
TNAOT News
· 2020-09-19
ថ្ងៃអាទិត្យនេះអាមេរិកបិទ TikTok និង WeChat ចោលគ្មានស្រណោះ
#App# #WeChat# #អាមេរិក# #បច្ចេកវិទ្យា# #TikTok# #ចិន#
12514
ក្រសួងពាណិជ្ជកម្មអាមេរិកប្រកាសនឹងបិទ TikTok និង WeChate ចោលដោយមិនស្រណោះនៅថ្ងៃអាទិត្យ ទី២០ នេះតទៅ ព្រមទាំងបិទការផ្ញើសារ និងបង់ប្រាក់តាមរយៈ WeChat ដោយលើកឡើងថាកម្មវិធីចិនទាំងពីរនេះគម្រាមគំហែងដល់សន្តិសុខជាតិយោងតាមការអះអាងរបស់លោក ដូណាល់ ត្រាំ ថាប្រតិបត្តិការបច្ចេកវិទ្យារបស់ចិនអាចត្រូវបានប្រើសម្រាប់ធ្វើការចារកម្មលើទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនអាមេរិក។
ការបិទកម្មវិធីពីរនេះចាប់ផ្ដើមជំហ៊ានដំបូងដោយការបិទលែងឲ្យមានការទាញយកកម្មវិធី TikTok និង WeChat ពីប្រព័ន្ធប្រតិបត្តិការ Apple និង Android ពោលគឺកម្មវិធីពីរនេះលែងឃើញមានក្នុងឃ្លាំងកម្មវិធីធំៗទាំងពីរនេះហើយ។ យុទ្ធសាស្ត្របន្ទាប់គឺនឹងលែងមានការធ្វើបច្ចុប្បន្នភាពថ្មីអ្វីទាំងអស់លើកម្មវិធីទាំងពីរដែលប្រជាជនអាមេរិកបានទាញយកមុនពេលបិទ។
គួរបញ្ជាក់ដែរថានៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះបើសិនជាក្រុមហ៊ុនខាងចិននៅតែគ្មានដំណោះស្រាយល្អសមស្របទាក់ទងសន្តិសុខជាតិដែលអាមេរិកព្រួយបារម្ភទេនោះ អាមេរិកនឹងប្រកាសចេញបញ្ជាថ្មី ដែលអាចនឹងមានការហាមឃាត់ឈប់ឱ្យប្រើប្រាស់កម្មវិធី TikTok ទាំងស្រុងតែម្ដង។ (អត្ថបទដោយ៖ រីតា)
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)