
TNAOT News
· 2020-09-21
ដំណើរឆ្លងដែនប្រពន្ធលង់ទឹកស្លាប់ប្តីនិងកូនកំពុងអង្គុយយំរងចាំមើលសពប្រពន្ធ
#សង្គម# #នាំមនុស្សឆ្លងដែន# #ព័ត៌មានសង្គម# #លង់ទឺកស្លាប់# #ស្រុកសាលាក្រៅ#
11465
ប៉ៃលិន ៖ ស្ត្រីម្នាក់បានបាត់ខ្លួនខណៈដែលលួចឆ្លងដែនពីប្រទេសថៃវិលមកកម្ពុជា ឆ្លងកាត់អូរស្របពេលដែលទឹកកំពុងហូរឡើងខ្លាំង បណ្តាលឲ្យគួចទៅបាត់ ឆ្លងរួចតែប្តីនិងកូនស្រី ត្រង់ចំណុចអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាប់ព្រំប្រទល់នឹងស្រុកពោណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ហេតុការណ៏នេះបានកើតឡើងតាំងពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មកដល់ល្ងាចថ្ងៃទី២០ នៅតែរកសពមិនទាន់ឃើញ ។តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០មានពលករឆ្លងដែនគ្នា៣នាក់ ពួកគាត់ត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវទឹកគួចទៅបាត់ ដែលគេសន្និដ្ឋានថាស្លាប់។
ក្រោយហេតុការណ៍នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកសាកសពស្ត្រីរងគ្រោះខាងលើ ។
ស្រ្តីដែលបានស្លាប់នោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ ។ កម្លាំងចម្រុះនៅតែបន្តតាមស្វែងរកសពជនរងគ្រោះ ទោះជាភ្លៀងនៅបន្តធ្លាក់យ៉ាងណាក៏ដោយ ៕ដោយ៖សួង សាម
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សញ្ញាទាំង ៦ ចំណុចនេះ បង្ហាញថា “លើសពីពាក្យថាស្រឡាញ់”

អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ

សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

全部评论 (0)