
Sharer(អ្នកចែករំលែក)
· 2021-10-12
តារាសម្តែងស្រី Hwang Jung Eum មានផ្ទៃពោះកូនទី ២ បន្ទាប់ពីសម្រុះសម្រួលជាមួយស្វាមី
#Hwang Jung Eum# #មានផ្ទៃពោះ# #កម្សាន្ត# #តារាអន្តរជាតិ#
2244

រូបភាពតំណាង
នៅថ្ងៃទី១២ ខែតុលានេះ តាមរយៈ KST ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយបានរាយការណ៍ថា តារាសម្តែងស្រី Hwang Jung Eum កំពុងពរពោះកូនទី ២។ ស្វាមីរបស់អ្នកនាងលោក Lee Hwang Jung Eum កំពុងរីករាយយ៉ាងខ្លាំងចំពោះដំណឹងមួយនេះ។ គួររំលឹកដែរថា អ្នកនាង Hwang Jung Eum និងលោក Lee Young Don ត្រូវបានគេឃើញមានទំនាក់ទំនងជាមួយគ្នាជាលើកដំបូងនៅឆ្នាំ ២០១៦ ហើយមួយខែបន្ទាប់ពីបានបញ្ជាក់ពីទំនាក់ទំនងមួយនេះ ពួកគេបានឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ។ ប្រាំបីខែបន្ទាប់ពីការរៀបការ អ្នកទាំងពីរបានប្រកាសពីកំណើតកូនប្រុសដំបូងរបស់ពួកគេ។

រូបភាពតំណាង
យ៉ាងណាមិញ កាលពីឆ្នាំមុន នៅអំឡុងខែកញ្ញា ពត៌មានមួយចំនួនបាននិយាយថាអ្នកនាង Hwang Jung Eum និងស្វាមីបានដាក់ពាក្យសុំលែងលះ បន្ទាប់ពីមិនអាចរស់នៅចុះសម្រុងជាមួយគ្នា។ ប៉ុន្តែឥឡូវនេះមានការបញ្ជាក់បន្ថែមថា អ្នកនាង Hwang Jung Eum នឹងសម្រាលកូនទី២នៅឆ្នាំក្រោយ។
សរសេរដោយ Sharer
ប្រភព: https://www.allkpop.com/article/2021/10/actress-hwang-jung-eum-reportedly-pregnant-with-2nd-child-following-reconciliation-with-her-husband
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
Sharer(អ្នកចែករំលែក)
· 2022-08-24
ប្រសិនបើអស់លោក អ្នកមានចំណាប់អារម្មណ៍ចង់ជួយដល់ admin ដើម្បីបង្ហោះមាតិការបែបនេះបន្ត។ លោកអ្នកអាចចូលរួមវិភាគទានតាមរយៈ ABA ACCOUNT: 004 427 511
The butterfly
· 2021-10-13
🖤💗
- 1
ទៅកាន់