
TNAOT News
· 2020-08-08
LEEDON HEIGHTS ខុនដូដ៏ទំនើប ក្បែរផ្សារទំនើបអ៊ីអនសែនសុខ ចាប់ផ្ដើមទទួលកក់ជាមួយតម្លៃយ៉ាងពិសេស
#អ៊ីអន# #ខុនដូទំនើប# #តម្លៃសមរម្យ# #សង្គម# #អចលនទ្រព្យ#
6747
ភ្នំពេញ៖ គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិត ស្ដង់ដារអន្ដរជាតិ ប្រកបដោយផាសុកភាព ជាមួយកម្ពស់ ៣៦ជាន់ និងមានអគារប៉មចំនួន ៤ កំពុងសាងសង់លើដី ១,៥ ហិកតា ស្ថិតនៅក្នុងតំបន់មានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងជាទីប្រជុំជន បានសម្ពោធគម្រោងបើកទទួលកក់ជាផ្លូវការ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២០ នេះ ដោយថែមទាំងផ្ដល់ជូនតម្លៃពិសេសមិនធ្លាប់មាន។
គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិតមួយនេះ បានហ៊ុមព័ន្ធដោយគម្រោងធំៗជាច្រើននៅជុំវិញ ពិសេសគឺនៅជិតផ្សារទំនើប អ៊ីអនសែនសុខ សាលាជាតិ និងអន្តរជាតិ មជ្ឈមណ្ឌលព្រីមៀនសែនសុខ មជ្ឈមណ្ឌលលក់ដុំម៉ាក្រូ សួនទឹក ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើន។
លោក ហ៊ង ភាព គណៈគ្រប់គ្រង គម្រោងខុនដូ LEEDON HEIGHTS បានថ្លែងថា នេះមិនមែនជាគម្រោងទីមួយទេ ដែលបានចាប់ផ្ដើមសាងសង់ ដោយក្រុមហ៊ុនទទួលបានជោគជ័យជាច្រើនគម្រោងរួមមកហើយនៅរាជធានីភ្នំពេញ។ ប៉ុន្ដែគម្រោងនេះ កាន់តែពិសេសជាងគម្រោងមុនៗ ដោយមានការរចនាឡើងយ៉ាងល្អឥតខ្ចោះ ក្រោមការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ សុទ្ធសឹងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍន៍អាគារពាណិជ្ជកម្ម សណ្ឋាគារ អាផាមិន ខុនដូដ៏ប្រណិតៗ ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។
សម្រាប់គម្រោងនេះ អតិថិជន ក្រៅពីរស់នៅប្រកបដោយផាសុកភាព ជាមួយភាពស្រស់បំព្រង និងការរចនាប្រកបដោយប្រណីតភាព អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាងច្រើន ជាមួយការផ្ដល់ជូននូវតម្លៃពិសេស និងបំពាក់ជួនគ្រឿងសង្ហារឹមជាច្រើនផងដែរ។
លោកបន្ដថា គម្រោងខុនដូនេះ នឹងសម្ពោធការិយាល័យលក់ រួមទាំងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋាននាថ្ងៃទី ១៣ សីហា សប្ដាហ៍ក្រោយនេះ ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៤។
សម្រាប់ក្នុងឱកាស សម្ពោធការិយាល័យបើកលក់នៅថ្ងៃខាងមុនេះ ក៏នឹងមានការផ្ដល់ជូនកម្មវិធីប្រម៉ូសិនពិសេសៗ ដោយមានទាំងការបញ្ចុះតម្លៃ និងរង្វាន់ជូនអតិថិជនផងដែរ។
ជាមួយគ្នានោះ លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុន បានថ្លែងថា «ខុនដូរបស់យើងត្រូវបានរចនាឡើងទៅតាមទសន្សវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ Leaf Anatomy» ដោយការរចនា បណ្តាញផ្លូវដើរឆ្លងកាត់គ្នាខ្វាត់ខ្វែង ដូចទៅនឹងសរសៃនៃស្លឹកឈើ នាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង។ បណ្តាញនៃសរសៃវ៉ែនទាំងនេះហើយ នឹងនាំឱឲ្យយើងឈានដល់ការបំពាក់គ្រឿងបរិក្ខារយ៉ាងសម្បូរបែប នៅទូទាំងបរិវេណខុនដូ មានទាំងអាងហែលទឹកធំទូលាយ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ ធ្វើឱ្យរចនាសម្ព័ន្ធនេះ បង្កើតបានជាសហគមន៍មួយដ៏ស្រស់ស្អាត»។
លោកស្រី អាន សុធីតា អគ្គនាយិកា ក្រុមហ៊ុន CBRE Cambodia ក៏បានថ្លែងបញ្ជាក់ដែរថា «គម្រោងរបស់យើង ក្រៅពីភាពល្អប្រណីត ប្រកបដោយគុណភាពខ្ពស់ តម្លៃក៏សមរម្យជាងគេ បើប្រៀបធៀបទៅនឹងគម្រោងផ្សេងៗទៀត និងមានការផ្ដល់ជូននូវគម្រោងបង់ប្រាក់ អាចបត់បែនស័ក្កិសមនឹងស្ថានភាពរបស់អតិថិជនចង់បានផងដែរ»។
លោកស្រីបញ្ជាក់ថា ប្រសិនបើក្រឡេកមើលគម្រោងខុនដូប្រណីតផ្សេងៗទៀតនៅលើទីផ្សារបច្ចុប្បន្ន តម្លៃជាទូទៅនឹងចាប់ផ្តើមចន្លោះពី ២៥០០ដុល្លារ ទៅ ៣០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលអាចនឹងស្ថិតនៅលើបន្ទាត់មួយ លើសពីលទ្ធភាពអតិថិជន ដែលជាប្រជាជនក្នុងស្រុករបស់យើងមួយចំនួន។ ចំណែកនៅខុនដូ LEEDON HEIGHTS ស្របនឹងផ្នត់គំនិតរបស់យើង គឺផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះយើងបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី ១៧០០ដុល្លារ ក្នុងម៉ែលការ៉េឡើងទៅ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)