
TNAOT News
· 2020-09-19
បុគ្គលិក Facebook ពាក់វ៉ែនតាកាមេរ៉ាដើរល្បាតតាមផ្លូវសាធារណៈ
#facebook# #បច្ចេកវិទ្យា# #វ៉ែនតាឆ្លាតវៃ# #វិទ្យាសាស្ត្រ#
6843
Facebook ចំណាយពេលជាច្រើនឆ្នាំក្នុងគម្រោងមួយដែលមានបំណងជំនួសស្មាតហ្វូនដោយបង្កើតវ៉ែនតាការពិត។
លោក Mark Zuckerberg បាននិយាយនៅក្នុងការចាក់ផ្សាយកាលពីថ្ងៃពុធថា ជំហ៊ានដំបូងឆ្ពោះទៅរកគោលដៅរបស់វា គឺការបង្កើតវ៉ែនតាឆ្លាតវៃ(smartglasses) វ៉ែនតាមានស្ដង់ដារ ប៉ុន្តែជាមួយនឹងមុខងារ “ឆ្លាតវៃ” មានដូចជាកាមេរ៉ា និងការភ្ជាប់អ៊ីនធឺណេតឥតខ្សែ។
វ៉ែនតាទាំងនោះត្រូវបានគេរំពឹងថានឹងមាននៅឆ្នាំក្រោយហើយវាជាចំនែកមួយនៃភាពជាដៃគូសហការជាមួយ Lusottica Group ដែលបិតាក្រុមហ៊ុនវ៉ែនតាប្រេនដូចជា Ray-Ben, Oakley, Sunglass Hut និង LensCrafters។
ប៉ុន្តែមុនពេលបញ្ចេញវ៉ែនតាឆ្លាតវៃទាំងនេះ ក្រុមហ៊ុន Facebook បានបញ្ចូនបុគ្គលិកឲ្យដើរស្រាវជ្រាវជាមួយវ៉ែនតាស្រាវជ្រាវរបស់ពួកគេដោយមានបំពាក់កាមេរ៉ាមួយមានសិនស៊ឺច្រើនគ្រាប់ និងភ្ជាប់ជាមួយ Google Street View ស្រដៀងនឹង Google ផែនទីរថយន្តដែរ។ អ្នកចូលរួមក្នុងគម្រោងផ្ដួចផ្ដើម ត្រូវបានគេស្គាល់ថា “គម្រោង Aria” នឹងដាក់ពង្រាយក្នុងបរិវេណក្រុមហ៊ុន Facebook និងទីសាធារណៈកន្លែងដែលវ៉ែនតានឹងចាប់យកពិភពលោកជុំវិញពួកគេ។
លោក Andrew Bosworth ប្រធានដឹកនាំខាង Facebook Reality Labs បានបញ្ជាក់ថា “ក្រុមអ្នកចូលរួមគឺងាយនឹងសម្គាល់តាមរយ់សម្លៀកបំពាក់របស់ពួកគេ”
បើបើតាមលោក Andrew បានរាយរាប់អ្នកចូលរួមមានពាក់អាវដែលសរសេរពាក្យថា Facebook Reality Labs Research និងវ៉ែនតាដែលមានអក្សរ Research ច្បាស់ៗលើដងវ៉ែនតាដូចរូបខាងក្រោម៖
ខាង Facebook ក៏បានបញ្ជាក់ថាអ្នកចូលរួមទាំងអស់សុទ្ធតែទទួលបានការហ្វឹកហ្វាត់មុននឹងដាក់ពង្រាយ និងច្បាប់ហាមចូលបន្ទប់ទឹកសាធារណ់ ឬកន្លែងបួងសួងខណៈកំពុងពាក់វ៉ែនតា។
សូមបញ្ជាក់ផងដែរថាគោលបំណងគឺគ្រាន់តែចង់ធ្វើផែនទីពីមជ្ឍដ្ឋាន “ស្ថានភាពពិភពលោកពិតទាំងខាងក្នុង និងក្រៅ”។ ប្រែសម្រួលដោយ៖ រីតា
បើចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(ប្រភពវីដេអូ៖ Facebook Reality Labs)
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពិតជាកូនល្អមែន! តារាកំប្លែង អ្នកនាង ស្រីអ៊ីត រំភើបស្រក់ទឹកភ្នែកដោយកូនស្រីជូនកាដូដ៏ពិសេសក្នុងថ្ងៃចូលឆ្នាំ

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

ព្រិលស ផ្ទៃមេឃពណ៌ខៀវស្រងាត់ ភាគឦសាននៃប្រទេសចិនស្អាត

ខែថ្មីពោរពេញដោយលាភសំណាង សម្រាប់អ្នកឆ្នាំទាំង ៤ រុងរឿង ឱកាសរកលុយធំសម្បើមណាស់

全部评论 (0)