
TNAOT News
· 2020-09-22
លួចបូមប្រេងតាមការរដ្ឋានជាច្រើនដង ពេលនេះចាប់បានទាំងក្រុមតែម្តង
#ជនសង្ស័យ# #សង្គម# #ការរដ្ឋាន# #ព័ត៌មានសង្គម# #ប្រេងម៉ាស៊ូត#
6103
ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបារគូ បានចុះល្បាតតាមភូមិសាស្ត្រ រួចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតតាមការរដ្ឋាន ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន ១-ឈ្មោះ វាសនា សុភារដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២-ឈ្មោះ រឿន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិថ្មី ឃុំថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល និង៣-ឈ្មោះ រឿន សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ត្រពាំងចក ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលស្រុកកណ្តាលស្ទឹងបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ វាសនា សុភារដ្ឋ និង ឈ្មោះ រឿន ពិសី បានជិះម៉ូតូមួយគ្រឿងខាងលើសំដៅទៅផ្ទះរបស់ឈ្មោះ រឿន សីហា ស្ថិតនៅភូមិ ត្រពាំងចក ឃុំ ថ្មី ស្រុកកណ្តាលស្ទឹង ពេលទៅដល់ផ្ទះឈ្មោះរឿន សីហា ក៏បបួលគ្នាឡើងជិះម៉ូតូមួយគ្រឿង៣នាក់ ដើម្បីដើររកលួចប្រេងម៉ាស៊ូត តាមការរដ្ឋាន និងរណ្ដៅដី ។
តាមប្រភពដដែលបានបន្តថា លុះទៅដល់កន្លែងកើតហេតុ ជនសង្ស័យទាំងបីនាក់បានឃើញរថយន្តយីឌុបដឹកដីមួយគ្រឿង ពណ៌ក្រហម មិនចាំម៉ាក ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងលក់ដូរ២៤ម៉ោង ស្ថិតនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដើម្បីខ្ចីទុយោ និងសំបកប៊ីដុងដាក់ប្រេងចំណុះ៣០លីត្រចំនួន៣ប៊ីដុង រួចក៏នាំគ្នាជិះត្រឡប់ទៅកន្លែងកើតហេតុ ធ្វើសកម្មភាពបូមប្រេងម៉ាស៊ូតបានចំនួន៣ប៊ីដុង រួចក៏នាំគ្នាដឹកប្រេងម៉ាស៊ូតដែលលួចទាំងនោះបានយកទៅលក់នៅកន្លែងលក់ដូរ២៤ម៉ោងវិញ លុះពេលជិះដល់ចំនុចផ្សារកំពង់កន្ទួតក៏ជួបជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋ បារគូកំពុងល្បាតប្រទះឃើញគួរឱ្យសង្ស័យក៏ធ្វើការសួរនាំ ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់បានសាភាពថាកន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចប្រេងម៉ាស៊ូតជាច្រើនដងមកហើយ។ករណីខាងលើនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីហើយ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
រៀបការជាមួយមនុស្សស្រីដែលមានចរិតទាំងនេះ បុរសអាចទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

ក្រុមតារានិករទាំង ៦ ជាមនុស្សដែលមានសំណាងច្រើននៅក្នុងរឿងស្នេហា

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

全部评论 (0)