
Wow Cambodian
· 2020-08-15
តាមពិតរូបចម្លាក់ដំរីនៃប្រាសាទនេះសោះ ដែលប្រើក្នុងក្រដាស៥០០០០រៀលរបស់ខ្មែរ
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ប្រាសាទ# #រូបិយវត្ថុ# #ចម្លាក់ដំរី#
34248
ប្រជាពលរដ្ឋខ្មែរពិតជាធ្លាប់ឃើញ និងចាប់អារម្មណ៍គ្រប់គ្នាពីរូបភាពសត្វដំរីឈរក្បែរប្រាសាទបាគង លើរូបិយវត្ថុ ក្រដាសប្រាក់ប្រភេទ៥០០០០រៀល (៛) របស់ខ្មែរ។
មានមនុស្សតិចណាស់ដែលដឹងថាដំរីនោះនៅទីណា និងស្ថិតនៅប្រាសាទមួយណាក្នុងចំណោមប្រាសាទរាប់ពាន់ក្នុងដែនដីកម្ពុជា។ តាមពិតរូបចម្លាក់ដំរីដែលយើងឃើញមិនមែនជារូបចម្លាក់ដំរីនៃប្រាសាទបាគងនោះទេ តែវាជារូបចម្លាក់ដំរីនៃប្រាសាទមួយក្នុងរាជធានីបុរាណ កោះកេរ្តិ៍។
ប្រាសាទនោះមានឈ្មោះថាប្រាសាទដំរី ជាបុរាណដ្ឋានមួយក្នុងចំណោមរាប់រយក្នុងបរិវេណតំបន់រាជធានីបុរាណកោះកេរ្តិ៍។ រូបចម្លាក់ដំរី ដែលនៅព័ទ្ធជុំវិញប្រាសាទត្រូវបានបែកបាក់ និងធ្លាក់មកខាងក្រោមជាដើម គឺមានតែរូបចម្លាក់មួយប៉ុណ្ណោះដែលបានរក្សារូបរាងល្អជាងគេ ហើយក៏ត្រូវបានយកប្រើនៅលើក្រដាសប្រាក់ ៥០០០០រៀល តែម្ដង។
ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានផ្លាស់ប្ដូររាជធានីពីយសោធបុរៈ(អង្គរ) ទៅតំបន់កោះកេរ្តិ៍ ហើយបច្ចុប្បន្នកម្ពុជាកំពុងស្នើបញ្ចូលជាបេតិកភណ្ឌពិភពលោក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
៥ យ៉ាងនេះមិនបាច់សន្សំទុកច្រើនពេកទេ ព្រោះកាន់តែសន្សំ គ្រោះកាន់តែច្រើន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

Why you should to read the book?

សញ្ញាទាំង ៤ បង្ហាញថា ខួរក្បាល និងរាងកាយរបស់អ្នកត្រូវការពេលសម្រាកនៅស្ងប់ស្ងាត់ម្នាក់ឯង

全部评论 (0)