
Wow Cambodian
· 2021-04-07
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
#ការលេងទឹក# #ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ# #ចំណេះដឹង# #អប់រំ និងការងារ#
16185
បាំងមិនដល់កន្លះខែទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានកំពុងរំកិលខ្លួនកាន់តែជិតទៅៗហើយ។ បើទោះបីជាស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាកំពុងញ៉ាំញីដោយជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវធ្វើឲ្យប្រជាជនខ្មែរ ក៏ដូចជាប្រជាជននៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន ជាពិសេសប្រជាជាខ្មែរខនខាននៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំដល់ទៅ២ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះសោត ក៏មិនត្រូវបានប្រារព្ធជាលក្ខណៈជួបជុំដូចឆ្នាំមុនៗដែរ។
យ៉ាងណាក៏ដោយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដែលប្រជាជនខ្មែរតែងតែគោរពប្រណិបត្តជារៀងរាល់ឆ្នាំ គឺនៅតែដឹតដាមជាប់ក្នុងក្រអៅបេះដូងគ្មានថ្ងៃរលុប។ តួយ៉ាង យើងតែងសង្កេតឃើញក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាជនតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅពាក់កណ្តាលខែមេសា ហើយយើងក៏តែងសង្កេតឃើញប្រជាជនតែងរៀបចំ មានការតុបតែងលំអរក្នុងផ្ទះសម្បែង ដើម្បីត្រៀមទទួលពរជ័យទេវតាឆ្នាំថ្មីសូមសុខសិរីសួរស្តីក្នុងក្រុមគ្រួសារ។

លើសពីនេះទៀត នៅតាមទីតាមទីសាធារណះ រឺក៏តាមវត្តអារាមជាដើម គេតែងតែឃើញមានវត្តមានល្បែងប្រជាប្រិយជាច្រើនប្រភេទ ដែលប្រជាជនយើងនិយមលេងកំសាន្តទុកជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ទំនៀមទម្លាប់ម្យ៉ាងទៀតដែលយើងតែងតែប្រព្រឹត្តមិនដែលខានដែរនោះ គឺការលេងទឹកពេលចូលឆ្នាំ។ ការលេងរបៀបនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាយើងតែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺមានទាំងនៅក្នុងប្រទេសថៃ ឡាវនិងមីយ៉ាន់ម៉ាផងដែរ។
សម្រាប់ប្រទេសដែលមានទំនៀមទម្លាប់ប្រារព្ធពិធីបុណ្យចូលសង្រ្កាន្តឆ្នាំថ្មីដូចជា កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា នេះ ការលេងបែបនេះត្រូវបានគេជឿថា ជាការនាំមកនូវសិរីសួស្តីអោយគ្នា។ ការបាចទឹកទៅលើខ្លួនគ្នានោះ អាចប្រដូចបាននឹងការលាងខ្លួនពីរឿងមិនល្អពីឆ្នាំចាស់ និងត្រៀមខ្លួនដើម្បីទទួលមកលាភជ័យនៅឆ្នាំថ្មីអញ្ចឹងដែរ ដូច្នេះហើយទើបបានជាយើងរក្សាប្រពៃណីនេះមកទល់សព្វថ្ងៃ។
យ៉ាងណាការគប់ទឹក ការបាញ់ទឹកខ្លាំងៗ តាមដងផ្លូវ ដាក់គ្នាមិនត្រូវបានអនុញ្ញាតនោះទេ ដោយសារវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ កន្លងមកកម្មវិធីសង្ក្រាន្តថ្នាក់ខេត្ត-រាជធានី មានរៀបចំកន្លែងលេងជះទឹក នៅទីតាំងសមរម្យមួយដែលគេរៀបចំ និងឲ្យឈ្មោះថា "តំបន់ត្រជាក់ចិត្ត" ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចចូលរួមលេងទឹកបានដោយរីករាយ និងគ្មានហានិភ័យ ដូចការលេងគប់ទឹក បាញ់ទឹកតាមដងផ្លូវ ដែលផ្ទុយនឹងបំរាមរបស់អាជ្ញាធរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិតរូបសំណាកលោកេស្វរៈដ៏ធំស្កឹមស្កៃ និងចំណាស់ដែលឃើញក្នុងឯកសារចាស់ បច្ចុប្បន្នស្ថិតនៅទីតាំងនេះសោះ

ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរារៀបចំចំណតយានយន្តសម្រាប់ភ្ញៀវទេសចរបន្ថែមទៀតនៅខាងត្បូងខ្លោងទ្វារទន្លេអុំ

នៅពេលដែលមាន អាការៈនឿយហត់ តើអ្នកគួរទទួលទាន បែបណា ដើម្បីទ្រទ្រង់សុខភាព

អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

យោបល់ទាំងអស់ (59)
បា៊ន គឹមហឿង
· 2021-07-07
កន្លងមកកម្មវិធីសង្ក្រាន្តថ្នាក់ខេត្ត-រាជធានី មានរៀបចំកន្លែងលេងជះទឹក នៅទីតាំងសមរម្យមួយដែលគេរៀបចំ និងឲ្យឈ្មោះថា "តំបន់ត្រជាក់ចិត្ត" ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចចូលរួមលេងទឹកបានដោយរីករាយ និងគ្មានហានិភ័យ ដូចការលេងគប់ទឹក បាញ់ទឹកតាមដងផ្លូវ ដែលផ្ទុយនឹងបំរាមរបស់អាជ្ញាធរ៕
Ream seavlong
· 2021-06-22
ជម្រាបសួរបងៗ😻❤️
សែម វត្តី-sem votey
· 2021-06-22
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
មិត្ត91368302
· 2021-06-21
Happy Happy 🤗❤️
Nhok chhaiya
· 2021-06-20
ឃើញប្រជាជនតែងរៀបចំ មានការតុបតែងលំអរក្នុងផ្ទះសម្បែង ដើម្បីត្រៀមទទួលពរជ័យទេវតាឆ្នាំថ្មីសូមសុខសិរីសួរស្តីក្នុងក្រុមគ្រួសារ។
ID77475359
· 2021-06-18
ឃើញហើយនឹកគ្រានឹងណាស់🤪🤪
keo sonyta
· 2021-06-13
😋😋😋😋
ប៉ា មុីហៀង
· 2021-06-13
🤣🤣
SEANG CHANSING
· 2021-06-11
សូមជូនពរឲ្យបងប្អូនទាំងអស់គ្នារួចផុតពីជំងឺឆ្លងកូវីត19 ហើយយើងទាំងគ្នាសូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា 3កុំ 3ការពារ និង 2ចូលរួមទាំងអស់គ្នា🙏😷 ថែទាំសុខភាពយើងដើម្បីគ្រួសារ និងសង្គមជាតិ😉 សូមអរគុណ!🙏♥️
មិត្ត008322922
· 2021-06-11
😎😎😎😎
athan
· 2021-06-09
តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ
KHEM RIM
· 2021-06-09
ឃើញប្រជាជនតែងរៀបចំ មានការតុបតែងលំអរក្នុងផ្ទះសម្បែង ដើម្បីត្រៀមទទួលពរជ័យទេវតាឆ្នាំថ្មីសូមសុខសិរីសួរស្តីក្នុងក្រុមគ្រួសារ។
មិត្ត1000046884
· 2021-06-01
😍
មិត្ត087514952
· 2021-05-30
ជំរាបសួរបាត😊
ផុន គន្ធា
· 2021-05-30
😂😂😂😂😂
- 1
- 2
- 3
- 4
ទៅកាន់