បង្ហោះផ្សាយ

ខ្មែរ

Project Inspire

· 2021-03-13

“ ការបង្កើតសក្កានុពលរបស់យុវជន ”

#សមត្ថភាព# #ចំណេះដឹង# #សក្កានុពល# #យុវជន# #អប់រំ និងការងារ#

15693

នៅក្នុងខ្លួនមនុស្សម្នាក់ៗតែងតែមានភាពអស្ចារ្យនិងសមត្ថភាពពិសេសផ្សេងៗខុសៗគ្នា។ ហើយសមត្ថភាពពិសេសទាំអស់នោះមានដូចជា ភាពបុិនប្រសប់ ចំណុចលក្ខណៈខ្លាំង ហើយនិងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់បុគ្គល។ ក៏ប៉ុន្តែមានមនុស្សមួយចំនួនធំ គាត់មិនដែលបានដឹងពីសមត្ថភាពទាំងនោះនៅឡើយទេ ប៉ុន្តែក៏មានមនុស្សមួយចំនួនគាត់បានដឹងរួចហើយ តែគាត់បែរជាព្រលែងវាចោលទៅវិញ ដូចជាក្តីស្រមៃដ៏ធំរបស់គាត់ដែលធ្លាប់ប្រាថ្នាចង់សម្រេច។ ដូច្នេះហើយ អត្ថបទខាងក្រោមនេះនឹងបង្ហាញជាគន្លឹះសំខាន់ៗចំនួន៤ ដើម្បីជួយអ្នកពង្រឹងសមត្ថភាពក៏ដូចជាសក្តានុពលរបស់ខ្លួនឯងអោយកាន់តែល្អប្រសើរជាងមុនផងដែរ។

១. ការចូលរួមក្នុងការងារសង្គម (Involvement in volunteering work)

ការចូលរួមធ្វើការងារសង្គមគឺជាវិធីដ៏ល្អមួយសម្រាប់ជួយឲ្យយើងបានដឹងពីចំណង់ចំណូលចិត្តនិងសក្កានុពលក៏ដូចជាពង្រីកនូវសមត្ថភាពរបស់យើងឲ្យកាន់តែខ្លាំង។ តាមរយៈការចូលរួមការងារស្ម័គ្រចិត្តនេះ វានឹងជួយឲ្យអ្នកស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ថាតើយើងចូលចិត្តអ្វីនិងមិនចូលចិត្តអ្វី ជាពិសេសទៅទៀតនោះ វានឹងជួយឲ្យយើងបានស្គាល់ពីមនុស្សជុំវិញខ្លួនកាន់តែច្រើនផងដែរ។

២. ស្វែងរកចំណេះដឹងតាមរយៈការអានសៀវភៅ (Read books)

យុវជនត្រូវប្រកាន់ខ្ជាប់នូវការចង់ដឹង ចង់ឃើញ ស្រឡាញ់ការរៀន និងការអាន ព្រោះទាំងនេះនឹងជួយអោយអ្នកបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត។ ជាឧទាហរណ៍ ការអានសៀវភៅដែលទាក់ទងនឹងបុគ្គលជោគជ័យមួយចំនួនដូចជាសៀវភៅរបស់លោក Barack Obama (A Promised Land) ដែលនិនាយពីបទពិសោធន៍និងភាពជោគជ័យជាច្រើនរបស់គាត់ ប្រៀបបានទៅនឹងកាតាលីករជួយជម្រុញអោយយើងអភិវឌ្ឍគំនិតនិងចំណេះដឹង ប្រសិនបើយុវជនដឹងកាន់តែច្រើននោះសក្កានុពលរបស់ពួកគេនឹងមានក៏កាន់តែច្រើនដូចគ្នា។

៣. ជំនាញទន់(Soft skills)

ជំនាញទន់ត្រូវបានគេកំណត់ថាជាជំនាញដែលមនុស្សគួរតែមានក្នុងការអភិវឌ្ឍន៍សក្កានុពលរបស់មនុស្ស។ វាអាចចាត់ទុកបានថាជាជាការយល់អារម្មណ៍ដែលអនុញ្ញាតឲ្យយើងអាចយល់ដឹងពីអ្នកដទៃដែលនៅជុំវិញខ្លួនយើង។ ជំនាញទន់នេះរួមមានដូចជា ការប្រាស្រ័យទាក់ទងការស្តាប់ការអនុវត្តន៍ក្រមសីលធម៌ការងារ ការសំរេចចិត្ត និងការយល់ពីអ្នកដទៃជាដើម។ ម្យ៉ាង ការអប់រំក៏ដើរយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជំនាញទន់សម្រាប់យុវជនផងដែរ។

៤. ការបង្កើតភាពជាអ្នកដឹកនាំដល់ខ្លួនឯង (Creating your own leadership skills)

ការដែលយើងមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួន វាពិតជារឿងដ៏សំខាន់សម្រាប់បុគ្គល ជាពិសេសសម្រាប់យុវជនក្នុងការវិវឌ្ឍន៍ខ្លួនអោយទៅជាយុវជនម្នាក់ដែលពោរពេញទៅដោយសក្កានុពលនៅក្នុងខ្លួន។ ប្រសិនបើយើងមានភាពជាអ្នកដឹកនាំទាំងនេះដូចជា ការប្រាស្រ័យទាក់ទងល្អ (communication) ការចេះលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃ (motivation) ការគិតវិជ្ជមាន (positivity) ការចេះស្តាប់យកនូវគំនិតរិះគន់អ្នកដទៃមកកែលម្អខ្លួន (feedback) និង ការមានគំនិតច្នៃប្រឌិត (creativity) នោះអ្នកនឹងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយសក្កានុពលរបស់អ្នកក៏រីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នាដែរ។

ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល  សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖

https://www.facebook.com/pg/projectinspirecambodia/

សរសេរដោយសមាជិក Project Inspire ស៊ុំ ពេជ្រកណ្និកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (52)

សក្កដា148

· 2021-11-16

😀😀

WWch.com

· 2021-09-25

good

sang yong

· 2021-05-28

សួរស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា🙏🤗🇰🇭! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសូមបងប្អូនទាំងអស់គ្នាជួយចុចឡាចលើការខមិននេះផង🙏🙂 នាងខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្មារួចផុតពីជំងឺឆ្លងកូវីត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷 #ថែទាំសុខភាពយើងដើម្បីគ្រួសារនិងសង្គម🤗 សូមអរគុណ!🙏

មិត្ត691745510

· 2021-05-26

សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷

ឈួងផាន់រ័ត្ននា

· 2021-05-23

សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំបាទនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷

មិត្ត89682067

· 2021-05-23

😏😏

មិត្ត489019838

· 2021-05-22

សួរស្តីអ្នកទាំងអស់គ្នា🙏! ខ្ញុំជាសមាជិកថ្មីដែលទើបនឹងចុះឈ្មោះលេងក្នុងកម្មវិធីTNAOTសួមអ្នកទាំងគ្នាជួយចុចឡាចលើការខមិននេះផង ខ្ញុំបាទនឹងចុចសងអ្នកទាំងអស់គ្នាវិញ😘 ជាចុងក្រោយខ្ញុំសូមជូនពរអ្នកទាំងអស់គ្មារួចផុតពីជំងឺឆ្លងគូវិត19ទាំងអស់គ្នា ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុុំនឹង3ការពារ🙏😷

HONG PANHASAMBATH

· 2021-05-22

រកកាក់ពិបាកហើយបានតិចទៀត

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត27599089

· 2021-05-22

សួរស្តី😍😘

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

មិត្ត914197752

· 2021-05-21

🌹🌹

រិន សុធារ៉ា

· 2021-05-21

សួរស្ដីបងៗ

អាក សីហា

· 2021-05-20

💖💖

HON LY1998

· 2021-05-20

😍😍😍

មិត្ត55241746

· 2021-05-20

🙏🙏🙏💕

អូន៚ ល័ក្ខ៚

· 2021-05-20

❤️❤️

  • 1
  • 2
  • 3
  • 4
ទៅកាន់