发布作品

简体中文

TNAOT News

· 2020-08-21

អ្នកនាង ទ្រី ដាណា សំណូមពរកុំយកវប្បធម៌ជេរស្ដីគ្នា មកធ្វើប្រធានបទលក់ដូរតាមអនឡាញ !

#អំពាវនាវ# #កុំជេរគ្នាតាមអនឡាញ# #កម្សាន្ត# #ទ្រីដាណា# #តារាខ្មែរ#

10274

រាជធានីភ្នំពេញ ៖ អ្នកនាង ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយនៅក្នុងប្រទេស កម្ពុជាដែលមាន​ឈ្មោះថា NNP តែងតែប្រាប់ទៅកាន់តំណាងចែកចាយរបស់ខ្លួនគ្រប់រូបថា យើងលក់ដូរយើងមិនត្រូវយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ ។

ថ្មីៗនេះអ្នកនាងបានសរសេរសារមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា «មើលដូចជារូបខ្ញុំ តាំងពីដើមមកខ្ញុំមិនដែលទៅយកអ្នកណាមកធ្វើប្រធានបទឡាយលក់ផលិតផលឡើយហើយ មានតែការចែករំលែកល្អទៅកាន់ពួកគាត់ រកយុទ្ធសាស្ត្រដើម្បីបង្កើតភាពរឹងមាំនៅក្នុងអាជីវ កម្ម និងធ្វើជាគំរូល្អទៅកាន់ពួកគាត់បើទោះបីជាមានជនមួយចំនួនធ្វើបាប និងមាក់ងាយជេរ ស្ដីមកលើរូបខ្ញុំក៏ដោយនាងខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររក្សានូវភាពស្មោះត្រង់ជាចម្បងទំនួលខុសត្រូវខ្ពស់ជាចម្បង ខ្ញុំមិនដែលយកចិត្តទុកដាក់និងបុគ្គលមួយចំនួនតូចដែលចាំតែ វាយប្រហារយើងនោះទេហើយពួកគាត់ទាំងនោះ (តំណាងចែកចាយ) ក៏ដូចចិត្តទៀត មិនដែលឃើញពួកគាត់យកបុគ្គលណាមកជេរស្ដីធ្វើប្រធានបទលក់ដូរនោះឡើយ។

ខ្ញុំសូមអគុណដល់តំណាងចែកចាយទាំងអស់ដែលសហការយ៉ាងល្អ និងស្ដាប់បង្គាប់រាល់ការដឹកនាំរបស់ នាងខ្ញុំ នាងខ្ញុំសូមអរគុណទៅដល់តំណាងចែកចាយគ្រប់រូបទាំងអស់ដែលបានអនុវត្តតាម គោលការណ៍ក្រុមហ៊ុនរបស់នាងខ្ញុំ» ។

អ្នកនាង ទ្រី ដាណា ក៏បានផ្ដាំផ្ញើទៅកាន់មនុស្សចំនួនផងដែរសូមឈប់យករូបអ្នកនាងទៅ ដាក់ជាមួយអ្នកនេះដាក់ជាមួយអ្នកនោះទៅ  ព្រោះអ្នកនាងមិនមែនជាបុគ្គលដែលចូលចិត្ត ជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញឡើយ ដោយអ្នកនាងបានសរសេរ សារនៅក្នុងបណ្តាញ សង្គមទៀតថា «ខ្ញុំរកស៊ីដោយភាពថ្លៃថ្នូរ ខ្ញុំរកស៊ីដោយភាពស្មោះត្រង់ សូមកុំយកខ្ញុំធ្វើប្រធាន បទអីចែកបុណ្យទាំងអស់គ្នាផងណា ព្រោះបើសិនជាអ្នកណាសាងបាបអ្នកនោះអ្នកទទួល ឥឡូវនេះបាបបុណ្យមិនចាំជាតិក្រោយទេ សូមអរគុណទុកជាមុនសម្រាប់អ្នកដែលយករូបខ្ញុំ ទៅដាក់ជាមួយបុគ្គលដែលចូលចិត្តជេរបញ្ចោរគ្នាតាមសាធារណៈនៅតាមប្រព័ន្ធ អនឡាញ» ។

អ្នកនាងបន្តថា រូបខ្ញុំក៏បានស្បថសច្ចាប្រណិធានមុខមហាជនទាំងអស់គ្នាផងដែរដើម្បីបញ្ជាក់ ពីភាពស្អាតស្អំ និងស្មោះសរចិត្តស្មោះរបស់នាងខ្ញុំបញ្ជាក់ជូនបងប្អូនរួចរាល់ផងដែរ ។ ខ្ញុំ សង្ឃឹមថា បងប្អូនក៏ស្រឡាញ់ភាពស្អាតស្អំដែរបើសិនជាបងប្អូនគិតថាសម្បថនោះគ្មានន័យ សម្រាប់បងប្អូនចូលបងប្អូនធ្វើបន្តទៀតចុះតែកុំភ្លេចថា ទៅដល់ទីណាក៏ជាន់លើព្រះធរណីដែរ ដូច្នេះខ្ញុំ សូមបញ្ជាក់ចិត្តស្មោះសររបស់ខ្ញុំរួចរាល់ហើយ សូមមើលប្រវិត្តរបស់ខ្ញុំសាឡើងវិញ ខ្ញុំ ចូលចិត្តប្រើសម្ថភាពជាចំបង សូមឈប់ យករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែល ចូលចិត្តជេរ បញ្ចោរគ្នាតាមអនឡាញទៀតទៅ ។ សូមអរគុណទុកជាមុនសម្រាប់អ្នកដែលកាត់តរូបភាព៕ រក្សាសិទ្ធដោយកោះសន្តិភាព

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (132)

ID77578003

· 2020-08-23

Like me pg

kong 527430455

· 2020-08-23

🤔🤔🤔🤔🤔🤔🤔

Sokmeng In

· 2020-08-23

ល្អនិងអាក្រក់ដើរតំណើរគ្នា មិនណយទេ គិតអោយជ្រៅបន្តិច

ជំនោរ ពោធិ៍សាត់

· 2020-08-23

👍👍👍

មិត្ត162251535

· 2020-08-23

❤️️😍

Rathana met

· 2020-08-23

👍👍

Doma

· 2020-08-22

🥰😂😂

000999

· 2020-08-22

🙄🙄

IDAh Pha77517514

· 2020-08-22

មិន​ចង់​អោយ​ធ្វើ​ តែ​ធ្វើ​ខ្លួន​ឯង​

ផ្កាភ្លើង

· 2020-08-22

😘😘

ID1321301573898680

· 2020-08-22

😄😄😄😄😄😄

មិត្ត794585364

· 2020-08-22

😀😀😀😀

Rithchan

· 2020-08-22

Good 👍

មិត្ត404200257

· 2020-08-22

👍👍👍👍👍

Seangheng 9999

· 2020-08-22

😮😮😮

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 9
前往