发布作品

简体中文

TNAOTដំណើរកំសាន្ត

· 2020-08-06

សហគមន៍​ភូមិកំពង់ភ្លុក អ្វីដែលទេសចរមិនអាចរំលងបាននារដូវវស្សានេះ

#ភូមលិចទឹក# #ដើរលេង# #កំពង់ភ្លុក# #ដើរលេងស្រុកខ្មែរ#

12949

​ភូមិកំពង់ភ្លុក ជាភូមិមួយដែលសិ្ថតនៅតំបន់លិចទឹកទន្លេសាប របស់ខេត្តសៀមរាប។ កំពង់​ភ្លុក​ជាចំណែករួម​ឡើង​ដោយ​ភូមិ​ចំនួន​ បី ចូល​គ្នា​ស្ថិត​ក្នុង​ បឹងទន្លេសាប ដែល​មាន​ចំងាយ​ប៉ុន្មាន​ប្រហែល ១៦ គីឡូម៉ែត្រពី​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើម​កោងកាង​លិច​ទឹក ដែលដើម​កោងកាង​ទាំង​នោះ គឺ​ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ។​

កំពង់ភ្លុកជាភូមិដែលលិចទឹកតែដោយសារលក្ខណៈពិសេសរបស់ភូមិដែលមានទីតាំងនៅលើទឹកនិងទេសភាពភូមិដែល ជាទីទាក់ទាញដ់ភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន។ ទេសចរណ៍នៅកំពង់ភ្លុកជាទេសចរណ៍ ធម្មជាតិនិងវប្បធម៌ដែលមានទាំងការកំសាន្តតាមភូមិលិចទឹក ដែលមានផ្ទះអណ្តែតលើទឹកនិងការទស្សនានូវ សត្វព្រៃតាមដងទន្លេរសាបនៅព្រែរនាម។

ការទស្សនាតាមព្រៃរនាមធ្វើឲ្យអារម្មរណ៍របស់ភ្ញៀវទេសចរណ៍មានភាពស្រស់ថ្លា។ ព្រោះទីនោះមានសត្វបក្សីដ៏ច្រើនប្រភេទ និងប្រភេទសត្វល្មូនមានដូចជាពស់ ក្រពើ អណ្តើក និងប្រភេទត្រីធំៗជាបច្រើនប្រភេទទៀត​ ដែលនេះជាជំនួយដល់ការអភិវឌ្ឍន៍ជីវភាពប្រជាជនដែលរស់នៅក្នុងភូមិនោះ។

ក្នុង​បឹង​ទន្លេសាប​សំបូរ​ដោយ​បក្សី​ទឹក​ច្រើន​ជាង ១០០ ប្រភេទ និង មាន​ត្រី​​ចំនួន​ច្រើន​ជាង ២០០ ប្រភេទ ​រួម​ទាំង​ក្រពើ អណ្ដើក ស្វា ភេ ទៀត​ផង។ នៅ​ខែ​វស្សា​​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​មាន​ទំហំ​ដល់​ទៅ ១២ ០០០ គីឡូម៉ែត្រ​ក្រឡា តែ​នៅ​ខែ​ប្រាំង​វិញ​មាន​ទំហំ​ត្រឹម​តែ ២៥០០ គីឡូម៉ែត្រ​ក្រឡា​តែ​ប៉ុណ្ណោះ។

បើនិយាយពីលក្ខណៈពិសេស របស់សហគមន៍នេះវិញ... គឺបានផ្តល់បរិយាកាសប្លែកថ្មីសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយសម្រាប់់ការពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្ត ក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ ក្នុងចំណោមទូកចំនួន៩៦១។ ទេសចរអាចកំសាន្តអារម្មណ៍បានមួយបែបទៀត ជាមួយនឹងក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពល ដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាលផ្តល់នូវភាពកក់ក្តៅបំផុត។

វាកាន់តែពិសេសសម្រាប់ភ្ញៀវទេសចរ ដោយពួកគាត់អាចចូលរួមអុំទូកលេងកម្សាន្តបានដោយខ្លួនឯង។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក បានតាមរយៈ រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកយើងធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ ដោយប្រើរយៈពេលប្រមាណ ២០នាទីទៀត ទើបយើងទៅដល់សហគមន៍កំពង់ភ្លុក។

ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិឋាន​ដ៏​ស្រស់​ស្អាត​មួយ​នេះ ភ្ញៀវ​ទេសចរ​អាច​ជិះ​ទូក​តូច​ទស្សនា​នៅ​ក្រោម​ម្លប់​ព្រៃឈើ​លិច​ទឹក​ដ៏​ត្រជាក់​។ ក្រៅ​ពី​នេះ នៅ​ពេល​ល្ងាច​ គេ​អាច​ទស្សនា​ថ្ងៃ​លិច​នៅ​លើ​ផ្ទៃ​ទឹក​ដ៏​ស្រស់​ស្អាត។ នៅ​ពេល​យប់​ភ្ញៀវ​ទេសចរ​អាច ស្នាក់នៅ​ទីនោះ​បាន ​ដោយ​សហគមន៍​មាន​ផ្ទះ​ស្នាក់​នៅ រៀបចំ​យ៉ាង​ស្អាត​ និង​មាន​ផាសុកភាព។

ទេសភាពថតពីលើអាកាសកំពង់ភ្លុកនៅក្នុងរដូវប្រាំងពីប្រភពផេក Vanda Photography៖

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានផលិតផល និងសេវាកម្មសម្រាប់ភ្ញៀវទេសចរ ដូចជា៖

- សេវាកម្មកាណូតដឹកភ្ញៀវទេសចរកម្សាន្ត

- សេវាកម្មទូកអុំកម្សាន្តក្នុងភូមិ និងក្នុងព្រៃលិចទឹក

- សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជជាដើម។

ខាងក្រោមនេះជាសកម្មភាពផ្សេងៗក្នុងការទស្សនាចរណ៍នៅសហគមន៍ភូមិកំពង់ភ្លុក៖

ប្រភពរូបភាព៖ Boy Mok

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (374)

មិត្ត875724844

· 2020-11-01

😁😁😁😁

មិត្ត424627307

· 2020-10-23

បើអង្គុយនៅតែចាំថ្នាក់ថ្នមមិនបាច់ទៅរកសុីអីទេ👍👆👆👆👆👆👆👆👆

Navy SN

· 2020-10-18

អរគុណសម្រាប់ការចែករំលែក💞💞💓💓 💕💕💕💕💕💕💕💕💕

មិត្ត844527447

· 2020-10-16

😗😗😗😗

មិត្ត957437607

· 2020-10-13

🤗🤗🤗

ID77083370

· 2020-10-11

good

មិត្ត 84721972

· 2020-10-04

😍😍😍

មិត្ត953792036

· 2020-10-04

😮😮😮

មិត្ត086469809

· 2020-10-03

😎😎😎😎

Thou bro

· 2020-09-20

😄😍

មិត្ត69892520

· 2020-09-20

🙂🙂🙂

មានលក់កូនមាន់ពូជខែ្ម

· 2020-09-19

😎😗😎😎😎😍😍

មិត្ត648723318

· 2020-09-07

😐

មិត្ត255324060

· 2020-09-04

ok ណាគេLikeខ្ញុំ❤️️🇰🇭ខ្ញុំនិងLikeអោយវិញ😍🇰យើងខ្មេរដូចគ្នាត្រូវចេះជួយគ្នា🇭ok💓🇰🇭

ID1320954050646456

· 2020-09-03

😍😍

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 25
前往