Cheng

· 2019-02-18

លួចរថយន្តបានសម្រេចប៉ុន្មានម៉ោងត្រូវជាប់ខ្នោះរបស់នគរបាល ខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការណ៍ស្រាវជ្រាវយ៉ាងក្តៅគគុកបន្ទាប់ពីមានពីមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងអំពីករណីត្រូវបានចោរលួចរថយន្តបាត់កាលពីប៉ុន្មានម៉ោងមុននោះ។ ពេលនេះកម្លាំងនគរបាលបានកំណត់មុខសញ្ញានិងធ្វើការចាប់ខ្លួនជនសង្ស័យបានតែម្តងប្រើរយៈពេលត្រឹមតែ៦ម៉ោង។

លោក យឹម សារ៉ាន់ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានប្រាប់ថាប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ចំណុចផ្ទះល្វែងជាន់ទី៣ទល់មុខផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការសម្របសម្រួលពីលោក។

លោក យឹម សារ៉ាន់ អធិការខណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យិន តារា អាយុ៤៧ឆ្នាំអតីតមន្ត្រីយោធាត្រូវបណ្តេញចេញពីអង្គភាពបច្ចុប្បន្នរស់នៅផ្ទះល្វែងជាន់ទី៣លេខ២០អ៊ឺ១សេនិងមានស្រុកកំណើតភូមិខ្សាម ឃុំកំពង់ឆ្នាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ចំណែកជនរងគ្រោះឡាច ចរិយា ភេទស្រីអាយុ៣៤ឆ្នាំមុខរបរក្រុមហ៊ុនស្នាក់នៅផ្ទះលេខ២២E.២ភូមិតាងួន សង្កាត់កាកាបទី១ ស្រុកកំណើតនៅភូមិកោះគរ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះរថយន្តដែលបាត់ម៉ាកកូរ៉ូឡាពណ៌ខ្មៅសេរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2E-7708។

បច្ចុប្បន្នកំពុងស្រាវជ្រាវបន្តនិតិវិធីឆែកឆេរផ្ទះរបស់ជនសង្ស័យដើម្បីរកវត្ថុតាងបន្ថែមនិងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌចាត់ការបន្តតាមផ្លូវច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស