
TNAOT News
· 2020-09-11
ឈ្វេងយល់ជ្រុង១នៃការបោះបាយបិណ្ឌ
#សិល្បៈ និងវប្បធម៌# #ចំណេះដឹង# #បាយបិណ្ឌ# #ពុទ្ធបរិស័ទ# #ប្រេត#
1241
ជាទូទៅពុទ្ធបរិស័ទខ្មែរយើងមានជំនឿថា ការបោះបាយបិណ្ឌគឺដើម្បីបញ្ជូនកុសលឱ្យទៅញាតិសន្តាន សាច់សាលោហិត ដែលបានចែកឋានទៅកើតជាប្រេតដើម្បីឱ្យសាច់ញាតិដែលកើតជាពួកប្រេតនោះបានទទួលទានអាហារឆ្អែកស្កប់ស្កល់ គឺទាល់តែក្រុមគ្រួសារដែលកំពុងរស់នៅសព្វថ្ងៃនេះនាំគ្នាទៅបោះបាយបិណ្ឌនៅជុំវិញព្រះវិហារនារដូវភ្ជុំបិណ្ឌនៅវេលាទៀបភ្លឺ ដោយគេជឿថា ធ្វើបែបនេះពួកប្រេតនឹងទទួលបានដុំបាយដោយផ្ទាល់ដៃ ។
ទាក់ទងនឹងការបោះបាយបិណ្ឌនេះ ព្រះមហាមែន សុធីរ៍ គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ មានថេរដីកាថា តាមពិតទៅការបោះបាយបិណ្ឌ បានជាប្រយោជន៍ដល់ពួកសត្វតិរច្ឆាន ។ យើងអាចសន្មតបានថា ប្រសិនបើបុគ្គលណាទៅកើតជាសត្វតិរច្ឆានដូចជា សត្វស្រមោច ចង្រិត កណ្តូប កណ្តុរ និងចាបជាដើមនោះ ពិតជាអាចបរិភោគបាយដែលគេបោះនោះបានដោយផ្ទាល់ ហើយពួកសត្វខ្លះទោះជាបាយដែលមិនមែនជាបាយគេបោះឱ្យក្តី ក៏អាចបរិភោគបានដែរ ។
បើតាមទ្រឹស្តីព្រះពុទ្ធសាសនាបានតំណាលរឿងប្រេតពួកខ្លះដែលមិនអាចទទួលបរិភោគរបស់ល្អបានឡើយ គឺថាឃើញរបស់ល្អដូចជាអាហារដែលគេរៀបចំស្អាតបាតនោះ ពេលទៅចាប់យកដោយសេចក្តីស្រេកឃ្លានជាពន្លឹក ដុំបាយនោះក៏រលាយបាត់ទៅ ។ ពួកប្រេតទាំងនោះអាចទទួលបានតែរបស់ណាដែលគួរខ្ពើមរអើមដូចជាលាមក ខ្ទុះ ឈាម ភក់ ជ្រាំជាដើម ។ ហេតុបែបនេះមកពីបាបកម្មរបស់ពួកប្រេតទាំងនោះកាលនៅរស់ជាមនុស្សដែលចូលចិត្តរស់នៅប្រព្រឹត្តតែអំពើអាក្រក់ កាប់សម្លាប់ បង្ហូរឈាម រស់នៅដោយការជិះជាន់ កេងប្រវ័ញ្ច បឺតជញ្ជក់ផលប្រយោជន៍អ្នកដទៃ ដែលជនទូទៅយល់ថាជាអំពើលាមក គួរឱ្យស្អប់ខ្ពើម ។
ដោយសារអំពើអាក្រក់នោះឯងឱ្យផល ទើបបុគ្គលទាំងនោះពេលទៅកើតជាប្រេត ក្រៅពីរងទុក្ខជាអនេក ក៏នឹងត្រូវរងក្តីស្រេកឃ្លានវេទនារាប់ម៉ឺនសែនឆ្នាំ ក៏នៅមិនអាចចាប់កាន់យកអាហារល្អបរិភោគបានឡើយ គឺអាចបរិភោគតែរបស់ដែលជាទីខ្ពើមរអើមប៉ុណ្ណោះ ។
ព្រះមហាមានថេរដីកាបន្តទៀតថា ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ទៅហើយនោះ ត្រូវយកទេយ្យទានទៅឱ្យអ្នកមានសីល អាចជាអ្នកបួស ឬជាគ្រហស្ថដែលរក្សាសីលក៏បាន ។ ចំណែកការបោះបាយបិណ្ឌនេះជាប្រពៃណីសុទ្ធសាធ ដូច្នេះការបោះបាយបិណ្ឌគ្រាន់តែជាការបោះបាយបិណ្ឌដើម្បីអនុគ្រោះដល់ពួកសត្វតិរច្ឆាននានា គឺគ្មានប្រយោជន៍អ្វីដល់ពួកប្រេតជាញាតិឡើយ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ

ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

全部评论 (0)