
Sharer(អ្នកចែករំលែក)
· 2021-10-17
បុរសម្នាក់ត្រូវបានជាប់ពន្ធនាគារដោយសារឱ្យពស់វែកចឹកសម្លាប់ភរិយារបស់ខ្លួន
#ឥណ្ឌា# #ព័ត៌មានអន្តរជាតិ# #ពស់វែកចឹក# #សង្គម#
2347

រូបភាពតំណាង
រឿងហេតុការដ៏គួរភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនៅរដ្ឋ Kerala ក្នុងប្រទេសឥណ្ឌា។ បុរសជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទសម្លាប់ប្រពន្ធរបស់ខ្លួនឯង ដោយឱ្យពស់វែកចឹក។ ក្នុងពេលនេះ បុរសដែលជាប្តីម្នាក់នោះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ លោក Sooraj Kumar ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីប្រពន្ធរបស់គាត់ឈ្មោះ Uthra បានស្លាប់ដោយសារពស់ចឹក។ ប៉ូលីសបានចាប់ផ្តើមស៊ើបអង្កេត បន្ទាប់ពីគ្រួសាររបស់អ្នកនាងបានចោទប្រកាន់ថានេះជា បទមនុស្សឃាតដោយនិយាយថា លោក Sooraj តែងតែធ្វើទុក្ខបុកម្នេញលើពួកគេ ដើម្បីទារថ្លៃបណ្ណាការយកទៅវិញ។

រូបលោកSooraj Kumar និងអ្នកនាង Uthra
កាលពីថ្ងៃច័ន្ទ តុលាការបានរកឃើញថាគាត់មានពិរុទ្ធពីបទដោះលែងពស់វែកឱ្យនៅលើគ្រែ ខណៈពេលដែលអ្នកនាង Uthra ជាភរិយាកំពុងគេងលង់លក់។ សាកសពស្ត្រីក្នុងវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេរកឃើញនៅក្នុងផ្ទះរបស់នាងកាលពីខែឧសភា កាលពីឆ្នាំមុន។ ក្រុមគ្រួសាររបស់នាងមានការសង្ស័យយ៉ាងខ្លាំង ដោយសារតែកាលពីប៉ុន្មានសប្តាហ៍មុនអ្នកនាង Uthra ធ្លាប់ត្រូវបានពស់វែកម្តងរួចមកដែរ។ ប៉ុន្តែក្រោយពីនាងបានជាសះស្បើយ បែរជាត្រូវពស់វែកចឹកម្តងទៀត។ ការស៊ើបអង្កេតរបស់ប៉ូលីស បានចង្អុលបង្ហាញថា លោក Sooraj គឺស្ថិតនៅពីក្រោយការប៉ុនប៉ងទាំងពីរលើកនេះ។ បន្ទាប់មកក្រុមប៉ូលីស ក៏បានឃាត់ខ្លួនបុរសម្នាក់ដែលបានជួយលោក Sooraj ដើម្បីទិញពស់វែកនោះផងដែរ។ បើយោងតាមគេហទំព័រ Live Law ដែលជាគេហទំព័រស្របច្បាប់មួយរបស់ឥណ្ឌាបានបង្ហាញថា ប៉ូលីសបានកត់ត្រានូវរាល់ចម្លើយសារភាពដែលមានចំនួន ១០០០ ទំព័រ និងការរៀបរាប់យ៉ាងលំអិតពីការសមគំនិតដ៏ល្អិតល្អន់ដែលគ្រោងទុក និងអនុវត្តដោយលោក Sooraj ផ្ទាល់។ ព្រះរាជអាជ្ញាបានអះអាងថា វាគឺជា“ ករណីដ៏កម្រ” និងទាមទារឱ្យមានការកាត់ទោសប្រហារជីវិតជនជាប់ចោទនោះ។ លើសពីនេះ ចៅក្រមបានយល់ស្របថា វាជាករណីដ៏កម្រ និងបានផ្តល់ការផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិតដល់លោក Sooraj ព្រមទាំងបង្គាប់ឱ្យលោកបង់ប្រាក់ពិន័យចំនួន ៥០.០០០ រូពី (ស្មើរនឹង ៦.៦៣៥ ដុល្លារ; ៤.៨៦៩ ផោន)។
អត្ថបទដោយ Sharer
ប្រភព: https://www.bbc.com/news/world-asia-india-58839298
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ

អត្ថប្រយោជន៍ទាំង ៨ របស់សាច់ជូរស ដែលមនុស្សតិចណាស់បានដឹង

ហេតុផលទាំង ៧ យ៉ាងនេះហើយ ដែលធ្វើឱ្យស្រីៗសម័យនេះ កាន់តែខ្លាចជីវិតគូ មិនចង់រៀបការ

តើ ១ដុល្លារ ដូរបានខ្ទង់ ៤ពាន់រៀល តាំងពីពេលណាមក?

យោបល់ទាំងអស់ (2)
Sharer(អ្នកចែករំលែក)
· 2022-08-24
ប្រសិនបើអស់លោក អ្នកមានចំណាប់អារម្មណ៍ចង់ជួយដល់ admin ដើម្បីបង្ហោះមាតិការបែបនេះបន្ត។ លោកអ្នកអាចចូលរួមវិភាគទានតាមរយៈ ABA ACCOUNT: 004 427 511
- 1
ទៅកាន់