
Cheng
· 2019-05-04
ម្តាយក្មេក ៥ប្រភេទ នេះអ្នកមិនគួររៀបការជាមួយកូនប្រុសគេឡើយ
0
ប្រសិនជាអ្នកជួបនឹងម្តាយក្មេក៥ប្រភេទខាងក្រោមនេះ អ្នកគួរតែចៀសកុំរៀបការជាមួយនឹងកូនប្រុសគេឲ្យសោះ។ តើមានអ្វីខ្លះទៅ?
១. នៅពេលដែលម្តាយខាងប្រុសមានទស្សនៈមួយថា ម្តាយមានតែមួយ កូនប្រសារវិញ ចង់បានប៉ុន្មានក៏មានដែរ។ នៅពេលដែលអ្នកជួបនឹងអនាគតម្តាយក្មេកបែបនេះ អ្នកគួរតែរត់ឲ្យឆ្ងាយ ព្រោះក្រោយពេលដែលអ្នករៀបការរួច អ្នកក៏មិនអាចទទួលបានសុភមង្គលដែរ ព្រោះកូនប្រុសគេអាចស្តាប់តាមសម្តីគេគ្រប់ម៉ាត់។
២. នៅពេលដែលអនាគតម្តាយក្មេកអ្នកមានទស្សនៈមួយទៀតថា ក្រោយពេលដែលអ្នករៀបការរួច របស់អ្នក គឺជារបស់គ្រួសារគេទាំងអស់ ដោយមិនឲ្យអ្នកយកលុយទៅចិញ្ចឹមគ្រួសារអ្នកសូម្បីតែបន្តិច។ ម្តាយក្មេកដែលមានទស្សនៈបែបនេះ អ្នកមិនគួរយកកូនប្រុសគេធ្វើជាប្តីឡើយ ព្រោះអ្នកអាចស្តាយក្រោយបាន។
៣. ប្រសិនជាម្តាយខាងប្រុសលើកសំណើមួយថា ក្រោយរៀបការរួច គេនឹងមកនៅជាមួយអ្នកទាំងពីរ ដោយត្រូវតែបន្សល់ទុកកូនសោរឲ្យគេ។ បើអញ្ចឹងមែន អ្នកមិនគួរដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយកូនគេឡើយ ព្រោះអ្នកនឹងអាចយំរាល់ថ្ងៃក្រោយពេលដែលការរួច។
៤. នៅពេលដែលអនាគតម្តាយក្មេកអ្នកមានទស្សនៈមួយថា ក្រោយពេលដែលរៀបការរួច អ្នកត្រូវតែបង្កើតកូនដើម្បីស្នងត្រកូលគេ។ ម្តាយក្មេកប្រភេទនេះ នឹងផ្តល់សម្ពាធខ្លាំងដល់អ្នក។ បើអ្នកកើតមិនចេញ នោះគេនឹងអាចបញ្ចុះបញ្ចូលឲ្យកូនប្រុសគេដើរផ្លូវបែកជាមួយអ្នក។ ដូចនេះ អ្នកមិនគួរយកកូនគេធ្វើជាស្វាមីនោះទេ បើអ្នកមិនចង់រងទុក្ខ។
៥. ប្រសិនជាគេតែងតែយកកូនប្រសារអ្នកជិតខាងមកប្រៀបនឹងអ្នក នោះអ្នកគួរតែកុំរៀបការឲ្យសោះ ព្រោះបើរៀបការរួច អ្នកនឹងមិនអាចរស់នៅដោយមានសុភមង្គលឡើយ។ អ្នកនឹងត្រូវបានគេយកទៅប្រៀបធៀបជាមួយអ្នកដទៃជានិច្ច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង

សញ្ញាទាំង ៨ បង្ហាញថា អ្នកជាមនុស្សឯករាជ្យខ្លាំង រឹងមាំជ្រុលពេកហើយ អាចជាសញ្ញាគ្រោះថ្នាក់ទៅវិញ

កុំទុកចិត្តឱ្យសោះ មនុស្ស ៣ ប្រភេទនេះ រាប់អានមិនបានទេ ត្រូវនៅឱ្យឆ្ងាយពីពួកគេ

Gongcheng persimmons are red! ASEAN media reporters wish you all the best

យោបល់ទាំងអស់ (0)