English
· 2020-08-02
😥😥😥😥😥
- 1
- 2
- 3
前往页