
TuonVibot
· 2020-09-22
Yezi នឹងវិលត្រឡប់មកវិញនៅខែតុលាខាងមុខនេះ
#Yezi# #Unpretty# #កម្សាន្ត# #តារាអន្តរជាតិ# #តារារ៉េប#
2279
តារារ៉េប Yezi នឹងវិលត្រឡប់មកវិញនៅខែតុលាខាងមុខនេះ ជាមួយអាល់ប៊ុមបទចម្រៀងថ្មីរបស់នាង ។
នេះយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី២២ ខែកញ្ញានេះបានឱ្យដឹងថា Yezi នឹងចេញបទចម្រៀងថ្មីដែលមានចំណងជើងថា MeMyo នេះគឺជាបទចម្រៀងជាលើកដំបូងក្នុងឆ្នាំ២០២០នេះ របស់នាង។ បទ MeMyo នេះផងដែរនឹងធ្វើការចេញផ្សាយតាមរយៈគណនីបណ្តាញសង្គម YouTube របស់នាងផ្ទាល់ ។
Yezi បានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងនារីមួយក្នុងឆ្នាំ២០១២ ជាមួយអាល់ប៊ុមដែលមានចំណងជើង Vista ។ ទោះបីជាក្រុមនោះត្រូវបានរំសាកក៏ដោយ ក៏ Yezi អាចធ្វើឱ្យខ្លួននាងទទួលបានការគាំទ្រតាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធី Unpretty Rap Star 2 ដែលបានចាក់ផ្សាយនៅឆ្នាំ២០១៥ ហើយនាងក៏ទទួលបានប្រជាប្រិយភាពជាបណ្តើរៗ។ គួរបញ្ជាក់ដែរថា Yeri បានចេញបទចម្រៀង Home របស់នាងប្រហែលជា ៧ខែកន្លងទៅ នៅនិទាឃរដូវឆ្នាំមុខ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)