បង្ហោះផ្សាយ

ខ្មែរ

Sopheav

· 2019-03-01

ជំនួបពិភាក្សា អាមេរិក-កូរ៉េខាងជើង «មិនមានសេចក្តីប្រកាសរួមតែមិនបរាជ័យឡើយ

0

ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសថា លោកមិនទាន់គិតដល់ជំនួបលើកទីបីឡើយប៉ុន្តែ លោកសង្ឃឹមថានឹងកើតឡើង ក្នុងពេលឆាប់ៗនេះ។

កាលពីរសៀលថ្ងៃទី២៨ខែកុម្ភៈ ប្រធានាធិបតីអាមេរិកដូណាលត្រាំបានឡើងយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកវិញ ដោយបញ្ចប់កិច្ចប្រជុំមុនពេលកំណត់ ជាមួយមេដឹកនាំ គីម ជុងអ៊ុនដោយមិនមានកិច្ចព្រមព្រៀងណាមួយនោះឡើយ ។ ប៉ុន្តែ លោកត្រាំបានសរសើរដល់ ទំនាក់ទំនង ជិតស្និទ្ធ កក់ក្តៅ ជាមួយលោកគីមជុងអ៊ុន។

មានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិ ក្រោយបញ្ចប់កិច្ចប្រជុំបើកទូលាយ ជាមួយគណៈប្រតិភូកូរ៉េខាងជើង ប្រធានាធិបតីដូណាលត្រាំ បានលើកឡើងថា ភាគីទាំងពីរបានបរាជ័យនៅក្នុងការខិតខំ ឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដោយភាគីកូរ៉េខាងជើង បានស្នើឲ្យលុបទណ្ឌកម្មជាមុន ។

លោកត្រាំបានលើកឡើងថា« ការលុបទណ្ឌកម្មទាំងស្រុង នាពេលនេះ យើងមិនអាចធ្វើបានឡើយ»។ លោកត្រាំបន្តទៀតថា ខ្ញុំមិនចង់ប្រញាប់ប្រញាល់ចុះកិច្ចព្រមព្រៀង ជាមួយកូរ៉េខាងជើង ឡើយ ខ្ញុំចង់ឲ្យ កិច្ចព្រមព្រៀងមានលក្ខណៈត្រឹមត្រូវជាមួយមេដឹកនាំគីមជុងអ៊ុន។

ចំណែកមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនវិញបានបញ្ជាក់ថា «បើខ្ញុំមិនចង់រំសាយអាវុធបរមាណូ ខ្ញុំក៏មិនមកទីនេះដែរ»។

កាលពីយប់ថ្ងៃទី២៨ខែកុម្ភៈ កូរ៉េខាងជើង បានធ្វើសន្និសីទកាសែតអន្តរជាតិ នៅទីក្រុងហាណូយ ហើយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានបញ្ជាក់ថា កូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរគោលជំហរភ្លាមៗនោះឡើយ ។

នៅរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមីនា កូរ៉េខាងជើង បានអញ្ជើញក្រុមអ្នកសារព័ត៌មានអន្តរជាតិទៅចូលរួមសន្និសីទដែលបានធ្វើឡើងនៅក្នុងសណ្ឋាគារ Malia ដែលគណៈប្រតិភូកូរ៉េខាងជើង បានស្នាក់នៅទីនោះ ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងថា ទីក្រុងព្យុងយ៉ាងបានស្នើឲ្យលុបទណ្ឌកម្ម ចំនួន៥ដែលអង្គការសហប្រជាជាតិបានសម្រេចដាកទៅលើកូរ៉េខាងជើង ក្នុងនោះមានការពាក់ព័ន្ធនិងជីវភាពរស់នៅរបស់ពលរដ្ឋ ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានលើកឡើងថា ទីក្រុងព្យុងយ៉ាងចង់ឲ្យលុប ទណ្ឌកម្មមួយផ្នែកប៉ុណ្ណោះ មិនមែនទាំងស្រុងនោះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស