
Chanbotom
· 2019-01-16
ក្រុមមន្រ្តីអន្តរក្រសួងបើកកិច្ចប្រជុំ លើគម្រោងរុករកប្រេង និងឧស្ម័ន នៅប្លុក A ក្នុង ដែនសមុទ្រកម្ពុជា របស់ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) អិលធីឌី
10
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំ កិច្ច ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដំបូង (IESIA) លើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន ដោយប្រើវិធី 3D Seismic លើផ្ទៃទំហំ ១.២០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅប្លុក A ក្នុង ដែន សមុទ្រកម្ពុជា របស់ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) អិលធីឌី ព្រមទាំង សិក្សា និងរៀបចំ របាយ ការណ៍ (IESIA) ដោយក្រុមហ៊ុន ទីប្រឹក្សា E & A CONSULTANT CO., LTD. និងក្រុមហ៊ុន ទីប្រឹក្សា ERM-Siam Co., Ltd. ។
លទ្ធផលនៃកិច្ចប្រជុំនេះបាន ផ្តោត សំខាន់ ទៅលើ (១). អង្គប្រជុំគាំទ្រទៅលើគម្រោងស្វែងរុករកប្រេង និងឧស្ម័ន (២). ត្រូវបន្ថែមព័ត៌មាន/ទិន្នន័យផ្លូវការណ៍ស្តីពីរដ្ឋបាលខេត្តពាក់ព័ន្ធ (៣). ត្រូវ ជូន ដំណឹងដល់ អាជ្ញាធរ មូលដ្ឋាន ដើម្បី ធ្វើការផ្សព្វផ្សាយ ដល់អ្នកនេសាទ ដែលមានទូកធំៗ ចៀសវាង ការបុកប៉ះទង្គិច ជាមួយកប៉ាល់សិក្សា (៤). ត្រូវសហការ ជាមួយគណៈកម្មការ សន្តិសុខ លំហសមុទ្រ ដែល ពាក់ ព័ន្ធ នឹង បញ្ហាសន្តិសុខ (៥). ត្រូវ បញ្ជាក់ ពី ឧបករណ៍ និងកម្រិត រលក សំឡេង ដែលពាក់ព័ន្ធ នឹងការដេញ ពពួក ថនិកសត្វសមុទ្រ ចៀស វាង ការ ប៉ះពាល់ នៅ ពេល សិក្សា តាមរលកសំឡេង (៦). ត្រូវ គ្រប់គ្រង សំណល់រឹង និងសំណល់ រាវ ដោយ អនុលោម ទៅតាម ច្បាប់ MARPOL 73/78 (៧). ត្រូវបកប្រែឯកសារ ឧបសម័្ពន្ធ នៃរបាយការណ៍ IESIA នេះជាខេមរៈភាសា និង (៨). ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួលនូវចំណុចខ្វះខាត ដែល មាន នៅក្នុងរបាយការណ៍ IESIA ទៅតាមការផ្តល់យោបល់របស់អង្គប្រជុំឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងសម្រេច។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលជលផល) ក្រសួង សាធារណការ និង ដឹក ជញ្ជូន ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង មន្ទីរ បរិស្ថានខេត្ត កំពត មន្ទីរ បរិស្ថានខេត្ត ព្រះសីហនុ មន្ទីរបរិស្ថានខេត្តកោះកុង នាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន ក្រុមហ៊ុនម្ចាស់ គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ៕rady
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

ពន្លឺសំណាងចែងចាំង ម្ចាស់ឆ្នាំទាំង ៣ រាសីអណ្ដែត យីអ៊ុនឡើងខ្ពស់រហូតដល់ចុងឆ្នាំ

កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ

វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ

យោបល់ទាំងអស់ (0)