បង្ហោះផ្សាយ

ខ្មែរ

Sopheav

· 2019-07-30

iPhone ចំនួន 3 ម៉ូដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2020

0

កាលពីម្សិលមិញនេះ អ្នកវិភាគរបស់ក្រុមហ៊ុន Tianfeng International លោក Ming-Chi Kuo បានធ្វើការបញ្ចេញនូវរបាយការណ៍ព្យាករណ៍ថ្មីមួយ ដោយគាត់បាននិយាយថា សម្រាប់ឆមាសទី 2 ឆ្នាំ 2020 នេះ ក្រុមហ៊ុន Apple នឹងបង្ហាញចេញនូវ iPhones ចំនួន 3 ម៉ូដែល ហើយវាក៏នឹងទ្រទ្រង់នូវបច្ចេកវិទ្យា 5G ថែមទៀតផង។ គាត់គិតថា នេះគឺជា iPhone ដំបូងបំផុតដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យានេះ។

លោក Kuo ជឿជាក់ថា ដើម្បីអាចបំពេញនូវសេចក្តីត្រូវការសម្រាប់ទីផ្សាររបស់អាមេរិកនោះ ក្រុមហ៊ុន Apple នឹងចាប់ផ្តើមធ្វើការទ្រទ្រង់ទៅលើបណ្តាញ mmWave & Sub-6GHz networking សម្រាប់ឆមាសទី 2 នៅក្នុងឆ្នាំ 2020 នេះ។ សម្រាប់ iPhones ទាំង 3 ម៉ូដែលនេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G Cellular ។ គាត់ចង្អុលបង្ហាញថា Apple អាចនឹងបង្ហាញនូវ 5G iPhone ស៊េរីថ្មីនេះ ដែលទ្រទ្រង់នូវ Sub-6GHz សម្រាប់ទីផ្សារជាច្រើនដែលនៅក្នុងនោះក៏មានប្រទេសចិនផងដែរ។ វានឹងមានតម្លៃថោកជាង ហើយវាអាចជាកត្តាមួយដ៏ល្អសម្រាប់ចំណែកទីផ្សារនៅក្នុងប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ លោក Kuo ជឿជាក់ថា ក្រុមហ៊ុន Apple ប្រហែលជាមិនធ្វើការរចនាឌីស្សាញសម្រាប់ iPhones ដែលមានតម្លៃថោកទៀតទេនៅក្នុងពេលនេះ។ក្រុមហ៊ុន Apple បង្ហាញជាផ្លូវការថា ខ្លួនយល់ព្រមក្នុងការទិញនូវអាជីវកម្មដែលពាក់ព័ន្ធសម្រាប់ម៉ូដឹមស្មាតហ្វូនរបស់ក្រុមហ៊ុន Intel។ នេះមានន័យថា ក្រុមហ៊ុន Apple គឺមានធនធានជាច្រើនសម្រាប់ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G សម្រាប់ស្មាតហ្វូនជាច្រើនម៉ូដែលទៀតរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះ។ វាពិតជាសំខាន់មែនទែនសម្រាប់ក្រុមហ៊ុន Apple ដោយសារតែវាមានស្មាតហ្វូនជាច្រើនម៉ូដែលរបស់ Android ដែលដំណើរការនូវបច្ចេកវិទ្យា5G និងមានតម្លៃប្រហែលជាខ្ទង់ $350។ក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវ iPhones របស់ខ្លួនដែលមានតម្លៃខ្ពស់ជាងនេះ។ ក្រុមហ៊ុននេះ អាចនឹងដំណើរការនូវគោលការណ៍ថ្មី ដែលធ្វើអោយអ្នកប្រើប្រាស់ជាច្រើនពេញចិត្តជាមួយនឹង iPhones ថ្មីនេះ។ តាមការបញ្ជាក់របស់អ្នកវិភាគនេះ នៅត្រឹមឆ្នាំ 2021 នេះ សម្រាប់ iPhones ទាំងអស់នឹងចាប់ផ្តើមដំណើរការនូវបច្ចេកវិទ្យា 5G ។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន Apple នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើម៉ូដឹម 5G ដោយខ្លួនឯងនៅចន្លោះឆ្នាំ 2022 និង 2023 ដោយលែងពឹងផ្អែកទៅលើគេទៀតហើយ។ នេះ នឹងជួយអោយក្រុមហ៊ុននេះ កាត់បន្ថយទៅលើការចំណាយទៅលើក្រុមហ៊ុន Qualcomm ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស