បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2021-01-17

វិធីសាស្ត្រ​អប់រំ របស់​ទស្សនវិទូ​អាមេរិក លោក John Dewey

#វិធីសាស្ត្រ# #ចំណេះដឹង# #​ទស្សនវិទូ​# #លោក John Dewey# #អប់រំ និងការងារ#

16357

ដោយ: ថ្មីៗ

​ភ្នំពេញ​៖ លោក John Dewey គឺជា​ទស្សនវិទូ​ជនជាតិ​អាមេរិក​ក្នុង​សតវត្ស​ទី​២០​។ តើ​លោក​មាន​ទស្សនវិជ្ជា​អប់រំ​អ្វីខ្លះ​?

លោក​បាន​អះអាងថា សង្គម​ប្រជាធិបតេយ្យ នឹងធ្វើ​ឲ្យ​មនុស្ស​មានការ​គិត​ប្រកបដោយ​ការរិះគន់ ដែលជា​មូលដ្ឋាន​សម្រាប់​ការរីកចម្រើន​នៃ​អរិយធម៌​។ លើសពីនេះ លទ្ធិ​ប្រជា​ប្រ​ធិបតេយ្យ និង​អរិយធម៌​អាច​រស់រានមានជីវិត​ទៅបាន គឺ​អាស្រ័យ​លើ​ការបង្រៀន​ទម្រង់​នៃ​ការគិត​ប្រកបដោយ​ការរិះគន់ និង​ការកសាង​ស្មារតី​សហប្រតិបត្តិការ​។ ពាក្យ​មួយ​ឃ្លា​ដ៏​ល្បីល្បាញ របស់លោក John Dewey គឺ ពលរដ្ឋ​ដែល​គ្មាន​ការគិត​ប្រកបដោយ​ការរិះគន់ អាច​នឹង​ធ្លាក់​ក្នុង​ភាពជា​ទាសករ​របស់​អភិជន​មួយចំនួន​តូច​។​

​លោក John Dewey បានផ្តល់​វិធីសាស្ត្រ​អប់រំ​មួយ​ប្រភេទ ដែល​គ្រូ និង​សាស្ត្រាចារ្យ ត្រូវ​បង្រៀន​សិស្ស​ឲ្យ​មាន​មាន​ការគិត​សេរី និង​ការជជែក​ពិភាក្សា ដើម្បី​ពង្រឹងស្មារតី​ជា​ក្រុម​។ ចំណុច​សំខាន់​មួយទៀត នៅក្នុង​វិធីសាស្ត្រ​បង្រៀន​របស់លោក Dewey គឺ​ផ្អែកលើ​ចំណង់​ចំណូលចិត្ត​របស់​ក្មេង​។ លោក​ថា ការរៀនសូត្រ គឺជា​ផលិតផល​នៃ​ចំណាប់អារម្មណ៍​របស់​ក្មេង​ម្នាក់ៗ​៕  

​ប្រភព​៖ «​ទស្សនវិជ្ជា​អប់រំ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ អ៊ុន លាង  

 ប្រភព៖ វិធីសាស្ត្រ​អប់រំ របស់​ទស្សនវិទូ​អាមេរិក លោក John Dewey (thmeythmey.com)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស