
TNAOT News
· 2020-09-03
ហេតុអ្វីអ្នកជំនាញលើកឡើងថា «កុំក្រហើយខ្ជិល បែរជាបន្ទោសគ្រួសារ បន្ទោសសង្គមជាតិ» ?
#ចំណេះដឹង# #អាជីវកម្ម# #អ្នកក្រ# #អ្នកមាន# #អប់រំ និងការងារ#
8874
រាជធានីភ្នំពេញ ៖ នៅលើភពផែនដីរបស់យើងមិនថា ប្រទេសណានោះទេ សុទ្ធតែមានអ្នកមាន និងអ្នកក្រ ហើយគំលាតរវាងអ្នកមាន និងអ្នកក្រនេះត្រូវបានបែងចែកមកពីយូរលង់ណាស់មកហើយ ។ ក្នុងប្រទេសខ្លះមានប្រជាជន ២០ភាគរយ កាន់កាប់ធនធានបាន៨០ភាគរយ និងខ្លះក្នុងប្រជាជន៨០ភាគរយ មានធនធានតែ២០ភាគរយផង វាជាទូទៅទៅហើយរបស់ជីវិតមនុស្ស ។
មនុស្សជាច្រើនបានកើតមកក្នុងពេលវេលា និងគ្រួសារណាមួយដែលជួនកាលពួកគេមិនចង់បាន ហើយតូចចិត្តលើខ្លួនឯងថា ហេតុអ្វីកើតមកក្រ ។ អ្នកខ្លះទៀតគិតថា ហេតុអ្វីកើតមកក្នុងត្រកូលអ្នកមាន គ្មានសេរីភាព ដើរហើរពិបាក ត្រូវខ្លាចនេះខ្លាចនោះជាដើម ។ កាលឆ្នាំ២០០០ជាង គេឃើញថា អ្នករស់នៅក្នុងក្រុងកំពង់សោម ប្រជាជន២០ ភាគរយមានដីចំនួន៨០ភាគរយ និងប្រជាជន៨០ភាគរយមានដីតែ២០ភាគរយនោះទេ ។
សុភាសិតមួយឃ្លា ដែលអ្នកជំនាញម្នាក់បានលើកថា «មនុស្សជោគជ័យបន្ទោសខ្លួនឯង រីឯមនុស្សបរាជ័យបន្ទោសអ្នកដទៃ» ដែលន័យនេះគឺ មនុស្សបរាជ័យ រកស៊ីមិនបានសម្រេចខ្លួនឯងបន្ទោសគេ ។ លោក ឌិន សុមេធារិទ្ធ ជាស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន បានឱ្យ បន្តថា «វាជារសជាតិជីវិតរបស់មនុស្សដែលមិនចេះស្កប់ស្កល់នោះទេ ចឹងខ្ញុំចង់ឱ្យយុវជនយើងមានទំនួលខុសត្រូវ ហើយយល់ពីសាវតាពិតនៃផែនដី នៃប្រវត្តិមនុស្សជាតិ ហើយបើយើងយល់ដឹងពីវាហើយ នោះយើងម្នាក់ៗនឹងដឹងថាហេតុអ្វីបានជាពិភពលោកនេះមានគំលាតរវាងអ្នកមាននិងអ្នកក្រ នៅពេលយើងយល់ហើយយើងនឹងមិនចាំបាច់ត្រូវច្រណែនអ្វីនោះទេ។ យុវជនគួរតែកុំមើលអ្វីជាអវិជ្ជមាន បើខ្លួនក្រត្រូវខំប្រឹង កុំច្រណែនអ្នកមាន តែបើច្រណែនត្រូវមានចិត្តថាត្រូវខំឱ្យដូចគេនោះអាចបានល្អវិញ»។
យើងគួរតែទទួលខុសត្រូវនូវអ្វីគ្រប់យ៉ាង កុំបន្ទោសគេបើយើងមិនមានភាពជោគជ័យ កុំក្រហើយខ្ជិល បន្ទោសគ្រួសារ បន្ទោសសង្គមជាតិ និងបន្ទោសអ្នកដទៃ ប៉ុន្តែយើងគួរតែបន្ទោសខ្លួនឯងដែល មិនមានសមត្ថភាពអាចធ្វើឱ្យខ្លួនក្លាយជាអ្នកមានបាន។ លោក ឌិន សុមេធារិទ្ធបានបន្តថា «ខ្ញុំតែងតែឃើញ មានការផុសលើបណ្តាញសង្គមនានា អំពីបញ្ហាភាពក្រីក្រនឹងយើងផុសថាមានភាពមិនស្មើគ្នា គំលាតអ្នកមានអ្នកក្រ។ រហូតដល់មានរឿងហូលីវូដ មួយបានសម្តែងនៅការប្លន់ពីអ្នកមានទៅជួយអ្នកក្រ នេះជាកត្តាមើលឃើញសម្រាប់ខ្ញុំផ្ទាល់វាមិនត្រូវនោះទេ អ្នកមានគេខំណាស់ ហើយបើយើងចង់ឱ្យអ្នកក្រមានបាន គួរបង្រៀននូវជំនាញណាមួយដើម្បីអាចរកស៊ីខ្លួនឯងបាន លុយដែលចែកនោះវាជារយៈពេលខ្លីសម្រាប់ពួកគាត់នោះទេ ដូចនេះបើយើងនូវតែជួយគាត់បែបនេះ ចឹងគាត់នៅតែក្រដដែលនឹង។ ដូចខ្ញុំធ្លាប់បានរៀបរាប់កន្លងមកហើយថា នៅលើពិភពលោកយើង មនុស្ស ២ភាគ៣ នៃអ្នកមាន គឺកើតចេញពីកូនអ្នកក្រ មានជាងកូនអ្នកមានដែលស្នងត្រកូលឬទ្រព្យសម្បត្តិរបស់ឳពុកម្តាយទៀត។ ចឹងសរុបមកបើអង្គុយតែច្រណែនគេ យើងគ្មានថ្ងៃជោគជ័យនោះទេ»។
នៅប្រទេសអង់គ្លេសពីមុន មនុស្ស២ភាគរយកាន់កាប់ធនធាន៥០ភាគរយ រីឯ២ទៅ៣ ឆ្នាំចុងក្រោយ ប្រជាជនត្រឹម ១ភាគរយកាន់កាប់ធនធាន ៥០ភាគរយទៅហើយ ចឹងវាប្រែប្រួលលឿន។ ដូចនេះក្នុងប្រទេសកម្ពុជា អ្នកដែលទើបតែ ដោយសារអ្នកទើបចាប់អាជីវកម្មវ័យក្មេង ឬសហគ្រិនថ្មីថ្មោង ព្រួយបារម្ភ ក្លាចពិបាករីកចម្រើនលឿនដូចអ្នកមាន តែវាមិនជាបញ្ហានោះទេ យើងកុំទៅគិតពីអ្នកមានស្រាប់នោះទៅវាបានហើយ សំខាន់យើងត្រូវធ្វើអ្វីឬរកវិធីអ្វីសម្រាប់អភិវឌ្ឍន៍អាជីវកម្មខ្លួនឯងឱ្យដំណើរការល្អ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?

៣ យ៉ាងនេះ ស្ត្រីទាមទារកាន់តែច្រើន បុរសនឹងស្រលាញ់នាងកាន់តែខ្លាំងដូចគ្នា

ផ្លូវក្រោយទាំង ៣ ដែលមនុស្សឆ្លាតវៃតែងតែប្រុងប្រៀបទុកសម្រាប់ខ្លួនឯង ចៀសវាងមានហានិភ័យកើតឡើង

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

全部评论 (128)
វីរៈ 273484626383777
· 2020-10-24
V
មិត្ត317555541
· 2020-10-22
😊😊😊
ថាំ ចាន់ធា
· 2020-10-21
😍😍😍
JOKER TRY
· 2020-10-19
👏👏👏
មិត្ត074531151
· 2020-10-14
😎😎😎
មិត្ត957437607
· 2020-10-14
😄😄😄
01286
· 2020-10-14
😊😊😊
កូដណែនាំ 26337597
· 2020-10-14
😍
01076
· 2020-10-13
😋😋
មិត្ត628520271
· 2020-10-12
🤔🤔🤔
មិត្ត956007083
· 2020-10-10
Hi
មិត្ត923510220
· 2020-10-09
👍👍👍👍👍
Sothin
· 2020-10-04
😎😎🤗😎😎
Sothin
· 2020-10-04
🤗🤗😎🤗🤗
ID Oun Na
· 2020-10-02
😊
- 1
- 2
- 3
- 4
- 5
- 6
- 9
前往页