发布作品

简体中文

TNAOT News

· 2020-09-04

តំបន់ទេសចរណ៍​ធម្មជាតិល្អឯករបស់កម្ពុជា ៤កន្លែង ត្រៀមស្នើបញ្ចូលក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក

#ដើរលេង# #អង្គការយូនីស្កូ# #ដើរលេងស្រុកខ្មែរ# #បេតិកភណ្ឌពិភពលោក#

9473

តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលរបស់កម្ពុជា ៤កន្លែង ត្រូវរដ្ឋាភិបាលត្រៀមបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក របស់អង្គការយូនីស្កូនាពេលឆាប់ៗខាងមុខ។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន និងជារដ្ឋលេខាធិការ លោក នេត្រ ភក្ត្រា។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យក្រសួងស្ថាប័ន ចុះសិក្សាដើម្បីរៀបចំឯកសារ ត្រៀមដាក់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងតំបន់ធម្មជាតិចំនួន ៣កន្លែងទៀត ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូនីស្កូ។ 

លោកបន្តថា មកដល់ពេលនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន បានធ្វើការចងក្រង ឯកសារមួយចំនួនបន្តបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់ព្រែកកាំពីនេះ ដើម្បីរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសនៅតាមតំបន់ជាប់ទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោត។ 

លោកថា ព្រែកកាំពី គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយ មានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង ហើយក៏ជាទីជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោត ហើយរហូតមកដល់ពេលនេះ កម្រផ្សោតកម្ររបស់កម្ពុជា គឺមានចំនួនសរុប ៩២ក្បាល។ 

ព្រែកកាំពី កំពុងបានក្លាយទៅជាតំបន់លំហែរកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តក្រចេះ ហើយមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនបំផុត គឺក្នុងរដូវប្រាំង។

ក្រៅពីព្រែកកាំពី ក្រសួងក៏ត្រៀមតំបន់ធម្មជាតិ ៣កន្លែងទៀតរួមមាន ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ តំបន់ធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ និងតំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ ខេត្តព្រះវិហារដូចគ្នា៕ ដោយ៖ សៅ ធី

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (136)

YellowLover

· 2020-09-06

😍😍😍😍😍😍😍😍😍😍😍😍😍😘😘😘

Danno Lucky

· 2020-09-06

😎

មិត្ត75468887

· 2020-09-06

😍😍😍

មិត្ត556710576

· 2020-09-06

fresh water dolphin

ឯក សុខឃឿន

· 2020-09-06

😍😍😍😍😍

onsky

· 2020-09-06

😀😍

ranita

· 2020-09-06

🤑🤑

Reak sa 006

· 2020-09-05

😗😗😗

មិត្ត492414772

· 2020-09-05

😍😍😍

មិត្ត485610450

· 2020-09-05

😄😄😄😄

Soeun Marina

· 2020-09-05

😮🙂🥰🥰🥰🥰🥰

Doma

· 2020-09-05

😘😘😘

ព័ត៏មានទូទៅ

· 2020-09-05

🤔🤔

ព័ត៏មានទូទៅ

· 2020-09-05

🤔🤔

ID191009076869189

· 2020-09-05

😮

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 10
前往