
escapeM
· 2020-09-21
ហេតុផល ៧ យ៉ាង ហេតុអ្វីត្រូវអានសៀវភៅជាប្រចាំ
#ការអាន# #ចំណេះដឹង# #សៀវភៅ# #ខួរក្បាល# #អប់រំ និងការងារ#
18562

ប្រិយមិត្តបានដឹងហើយថា នៅក្នុងការសិក្សាអប់រំនានា សុទ្ធតែត្រូវបានអោយតម្លៃទៅលើការសរសេរ ហាត់រៀនទន្ទេញ រួមទាំងមានការអានផងដែរ។ ក្នុងនោះ ការអានមិនត្រឹមតែផ្តល់នូវចំនេះដឹងតែម្យ៉ាងប៉ុណ្ណោះ ទេ តែវាពិតជាដើរតួរជាផ្នែកមួយសំខាន់ដល់ ការអភិវឌ្ឍខួរក្បាល និងបញ្ញាញាណបានផងដែរ។ ចង់ដឹងឲ្យកាន់តែច្បាស់ ថ្ងៃនេះ ផេក អេស្កេបអុឹម យើងបាននាំមកជូននូវ នាទី កំសាន្ត បែបចំនេះដឹង ដោយមានបញ្ចូលនូវ រូបភាពពីសំណាក់អ្នកថតរូបប្រចាំត្រកូលយើង គឺ ពូសេម រួមទាំង លោក ប្រាថ្នា ក្នុងការនាំយកនូវប្រធានបទមួយនេះចែកជូនប្រិយមិត្តទាំងអស់គ្នាផងដែរ។
ទី ១ បំបាត់ស្រ្តេស

ការរំសាយអារម្មណ៍តាមរយៈការអានសៀវភៅពិតជាបានធ្វើអោយ ខួរក្បាលរបស់យើងរសាយពីភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ នោះក៏ដោយសារតែ ខួរក្បាលរបស់យើងបានធ្វើការផ្តោតជាពិសេស ក្នុងពេលដែលយើងចាប់អារម្មណ៍ជាមួយនឹងសាច់រឿងនានា នៅក្នុងសៀវភៅដែលយើងកំពុងអាន ដូចនេះហើយពេលនោះខួរក្បាលរបស់យើងនឹងសម្រាកពីភាពស្ត្រេសទាំងពួងបាន។ លោកអ្នកអាចចាប់ផ្តើមអាននូវសៀវភៅប្រលោមលោក សៀវភៅរឿននិទាន ឬប្រវិត្តសាស្រ្តនានា ជាការចាប់ផ្តើម ក៏ដូចជាបណ្តុះទម្លាប់នៃការអានបានផងដែរ សម្រាប់អ្នកចង់បានចំណូលចិត្តទៅលើការអាន។
ទី ២ បង្កើនការចងចាំ

នៅពេលអាន ខួរក្បាលរបស់អ្នកនឹងធ្វើការកំណត់សម្គាល់ទៅលើ ប្រធានបទនានា រួមទាំង តួរអង្គ ទីកន្លែង អារម្មណ៍ និងវត្ថុថ្មីៗជាច្រើនទៀត ពីក្នុងសៀវភៅជាច្រើនលានក្បាល និងប្រភេទ។ ពេលនោះហើយ ដែលអង្គចងចាំនៃខួរក្បាល បានបន្ថែមផ្នែកថ្មីៗជាបន្តបន្ទាប់ ដូច្នេះហើយនេះជាឱកាសដែលខួរក្បាលទទួលបានការហ្វឹកហាត់ នូវអង្គចងចាំអោយទទួលនូវថាមពលចងចាំបន្ថែម ក៏ដូចជាចងចាំបានច្រើនជាងមុនផងដែរ។
ទី ៣ បង្កើនចំណេះដឹងមិនចេះរឹងស្ងួត

ក្នុងសៀវភៅមួយក្បាលៗ សុទ្ធតែបានសរសេរឡើងដោយយកចិត្តទុកដាក់ ពីអ្នកនិពន្ធ រាប់តាំងពី ការសែត ទស្សនារត្តី សៀវភៅថ្លុក និងសៀវភៅចំណេះដឹងទូទៅជាដើម។ ក្នុងនោះ វាមានបញ្ជូលនូវពាក្យពេចន៍ឃ្លោងឃ្លា ដើម្បីទាក់ទាញការអាន ហើយអ្វីដែលពិសេសនោះ គឺចំណេះដឹងដែលអ្នកនិពន្ធបានបង្កប់ទាំង ដោយផ្ទាល់ និង ដោយប្រយោលផងដែរ។ បន្ថែមពីនោះ ពត៌មាននានាពីក្នុងសៀវភៅ និងជាប្រយោជន៍ដល់អ្នកអាន បានយ៉ាងទូលំទូលាយផងដែរ។
ទី ៤ បង្កើនជំនាញសរសេរ

នោះដោយសារតែ រាល់សៀវភៅដែលអ្នកនិពន្ធបានបង្កើតសុទ្ធតែត្រូវបានឆ្លងកាត់ការសរសេរដោយយកចិត្តទុកដាក់ ទើបធ្វើអោយអ្នកអានទទួលបាននូវការបញ្ជូលនូវអារម្មណ៍ គំនិត និងបែបផែននៃសំណេរ បានពីសៀវភៅផ្ទាល់តែម្តង ជាហេតុធ្វើអោយយើងទទួលបាននូវជំនាញសរសរបានពីការអានសៀវភៅផងដែរ។
ទី ៥ ភាពស្ងប់សុខនៃផ្លូវចិត្ត

ក្នុងការអានសៀវភៅដែលល្អមួយក្បាល និងពេញចិត្ត អាចធ្វើអោយអ្នកទទួលបាននូវអារម្មណ៍ដ៏ល្អមួយចេញពីខាងក្នុងចិត្ត ដែលវាបានកាត់ផ្តាច់យើងចេញពីភាពរំខាននានា ពីសភាពជុំវិញខ្លួន។ បន្ថែមពីនោះ នៅក្នុងសៀវភៅមួយអប់រំផ្លូវចិត្តមួយចំនួន បានជួយអោយអ្នកអាន ចុះថយសម្ពាធឈាម និងបង្កើនការសមាធិក្នុងចិត្ត និងឈានទៅដល់ការសម្រួលដល់បញ្ហាសតិអារម្មណ៍បានផងដែរ។
ទី ៦ ជំនួយដល់ការគិត និង ការសម្រេចចិត្តបានល្អប្រសើរជាងមុន

មានសៀវភៅមិនតិចនោះទេដែល បានសរសេរឡើងដោយចង់អោយអ្នកអាន ទទួលបាននូវការកិតពិចារណា នូវរាល់សកម្មភាព ក៏ដូចជារឿងរាវនានានៅក្នុងនោះ។ ដូចនេះហើយ ទើបការអានបានធ្វើអោយ ជំនាញនៃការគិត និងសម្រេចចិត្តរបស់យើង អភិវឌ្ឍបន្ថែមឥតឈប់ឈរ។ ក្នុងនោះ មានសៀវភៅ ប្រលោមលោកបែបអភិនិហា ឬអាចជាសៀវភៅសើុបអង្កេត ដែលបង្កប់ទៅដោយសាច់រឿងសុីជម្រៅ ការវិភាគ វែកញែកជាដើម។
ទី ៧ ប្រភពកំសាន្តមិនចេះរីងស្ងួត

ការអានសៀវភៅ មិនត្រឹមតែបន្ថែមចំនេះដឹងដល់អ្នកនោះទេ តែវាបានដើរតួរជាផ្នែកធំមួយទៅដល់ការកំសាន្តដែលមិនមាន ស្មាតហ្វូន រោងកុន និងទស្សនីយភាពកំសាន្តនានា ណាអាចធ្វើបានល្អជាងនេះឡើយ។ នៅក្នុងពេលអានខួរក្បាលរបស់អ្នកបានធ្វើការផ្តោតយ៉ាងខ្លាំងទៅលើតួរអក្សរនីមួយៗ រួមទាំងសាច់រឿងបានដោយមិនងាយផ្ដាច់ចេញពីវាបានងាយៗឡើយ ជាក់ស្ដែង Admin ធ្លាប់អានសៀវភៅ ផ្ទះកណ្តាលបឹង ពីលោក ម៉ានិត រួចមកបានរកឃើញថា សៀវភៅដែលបាននិព្ធឡើងដោយយកចិត្តទុកដាក់ ពិតជាបានផ្តល់នូវការកំសាន្ត ដល់យើងបានយ៉ាងប្រសើរដែលខុសពីការកំសាន្ត ដែលយើងទទួលបានពីប្រភពផ្សេងៗទៀត។
សូមអគុណ!

អត្ថបទដោយ៖ Sam Brathana
រូបភាព៖ Sam U. Prathna
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (103)
ស៊ីម ស្រីលុច
· 2021-05-20
សួរស្តីអ្នកទាំងអស់គ្នាខ្ញុំជាសមាជិតថ្មីដែលទឹមនិងចុះឈ្មោះលេងនៅកម្មវិធីថ្មីរបស់Tnaotបើអ្នកទាំងអស់គ្នាចុចឡាចលើកាខមិនរបស់ខ្ញុំខ្ញុំបាទនិងមានកាចុចឡាចទៅអ្នកទាំងអស់គ្នាវិញ សូមអរគុណ🙏❤️️😊
Khut Sokea.
· 2021-04-20
សួរស្តីបងប្អូន
មិត្ត510285244
· 2021-04-20
😍😍😍😍😍
សាំ ណាស់
· 2021-04-19
admin ញាំកាហ្វេនៅម្ដុំផ្សារទួលគោកសោះ
Srey Sopol
· 2021-04-15
😘😘😘😘😘
មិត្ត49324370
· 2021-04-11
😘😘😘😘😘😘
មិត្ត964071106
· 2021-04-09
😍😍😍😍
van vuthpo
· 2021-04-08
😀😀😀😀😀
Chhan Ranuth
· 2021-04-01
😊😊
មិត្ត200219628
· 2021-03-31
😍😍
វ៉នសុខណាន
· 2021-03-22
ok
មិត្ត398046598
· 2021-03-21
បើមានសៀវភៅក្នុងដៃជាប្រចាំ កុំភ័យខ្លាចក្រ
មិត្ត587361383
· 2021-03-20
hi
Chhan Ranuth
· 2021-03-20
🙏🙏
keosonyta
· 2021-03-19
😣😣😣
- 1
- 2
- 3
- 4
- 5
- 6
- 7
前往页