
Project Inspire
· 2020-12-19
ផលវិជ្ជមាននៃការរាតត្បាតវីរុសកូវីដ១៩មកលើបុគ្គលនីមួយៗ
#ភាពខ្ជិលច្រអូស# #គន្លឹះថែទាំសុខភាព# #ចំណាយពេល# #សុខភាព# #គ្រួសារ#
18362

នាពេលបច្ចុប្បន្ន ដោយសារតែការរាតត្បាតសកលនៃវីរុសកូវីដ១៩ យើងទាំងអស់គ្នាបានបាត់បង់សិទ្ធសេរីភាពក្នុងការដើរចេញទៅក្រៅ មិនថាចេញទៅដើរលេងក្នុងប្រទេស ឬ ក្រៅប្រទេស ទៅភោជនីយដ្ឋានដែលខ្លួនឧស្សាហ៍ទៅ ឬ គ្រាន់ត្រឹមតែចេញទៅផ្សារទិញម្ហូបនោះទេ។ ទាំងនេះគឺដោយសារយើងទាំងអស់គ្នាត្រូវចូលរួមការរក្សាគម្លាតឲ្យឆ្ងាយពីគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមផងដែរ។ ការរាតត្បាតនៃវីរុសនេះពិតជាបានប៉ះពាល់ដល់បុគ្គលនីមួយៗរួមទាំងប្រទេសជាតិយើងក្នុងផ្លូវអវិជ្ចមានជាច្រើន រួមមានផលវិបាកការសិក្សា ការបាត់បង់ការងារ និងផលវិបាកខាងផ្នែកសេដ្ឋកិច្ចសម្រាប់បុគ្គលផ្ទាល់ខ្លួននិងប្រទេសជាដើម។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលក្នុងភាពវិជ្ជមានវិញ ពេលវេលានេះគឺជាឱកាសដ៏ល្អមួយដែលបុគ្គលម្នាក់ៗអាចបម្លែងវាទៅជាការអភិវឌ្ឍខ្លួនឯងនិងពង្រឹងភាពជិតស្និទ្វិជាមួុយគ្រួសារ។
ដូចដែលយើងគ្រប់គ្នាបានដឹងនិងកំពុងអនុវត្តគ្រប់គ្នាហើយ សិស្សានុសិស្ស ឬ សិស្សនិស្សិត ភាគច្រើនកំពុងចំណាយពេលនៅផ្ទះ សិក្សាតាមអនឡាញ រីឯអ្នកធ្វើការវិញ មួយចំនួនធ្វើការនៅផ្ទះ និងមួយចំនួួនទៀតធ្វើការនៅការិយាល័យតែឆ្លាស់ថ្ងៃគ្នា។ ក្រៅពីថ្ងៃច័ន្ទដល់សុក្រ ថ្ងៃចុងសប្តាហ៍ដែលយើងធ្លាប់តែចំណាយពេលនៅខាងក្រៅក៏ប្រែមកជានៅផ្ទះដែរ ដូចនេះយើងម្នាក់ៗប្រាកដជាមានពេលវេលាច្រើនជាងមុនដែលអាចចំណាយចំពោះខ្លួនឯងនិងគ្រួសារផងដែរ។
តើគួរចំណាយពេលវេលាទំនេរទាំងនោះជាប្រយោជន៍ដល់ខ្លួនឯងតាមរបៀបណាបាន?

នោះគឺយើងត្រូវចេះប្រើប្រាស់ពេលវេលាឱយបានត្រឹមត្រូវ គួរជៀសវាងការចំណាយពេលទំនេរទៅលើអ្វីដែលមិនសូវផ្តល់ប្រយោជន៍មកលើខ្លួនយើងច្រើន។ មានដូចជា ការមើលរឿងភាគ លេងហ្វេសប៊ុក អុីនស្តាក្រាម ជាដើម។ នេះមិនមែនមានន័យថារបស់ទាំងនេះសុទ្ធសឹងតែមិនផ្តល់ប្រយោជន៍នោះទេ។ គ្រាន់តែវាផ្តល់ប្រយោជន៍តិចតួច ហេតុនេះហើយអ្នកគួរចំណាយពេលតិចបំផុតទៅលើរបស់ទាំងនេះក្នុងមួយថ្ងៃៗ អាចថាចំណាយចន្លោះ១ម៉ោងទៅ១ម៉ោងកន្លះក្នុងមួយថ្ងៃ ឬកាន់តែតិចកាន់តែប្រសើរ។ ចំណែកពេលវេលាទំនេរជាច្រើនទៀតដែលនៅសល់គឺ អ្នកអាចយកវាទៅអភិវឌ្ឍខ្លួនឯងបានដោយអាចចំណាយទៅលើការសិក្សាស្រាវជ្រាវអំពីអ្វីដែលអ្នកចូលចិត្ត ឬ ចង់ស្វែងយល់ដឹងបន្ថែម។ អ្នកអាចអភិវឌ្ឍខ្លួនឯងបានតាមរយៈការអានសៀវភៅ (ដែលមិនមែនជាប្រភេទប្រលោមលោកឬជាប្រភេទរឿងប្រឌិត) រៀនភាសាបរទេសថ្មី ឬ ជំនាញផ្សេងៗនៅតាមប្រព័ន្ធអុីនធើណេត (ឧទាហរណ៍មានដូចជា graphic design, digital marketing, coding, SEO ជាដើម)។ អ្នកអាចជ្រើសរើសផ្នែកទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន។ ដោយហេតុថា ការពង្រីកចំណេះដឹងនេះនឹងផ្តល់ផលប្រយោជន៍មកវិញនៅថ្ងៃមុខជាមិនខាន។
ក្រៅពីការពង្រីកចំណេះដឹងនិងហ្វឹកហាត់ជំនាញផ្សេងៗ អ្នកក៏ត្រូវមើលថែទាំសុខភាពរបស់ខ្លួនផងដែរ ព្រោះវាក៏ជាកត្តាសំខាន់មួយដែរ។ ពេលនៅផ្ទះពេញមួយថ្ងៃៗដោយមិនមានការកំណត់កាលវិភាគច្បាស់លាស់ អាចធ្វើឲ្យអ្នកកើតមាននូវទម្លាប់មិនល្អជាច្រើន ក្នុងនោះរួមមានការគេងមិនបានគ្រប់គ្រាន់ ការទទួលទានទឹកមិនបានគ្រប់គ្រាន់ និង កង្វះការធ្វើលំហាត់ប្រាណ។ ហេតុនេះហើយ អ្នកគួរតែយកពេលសម្រាកឲ្យបានចន្លោះពី៧-៨ម៉ោង និងជៀសវាងចូលគេងយប់ជ្រៅពេក ព្រោះវាប៉ះពាល់ទាំងសុខភាព(ជម្ងឺបេះដូង ឡើងសម្ពាធឈាម ជម្ងឺបាក់ទឹកចិត្ត) ខួរក្បាល (ចងចាំមិនសូវបានល្អ ពិបាកផ្តោតអារម្មណ៍ ពិបាកក្នុងការចាប់យកនូវចំណេះដឹងថ្មីៗ) និង អ្វីដែលយើងពិបាកគ្រប់គ្រងជាងគេគឺភាពខ្ជិលច្រអូស។ កាលដែលយើងគេងមិនបានគ្រប់គ្រាន់និងមិនស្កប់ស្កល់នេះ គឺធ្វើឲ្យយើងមានភាពខ្ជិលច្រអូស មិនចង់ក្រោកឡើងនៅពេលព្រឹក នោះយើងនឹងមិនអាចបំពេញកិច្ចការដែលត្រូវធ្វើដូចបានព្រៀងទុកនោះទេ។
ម្យ៉ាងទៀត អ្នកមិនគួរមើលរំលងឬមិនសូវយកចិត្តទុកដាក់ទៅលើការទទួលទានទឹកនោះទេ។ ការទទួលទានទឹកពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំង ព្រោះវាជួយរក្សាជាតិទឹកនៅក្នុងរាងកាយរបស់យើង ជួយដល់ស្បែក និងសុខភាពផងដែរ។ យោងទៅតាម Healthline មនុស្សម្នាក់ៗគួរទទួលទានទឹក ចន្លោះពី២.៧លីត្រ(សម្រាប់ស្ត្រី) ទៅ ៣.៧លីត្រ(សម្រាប់បុរស) ។ បន្ថែមពីនេះ គឺការហាត់ប្រាណ អ្នកអាចហាត់ប្រាណបានដោយមិនចាំបាច់ទៅក្លឹបហាត់ប្រាណដែលជាកន្លែងទីប្រជុំជន ដោយអាចគ្រាន់តែហាត់ Yoga ១៥នាទីរៀងរាល់ព្រឹកឬល្ងាច រត់ហាត់ប្រាណនៅជិតផ្ទះ (រត់ពេលព្រឹកម៉ោងទៀបភ្លឺពិតជាល្អនិងស្រស់ស្រាយសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់) ជាដើម។
តើត្រូវបែងចែកពេលវេលាយ៉ាងណាសម្រាប់គ្រួសារ?

ការចំណាយពេលវេលាជាមួយគ្រួសារ គឺជាកត្តាសំខាន់មួយដែលអ្នកមិនគួរមើលរំលង។ ព្រោះប្រសិនបើអ្នកជាគ្រួសារតែមួយក៏ដោយ គួរចំណាយពេលវេលាខ្លះជុំគ្នាដើម្បីបង្កើនភាពស្និទ្ធិស្នាល។ កំឡុងពេលនៅផ្ទះ អ្នកអាចចំណាយពេលញ៉ំាបាយជុំគ្នា និយាយគ្នាលេងបន្តិចបន្តួច។ ម្យ៉ាងទៀត ប្រសិនបើអ្នកជាមនុស្សដែលរវល់ ធ្លាប់តែមិនសូវបាននៅផ្ទះ តួយ៉ាងសិស្សានុសិស្ស អ្នកអាចចំណាយពេលជួយធ្វើកិច្ចការផ្ទះ ឬ ធ្វើម្ហូបជាមួយម៉ាក់ជាដើម។ ក្រៅពីនេះ អ្នកអាចសាកល្បងនូវសកម្មភាពសប្បាយៗថ្មីៗជាមួុយក្រុមគ្រួសារ និង បង្កើតទម្លាប់អ្វីមួយដែលអ្នកទាំងអស់គ្នាចូលចិត្ត។ សកម្មភាពមួយចំនួនដែលអាចលេងជាមួយគ្រួសារបានមានដូចខាងក្រោម៖
- ដាំដើមឈើ ឬ ផ្កា ឬ ដំណាំផ្សេងៗ នៅខាងលើ ឬ ខាងមុខផ្ទះ
- លេងល្បែងផ្គុំរូប (puzzle)
- សាកល្បងដុតនំ ឬ ធ្វើបង្អែម
- លេងល្បែងកាតដែលមានសំណួរដើម្បីយល់ដឹងពីគ្នាបន្ថែម ឬ លេង Truth or Dare
- សាកលេងកីឡាថ្មី ដូចជាវាយសី បាល់បោះជាដើម។
សរុបមក ការបកស្រាយខាងលើនេះស្តាប់ទៅហាក់បីដូចជាមានលក្ខណៈសាមញ្ញៗទេ ប៉ុន្តែកត្តាទាំងនេះសុទ្ធសឹងតែជាអ្វីដែលមនុស្សគ្រប់រូបតែងមើលរំលង ធ្វេសប្រហែស មិនបានអនុវត្ត។ បើទោះជាទាំងនេះគ្រាន់តែជាកត្តាសាមញ្ញមែន ប៉ុន្តែវាពិតជាពិបាកនឹងអនុវត្តឲ្យក្លាយទៅជាទម្លាប់ណាស់។ ហើយប្រសិនបើជាអ្នកអាចអនុវត្តបានខ្ជាប់ខ្ជួនហើយ វាពិតជាល្អណាស់ ព្រោះកត្តាទាំងនេះអាចនឹងផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យប្រសើរជាងមុនបាន។ បើអ្នកកំពុងតែអនុវត្តកត្តាទាំងនេះប្រចាំថ្ងៃហើយ សូមអ្នកបន្តធ្វើទៀត ព្រោះវានឹងនាំមកនូវលទ្ធផលល្អៗជាច្រើនមកកាន់អ្នកវិញនាពេលអនាគតជាមិនខាន។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖
https://www.facebook.com/pg/projectinspirecambodia/
សរសេរដោយសមាជិក Project Inspire ហុង សុខម៉ូនីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ

អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឲ្យចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ អាចបណ្ដាលឲ្យគុណភាពខ្យល់ធ្លាក់ចុះ

ពួតដៃជាមួយ "បេះដូង" នៃយុវជន ដើម្បីស្ម័គ្រចិត្តបម្រើព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

យោបល់ទាំងអស់ (159)
ធី វន្ត័
· 2021-03-21
😍😍
មិត្ត991225291
· 2021-01-27
👍👍👍
មិត្តភ័ក្រ្ត 7684392
· 2021-01-18
👍👍👍👍
មិត្ត88474078
· 2021-01-18
មិនងាយចប់ទេមើលទៅ
មិត្ត173492244
· 2021-01-16
អអអ
មិត្ត378994410
· 2021-01-16
😍😍😍😍
A01
· 2021-01-16
good
Chea Thanakseth
· 2021-01-16
ផលវិជ្ជមាននៃការរាតត្បាតវីរុសកូវីដ១៩មកលើបុគ្គលនីមួយៗ
RinLivmey
· 2021-01-13
កូវីដអើយ! តើពេលណាអ្នករលាយបាត់ចេញពីពិភពលោកខ្ញុំ? ក្ដីបារម្ភរបស់ខ្ញុំចំពោះពិភពលោកនៅតែមាន ខណៈដែលចំនួនអ្នកឆ្លង និងស្លាប់ដោយសារមេរោគដ៏សាហាវមួយនេះបន្តកើនឡើងមិនស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីមានវ៉ាក់សាំងការពារខ្លះក៏ដោយ អញ្ចឹងទេ,សូមបួងសួងដល់វត្ថុស័កសិទ្ធ អារុកអារក្ស អ្នកតា ជួយដល់ពិភពលោក ក៏ដូចជាប្រជាជនកម្ពុជាឲ្យឆាប់ចាកផុតពីមេរោគដ៏កាចសាហាវមួយនេះផងចុះ... 🙏🙏🙏
មិត្ត248691176
· 2021-01-12
😍😍😍
Na Rong7
· 2021-01-11
🙏👍😷
មិត្ត550331656
· 2021-01-10
កូវីដអើយ! តើពេលណាអ្នករលាយបាត់ចេញពីពិភពលោកខ្ញុំ? ក្ដីបារម្ភរបស់ខ្ញុំចំពោះពិភពលោកនៅតែមាន ខណៈដែលចំនួនអ្នកឆ្លង និងស្លាប់ដោយសារមេរោគដ៏សាហាវមួយនេះបន្តកើនឡើងមិនស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីមានវ៉ាក់សាំងការពារខ្លះក៏ដោយ អញ្ចឹងទេ,សូមបួងសួងដល់វត្ថុស័កសិទ្ធ អារុកអារក្ស អ្នកតា ជួយដល់ពិភពលោក ក៏ដូចជាប្រជាជនកម្ពុជាឲ្យឆាប់ចាកផុតពីមេរោគដ៏កាចសាហាវមួយនេះផងចុះ... 🙏🙏🙏
Ka nit7
· 2021-01-10
Hello bb
មិត្ត087514952
· 2021-01-10
hello
មិត្ត812756173
· 2021-01-10
😁😁
- 1
- 2
- 3
- 4
- 5
- 6
- 11
ទៅកាន់