
Things U Should Know
· 2020-06-09
កំហុសឆ្គងធ្ងន់ធ្ងរក្នងការរកស៊ីចូលគ្នា
#ការរកស៊ី# #អាជីវកម្ម# #ចូលហ៊ុន# #កំហុសឆ្គង# #សង្គម#
4873
ព្រោះតែខ្វះដើមទុន មនុស្សភាគច្រើនស្វែងរកការសហការគ្នាពីមនុស្សជិតស្និត មិត្តភក្តិ សង្សារ ឬសាច់ញាតិ ក៏ព្រោះតែយល់ថា មនុស្សស្និតស្នាលអាចទុកចិត្តបាន។ ប៉ុន្តែ... វាពិតជាបែបនោះហ្ហរ!
ក្នុងការចាប់ផ្តើមដំណើរការនៃការរកស៊ី អ្នកត្រូវគិតរកគំនិតថ្មីៗដើម្បីឱ្យអាជីវកម្មរបស់អ្នកដើរទៅមុខ។ បុគ្គលិករបស់អ្នក អាចនឹងមកជួបអ្នកដើម្បីដោះស្រាយបញ្ហាជាញឹកញយ។ អ្នកអាចនឹងគ្មានពេលសម្រាប់គ្រួសារ មិត្តភ័ក្ត្រ និង មនុស្សក្នុងសង្គម នៅពេលចាប់ផ្តើមការរកស៊ីដំណាក់កាលដំបូង។
ការចូលហ៊ុនគ្នារកស៊ី ពុំមែនជារឿងអាក្រក់ តែក៏ជារឿងដែលត្រូវប្រុងប្រយ័ត្នផងដែរ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីលក្ខខណ្ឌខ្លះៗដែលអ្នកត្រូវពិចារណាលើការសម្រេចចិត្ត៖
១. ទីតាំងដែលត្រូវទិញ ឬជួលបើកជារបស់សាច់ញាតិម្ចាស់ហ៊ុនណាម្នាក់ ឬជារបស់ភាគហ៊ុនណាមួយផ្ទាល់។
២. រាល់កិច្ចការនៅក្នុងដំណើរការនៃការរកស៊ី គឺជាការគ្រប់គ្រង និងរៀបចំតែពីភាគីម្ចាស់ហ៊ុនណាមួយផ្ទាល់ រួមមានប្រើបុគ្គលិកតាមរយៈខ្សែ។
៣. ពាក់ព័ន្ធនឹងចំណុចគ្រប់គ្រងដែរ៖ ផ្តាច់់មុខធ្វើគ្រប់យ៉ាងតែពីភាគីម្ចាស់ហ៊ុនណាមួយ ជាពិសេសរឿង Account លើលុយកាក់។
៤. កិច្ចព្រមព្រៀងចុលហ៊ុនធ្វើឡើងតែពីបុគ្គលពាក់ព័ន្ធ គ្មានការចូលរួមពីសាក្សី ឬមេធាវី។
៥. បញ្ចេញកំលាំងមិនស្មើរគ្នា។
ចំណុចទាំងអស់ខាងលើនេះ នឹងហុចផលអវិជ្ជមានដល់អ្នកនៅថ្ងៃក្រោយជាក់ជាពុំខាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

(រូបភាពជាច្រើនទៀត)៖ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលដំណើរអញ្ជើញដល់របស់ ឯកឧត្តម Xi Jinping

ទោះជីវិតអ្នកក្រប៉ុណ្ណាក៏ដោយ ហាមលោភលន់ចំពោះលុយ៤ប្រភេទនេះ

បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង

យោបល់ទាំងអស់ (0)