បង្ហោះផ្សាយ

ខ្មែរ

Sokundara

· 2021-06-11

Pogba ថា ក្រុមមិនសូវលេចធ្លោមួយនេះ អាចនឹងបង្កព្យុះភ្លៀងនៅ Euro

#World Cup# #កីឡា# #Euro# #Paul Pogba# #បាល់ទាត់អន្តរជាតិ#

3591

Paul Pogba បាននិយាយថា វែល អាចនឹងបង្កព្យុះភ្លៀងក្នុងព្រឹត្ដិការណ៍ Euro ឆ្នាំ២០២០ ដែលចាប់ផ្ដើមនៅយប់នេះ ដូចដែលគេបានធើ្វកាលពីឆ្នាំ២០១៦ នៅបារាំង។


ក្នុង Euro កាលពី៥ឆ្នាំមុន វែល បានឡើងរហូតដល់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនេះជាការមកលេងពានរង្វាន់អឺរ៉ុបវគ្គជម្រុះផ្ដាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការឡើងទៅលេង World Cup ជុំផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ១៩៥៨ មកម្ល៉េះ។

សម្រាប់ Euro ពេលនេះ វែលស្ថិតនៅក្នុងពូលជាមួយស្វីស អ៊ីតាលី និងទូគី ខណៈ Pogba បានសង្កត់ធ្ងន់ថា វែលអាចនឹងធើ្វរឿងមិននឹកស្មានដល់ម្ដងទៀតដូចដែលពួកគេធ្លាប់ធើ្វកាលពីឆ្នាំ២០១៦៕

ប្រភព៖ Sportbibble

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)