បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2021-06-23

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំង​រពៅ

#ប្រាសាទ​ត្រពាំង​រពៅ# #​ប្រាសាទ​អង្គរវត្ត# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ព្រលានយន្តហោះសៀមរាប#

11261

ប្រាសាទ​ត្រពាំង​រពៅ ​ខ្លះ​ហៅ​ប្រាសាទ​នាង​ពៅ​ (?) មាន​ទីតាំង​ស្ថិត​នៅ​ខាងលិច​ប្រាសាទ​អង្គរវត្ត​ ​ឈៀង​ខាងត្បូង​បន្តិច​ពី​អ័ក្ស​ផ្លូវ​ត្រង់​ចេញពី​ខ្លោង​ទ្វារ​ខាងលិច​របស់​ប្រាសាទ​អង្គរ និង​កៀក​មែនទែន​ទៅ​នឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ដែល​នៅ​ខាង​លិច​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ប្រាសាទ​នេះ​មាន​ប្រាង្គ​៣​ធ្វើ​ពី​ឥដ្ឋ បែរ​ទៅ​ទិស​ឦសាន​ ហើយ​នៅ​ទិស​អាគ្នេយ៍​មាន​ស្នាម​ឥដ្ឋ​រៀប​ជា​បន្ទប់ ដែល​ប្រហែល​ជា​ត្រូវ​នឹង​គេ​សព្វ​ថ្ងៃ​ហៅ​ថា​ ​ហោ​ត្រៃ បណ្ណាល័យ​ ឬ​ក៏​ព្រះ​ឃ្លាំង​។ ប្រាង្គ​ប្រាសាទ​ទាំង​៣​​គឺឧទ្ធិសដល់ទេពធំទាំង៣ ក្នុង​ព្រហ្មញ្ញ​សាសនា​ ​ដូច​ប្រាសាទ​ភ្នំ​ក្រោម​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 

ប្រាង្គប្រាសាទទាំង៣នេះខូចខាតសម្បើមបណ្តាលមក ពីការ ជីកកកាយជាយូរណាស់មកហើយ​ យ៉ាងណាមិញ ក្នុងរូបថតរបស់សាលាបារាំងចុងបូព៌ា(១៩៣១)ក៏ឃើញថា ប្រាសាទនេះខូតខាតខ្លាំងរួចទៅហើយ​។ ពាក្យថាត្រពាំងល្ពៅ  អាចក្លាយមកពីឈ្មោះដើម "​ត្រវាង​វ៌្វៅ​"។បើតាម Living with Heritage Project ឲ្យដឹងថានៅ​ជុំវិញ​ប្រាសាទ​មាន​កំពែង​ មាន​កសិណ​ និង​មាន​គោក​នៅ​ផ្នែក​ខាង​ត្បូង ​និង​ខាង​លិច​ក្បែរ​ៗ​នោះ​ផង។

គេបានរកឃើញសិលាចារឹក៣ផ្ទាំង នៅទីនេះគឺ នៅមេទ្វារ (សងខាង) ប្រាង្គខាងត្បូងផុត (K.690) និយាយអំពីជំនូន និងបញ្ជារឲ្យទៅមើលដីនៅម្តុំប្រាសាទភ្នំបាខែង ហើយរៀបចំព្រះនៅត្រពាំងរពៅឡើងវិញ។ ដោយសំអាងលើឈ្មោះមនុស្សក្នុងសិលាចារឹកនេះ គេជឿថាសិលាចារឹកនេះអាចស្ថិតនៅស.វទី១០​។​ សិលាចារឹកចុងក្រោយនេះជួយឲ្យយើងដឹងថា សំណង់ដែលរណបមកប្រាង្គប្រាសាទ ឬដែលគេទូទៅស្គាល់ថា ហោត្រៃ ឬបណ្ណាល័យ ជាកន្លែងតម្កល់ព្រះភ្លើង​។ សិលាចារឹកនេះថែមទាំងប្រើពាក្យថា "អាស្រមព្រះភ្លើង"។ 

នៅ​ពី​ខាង​ឦសាន​ប្រាសាទ​ប្រហែលជា២០០មែត្រ​ មាន​ត្រពាំង​ធំ​មួយ​ជា​សំណង់​ឧបសម្ពន្ធ​របស់​ប្រាសាទ ទំហំ​ប្រមាណ​២០០មែត្រ x ៣៥០មែត្រ។ នៅ​ក្នុង​ដំណើរ​ចុះ​បញ្ជី​ប្រាសាទ​ លោក LAJONQUIÈRE ថា ត្រពាំង​នេះ​ក្លាយ​ជា​វាល​ស្រែ​បាត់​ទៅ​ហើយ​។ ​​ឯកសារ​មួយ​ចំនួន​អះអាង​ថា​ប្រាសាទ​នេះ​ស្ថិត​ក្នុង​រចនាបថ​ប្រែរូប​ នា​សតវត្ស​ទី​១០​ដោយ​សំអាង​ទៅ​លើ​ផ្ដែរ​ និង​សិលាចារឹក​ដែល​សេសសល់​៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (8)

Huy kimseng

· 2021-07-10

ស្រស់ស្អាត🥰🥰

Thang Chamnan

· 2021-07-01

😉😉

Sreng thearen

· 2021-06-30

ស្រលាញ់ទេសភាព🥰🥰🥰

HR Ratha

· 2021-06-29

😊

អុិន ជីវិតកាត់ដេរ

· 2021-06-25

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំង​រពៅ

មិត្ត993257680

· 2021-06-24

🥰🥰🥰

មិត្ត1000068092

· 2021-06-23

💞💞🥰🥰

មិត្ត221835856

· 2021-06-23

🥰🥰

  • 1
ទៅកាន់

ការណែនាំពិសេស