
TNAOT News
· 2020-08-11
បរាជ័យនឹងការចិញ្ចឹមសត្វមាន់ ងាកមកចាប់យកការចិញ្ចឹមបង្កងទឹកសាបវិញត្រូវប៉ាន់
#កសិករ# #កសិកម្ម# #សង្គម# #បង្កង# #ការចិញ្ចឹមមាន់#
1975
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីមានភាពមិនសូវកាក់កបពីការចិញ្ចឹមមាន់ បានធ្វើឱ្យកសិករម្នាក់បានសម្រេចចិត្តផ្លាស់ប្តូរមុខរបររបស់ខ្លួនមកចាប់យកការចិញ្ចឹមបង្កងទឹកសាបវិញម្តង ហើយឥឡូវនេះលោកពូបានចិញ្ចឹមអស់រយៈពេល ២ខែ ១០ថ្ងៃហើយ ដែលបានដាក់ទុនប្រមាណជា ៣៥ លានរៀល ដើម្បីទិញកូនបង្កង ៧០ ០០០កូន ដោយកូនបង្កងមួយតម្លៃ ៥០០រៀល។
លោកពូ ជា អឿន មានទីលំនៅក្នុងភូមិត្រាំរនាប ឃុំអង្គពពេល ក្នុងស្រុកគងពិសី ក្នុងខេត្តកំពុងស្ពឺ សាកល្បងចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ បច្ចុប្បន្នមានស្រះចិញ្ចឹមធំៗ ៣ កំពុងដំណើរការចិញ្ចឹមតែ ២ស្រះ ដោយដាក់កូនចិញ្ចឹមចំនួន នៅមិនទាន់បានប្រមូលផលនៅឡើយទេ។ មានអាយុ ៥៨ ឆ្នាំហើយ លោកពូ អឿន បាននិយាយថា «ហេតុផលដែលលោកពូប្តូរអាជីកម្មនេះ ក៏ព្រោះពីមុនខ្ញុំមានសកិដ្ឋានចិញ្ចឹមមាន់ ប៉ុន្តែមើលទៅមិនជាសូវកាក់កបដូចមុន ដូចនេះខ្ញុំបានសម្រេចចិត្តនឹងព្យាយាមសាកល្បងចិញ្ចឹមបង្កងទឹកសាបនេះម្តង។
លោកពូ បានបន្តថា «ការចិញ្ចឹមនេះ ត្រូវប្រើរយៈពេល ៧ទៅ ៨ខែ ដើម្បីគ្រប់អាយុសម្រាប់លក់ ដូចនេះ រយៈពេលប៉ុន្មានខែមកនេះ ខ្ញុំមិនបានជួបបញ្ហាដូចជាងាប់កូនទាំងនោះទេ»។ លោកពូសង្ឃឹមថា នឹងទទួលបានចំណូលល្អ ដោយសារជាបង្កងទឹកសាបមានទីផ្សារល្អ និងជាពិសេសការចិញ្ចឹមបែបធម្មជាតិ ។ ប្រសិនបើការប្រមូលផល និងការលក់ចេញមកដល់ លោកពូអាចលក់ក្នុងតម្លៃ ៣០ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។
លោកពូបានបន្ថែមថា «ខ្ញុំសង្ឃឹមថានឹងមានទីផ្សារច្រើន និងមានប្រជាជនគាំទ្រច្រើន ពីព្រោះបង្កងនេះជាពូជនៅក្នុងស្រុកយើង ប៉ុន្តែវាមានទំហំមិនចាញ់បង្កងបរទេសដែរ។ បង្កងនេះ បើធំអស់ ១អាចមានទំងន់ ២ខាំឡើងទៅ»។ ខ្ញុំបានទៅរៀនបទពិសោធន៍ពីអ្នក បើកកសិដ្ឋានធំតែម្តងក្នុងខេត្តតាកែវ ហើយបន្ទាប់មកខ្ញុំបានយកមកសាកល្បង ឃើញថាអាចទៅរួច។ ក្នុងខេត្តកំពង់ស្ពឺនេះ លោកពូជាមនុស្សដំបូងដែលបានសាកល្បងចិញ្ចឹមបង្កងទឹកសាបនេះ។ ហើយលោកពូកំពង់នឹងមានគំរោង ដើម្បីបន្ថែមអាជីវកម្មនេះ ដោយនឹងមានកន្លែងបង្កាត់ពូជបង្កងទឹកសាបនេះផងដែរ ប្រសិនជាលោកពូអាចខ្ជីលុយពីធានាគារបាន។
គួរបញ្ជាក់ផងដែរថា លោកមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ ដល់ទីកន្លែងលោកពូ និងបានគាំទ្រ ផ្តល់កំលាំងចិត្តលោកពូបន្ថែមទៀត ដើម្បីភាព ជោគជ័យនាពេលអនាគត ជាអ្នកផ្គត់ផ្គង់បង្កងទឹកសាបម្នាក់ និងជាអ្នកផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមបង្កងទឹកសាបមួយរូបផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
វាសនាចារមកល្អណាស់! ម្ចាស់ស្រីឆ្នាំទាំង ៤ នេះ ពូកែជ្រើសរើសដៃគូជីវិត ច្រើនតែបានស្វាមីល្អ ជីវិតគូមានក្ដីសុខ សុភមង្គល

ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ

ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥»

បើចង់មានសុខភាពល្អ ផ្លូវចិត្តប្រសើរ ចូរ«ខ្ជិល»ជាមួយរឿង៥ចំណុចនេះ

全部评论 (150)
Khoem Sonita
· 2020-10-19
good
មិត្ត596248141
· 2020-10-16
ពិតជាល្អ
មិត្ត111389032
· 2020-10-11
😐😐😐
មិត្ត60836604
· 2020-10-10
😙😙😙😙😙😙
យ៉ាន សារាម
· 2020-10-09
👍👍👍👍
Saoheng
· 2020-10-08
😃
មិត្ត833974943
· 2020-10-06
😙😗😗😗
មិត្ត833974943
· 2020-10-06
😎😱😱😱😛
មិត្ត086469809
· 2020-10-03
😎😎😎😎
Deth Thea
· 2020-09-27
😊
Thavy Tang
· 2020-09-25
😯👍👍😇
ស្មោះពេជ្រ
· 2020-09-23
😍😍😍😍😍
Ratha ckl
· 2020-09-21
😄😄😄😄
មិត្ត376439106
· 2020-09-15
good
Sokhen So
· 2020-09-14
🤗🤗🤗🤗🤗🤔🤔🤔😘😘😘😘😄
- 1
- 2
- 3
- 4
- 5
- 6
- 10
前往页