Knongsrok

· 2021-08-03

Pedri បង្ហាញខ្លួនច្រើនប្រកួតមិនគួរឲ្យជឿ ពេលនេះស្ថិតឡើងបំបែកកំណត់ត្រា Bruno ហើយ

#Pedri# #Barcelona# #Bruno Fernandes# #កីឡា# #បាល់ទាត់អន្តរជាតិ#

247

Pedri បើនិយាយពីឆ្នាំ ២០២១ នេះ គេសកម្មតាំងពីដើមឆ្នាំ ហើយមកទល់ពេលនេះទន្ទឹមដែលកីឡាករជាច្រើនមានពេលវេលាសម្រាក សម្រាប់យុវជនវ័យ ១៨ ឆ្នាំ គឺនៅជាប់ភារកិច្ចជាមួយជម្រើសជាតិនៅឡើយ ហើយក្រោយពីចប់ទៅ ក៏ត្រូវវិលមកលេងឲ្យក្លឹប Barcelona នៅលីគដែលត្រៀមបើកវិញទៀត ពោលនឹងគ្មានពេលសម្រាកអ្វីទាំងអស់។

ជាមួយការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ក្រុមជម្រើសជាតិជប៉ុន នៅព្រឹត្តិការណ៍អូឡាំពិក វាជាការប្រកួតទី ៧២ ហើយរបស់ Pedri នៅរដូវកាលទោល ដែលនេះធ្លាប់ជាកំណត់ត្រាគ្រងដោយ Bruno Fernandes ធ្វើបានពីពេលមុន។

ដូច្នេះមានន័យថា បើ Pedri មិនមានបញ្ហាអ្វីទេនោះ គឺ ១០០ ភាគរយគេនឹងអាចបំបែកកំណត់ត្រារបស់កីឡាករ Man Utd បាន ព្រោះអីនៅអូឡាំពិកសល់មួយប្រកួតទៀតសម្រាប់ក្រុមអេស្ប៉ាញ ពោលអាចជាការឡើងទៅវគ្គផ្ដាច់ព្រ័ត្រទល់ប្រេស៊ីល ឬប្រកួតយកលេខ ៣ ទល់ក្រុមម៉ិកស៊ីកូ។

បញ្ជាក់ថា ស្ថិតនៅវ័យ ១៨ ឆ្នាំ Pedri ហាក់កំពុងពេញកម្លាំង ដោយមិនចង់សម្រាកទាល់តែសោះ។ កន្លងមកមានអ្នកគាំទ្រចាប់បានរូបភាពដែល កីឡាករអេស្ប៉ាញរាងបាក់ទឹកមុខ ក៏គេនៅតែចេញមកឆ្លើយតបវិញថា គេនៅតែរីករាយជានិច្ចជាមួយការបង្ហាញខ្លួន ហើយគ្មាននឿយហត់អ្វីនោះទេ។ ក្រោយពីចប់អូឡាំពិកនៅសប្ដាហ៍នេះទៅ Pedri នឹងអាចសម្រាកបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ព្រោះអីនៅ La Liga ត្រូវបើករដូវកាលថ្មីនាថ្ងៃទី ១៤ សីហា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស