
TNAOT News
· 2020-09-11
ពលរដ្ឋសម្រុកទិញខុនដូតម្លៃថោក ទោះស្ថានការណ៍កូវីដនៅតែអូសបន្លាយ
#លំនៅដ្ឋាន# #អារ៉ាខារ៉ា# #សង្គម# #អចលនទ្រព្យ# #វិបត្តិកូវីដ១៩#
3058
ក្រុមហ៊ុនសាងសង់លំនៅដ្ឋាន តាមបែបជប៉ុនអារ៉ាខាវ៉ា បានប្រើប្រាស់ថវិការប្រមាណ៧០លានដុល្លារអាមេរិក ដើម្បីសាងសង់លំនៅដ្ឋានបែបខុនដូរទាន់សម័យ សម្រាប់គម្រោងទាំងពីររបស់ខ្លួន ក្នុងដំណាក់កាលនេះ។
ក្រោយបញ្ចប់នូវការសាងសង់ គម្រោងខុនដូរលើកទី១របស់ខ្លួនរួចហើយ ក្រុមហ៊ុនអារ៉ាខាវ៉ា បានប្រកាសពីការចាប់ផ្តើមលក់ គម្រោងទី២បន្ថែមទៀត ខណៈតម្រូវការផ្ទះបែបខុនដូរ ដែលមានតម្លៃទាប និងមធ្យមបែបនេះ កំពុងតែមានកំណើនប្រើប្រាស់ ពីអតិថិជនយ៉ាងច្រើនកុះករ។
ជាមួយនឹងការពេញនិយម នូវការរស់នៅតាមបែបខុនដូរប្រភេទនេះ ក្រុមហ៊ុនបានធ្វើការអះអាង ទៅលើការលក់ខុនដូរ ក្នុងអំឡុងពេលវិបត្តកូវីដ១៩នេះ គឺមិនបានរុញច្រានឱ្យមានការធ្លាក់ចុះ នូវការលក់បន្ទប់ ឬ ការប្រឈមនឹងហានីភ័យ ដែលបណ្តាលឱ្យក្រុមហ៊ុន មានការខាតបង់ទុនវិនិយោគឡើយ។
បើតាមអ្នកជំនាញផ្នែកអចលនទ្រព្យ ដែលបានបង្កើតគម្រោងសាងសង់លំនៅដ្ឋានខាងលើនេះ កំពុងតែធ្វើការ ពង្រីកគម្រោងបន្ថែមទៀត ព្រមទាំងបង្កើនល្បឿនៃការសាងសង់ គម្រោងលើកទី២ ឱ្យបានកាន់តែឆាប់រហ័សដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។
លោកអាឡិច យ៉ាស៊ូម៉ូតូ សហប្រធាននៃលំនៅដ្ឋាន Arakawa បានប្រាប់ឱ្យដឹងថា បញ្ហាកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ។ ប៉ុន្តែកូវីដមិនបានបង្អាក់ដល់ការងារសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ ដោយផ្តល់ការងារដល់បុគ្គលិក និងកម្មករទ្វេរមួយជាពីរ។ “ដំណើរការលក់លំនៅដ្ឋានអារ៉ាខាវ៉ា ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងនោះទេ ដោយហេតុផលថា តម្លៃដែលយើងលក់ នៅតែស្ថិតក្នុងកម្រិតតម្លៃមធ្យមដដែល”។
លោកអាឡិច យ៉ាស៊ូម៉ូតូថា Arakawa បានចាប់ផ្តើមលក់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ រហូតដល់ពេលនេះ លក់អស់១២១យូនីតរួចមកហើយ ដែលនេះសបញ្ជាក់ឱ្យឃើញថា សន្ទុះនៃការលក់របស់ក្រុមហ៊ុន នៅតែកើនឡើង។
សូមបញ្ជាក់ថា លំនៅដ្ឋានអារ៉ាខាវ៉ា បានសាងសង់នៅលើផ្ទៃដីជាង១.៣ហិចតា មានសំណង់អាគារសរុបចំនួន១៦ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។ ចំពោះតម្លៃយូនីតនីមួយៗ នៅដំណាក់កាលទី២ មានតម្លៃថ្លៃជាងសំណាក់កាលទី១បន្តិច គឺមានភាពខុសគ្នាចន្លោះពី១៥០ដុល្លារ ទៅ២៥០ដុល្លារប៉ុណ្ណោះ៕ ដោយ៖ ឃួន លក្ខិណា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (46)
Ly Ning
· 2021-05-20
😎😎
រូបភាព
· 2021-02-14
😎😎😎😎
DaLyna
· 2020-09-23
🤔🤔🤔
SreyKhem
· 2020-09-23
🤔🤔🤔
SaMean SaMean
· 2020-09-23
😉😉😉
ញាញ់ ញាញ់
· 2020-09-23
🤔🤔🤔
Nhanh SoPheak
· 2020-09-23
🤔🤔🤔
Hoeun LyDa
· 2020-09-23
🙄🙄🙄
សាមឿន
· 2020-09-23
🤔🤔🤔
Sreyne Srey
· 2020-09-23
🤔🤔🤔
Bot Clone
· 2020-09-16
price?
Do D0
· 2020-09-13
😮😮😮
Justin Lee
· 2020-09-12
👍
មិត្ត008274440
· 2020-09-12
🤔🤔🤔
មិត្ត624103278
· 2020-09-12
😍😍😍
- 1
- 2
- 3
- 4
前往页