បង្ហោះផ្សាយ

ខ្មែរ

Channsamnang

· 2020-02-11

Liverpool បរាជ័យក្នុងការសុំទិញកីឡាករម្នាក់របស់ក្រុម Villareal!

#Liverpool# #កីឡា# #បរាជ័យ# #Villareal# #បាល់ទាត់អន្តរជាតិ#

9438

យោងតាមគេហទំព័រ 90mn បានចុះផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភ: នេះថាក្រុមហង្សក្រហម Liverpool បានបរាជ័យក្នុងការស្នើសុំទិញយកកីឡាករខ្សែបម្រើ Samuel Chukweze ពីក្រុម Villareal របស់ប្រទេសអេស្ប៉ាញ។

កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅគ្រូបង្វឹកលោក Jurgen klopp របស់ក្រុម Liverpool បានធ្វើការស្នើសុំទិញយកកីឡាករ Samuel Chukweze នៅក្នុងតម្លៃ ៣៥លានយូរ៉ូ ប៉ុន្តែកាលពីព្រឹកមិញនេះអ្នកចាត់ការទូទៅរបស់ក្រុម Villareal បានបដិសេធថាមិនលក់កីឡាករខ្សែបម្រើរូបនេះជាដាច់ខាត។

កីឡាករវ័យ ២០ឆ្នាំ រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុម Villareal នៅក្នុងរដូវកាលថ្មីនេះ ហើយរូបគេបានធ្វើឲ្យមានភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗជាច្រើនឲ្យចង់បានរូបគេដូចជាក្រុមបិសាចក្រហម Manchester United ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool ជាដើម៕

ប្រែសម្រួលដោយ៖ សំណាង

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស