
Chantou
· 2019-02-28
ចៅក្រមប៉ាគីស្ថានម្នាក់ រងរបួស ក្នុងការបាញ់ប្រហារ
0
ប៉ូលិសប៉ាគីស្ថានបញ្ជាក់ប្រាប់ប្រភព AP កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ថា ចៅក្រមប៉ាគីស្ថានមួយរូប បានរងរបួសធ្ងន់ធ្ងរ ជាមួយនឹងអ្នកបើកបររបស់គាត់ ខណៈត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ។
ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Hayatabad ជិតតំបន់ Peshawar រដ្ឋធានី Khyber Pakhtunkhwa ព្រំប្រទល់ជាមួយអាហ្វហ្គានីស្ថាន ។ ជនរងគ្រោះ ជាចៅក្រម តុលាការជាន់ខ្ពស់ Peshawarតែម្តង ។
មិនទាន់មានក្រុមណាមួយប្រកាសទទួលស្គាល់ការបាញ់ប្រហារនេះឡើយ ។ ខ្មាន់កាំភ្លើងបានជិះម៉ូតូ បាញ់ប្រហារសម្តៅលើរថយន្តរបស់ចៅក្រម Mohammad Ayub បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
តំបន់ Peshawar នេះហ៊ុមព័ទ្ធដោយហិង្សាបង្កឡើងដោយក្រុមឧទ្ទាមចម្រុះ រស់នៅលាក់ខ្លួនលាយឡំគ្នាយូរឆ្នាំមកហើយ ។ ពួកនេះតែងតែឆ្មក់វាយប្រហារកងកម្លាំងសន្តិសុខ បុគ្គលិកសាធារណៈ របស់រដ្ឋាភិបាលបន្តបន្ទាប់នៅគ្រប់ទីកន្លែង ។ ប៉ុន្តែការវាយប្រហារទៅលើចៅក្រមបែបនេះ យូរៗទើបកើតមានម្តង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)