
Chantou
· 2019-07-16
ទ្រាំមិនបាន! ថ្នាក់ដឹកនាំ PSG ហៅ Neymar មកប្រជុំ និងអនុញ្ញាតឲ្យចាកចេញ
#កីឡា# #Neymar# #បាល់ទាត់អន្តរជាតិ# #Paris Saint-Germain#
0
ក្លឹបអ្នកមានបារាំង Paris Saint-Germain បានអស់ភាពអត់ធ្មត់នឹងការចង់ចាកចេញរបស់ Neymar ទៀត ដោយពួកគេសម្រេចឲ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះចាកចេញបាន បើសិនជាក្លឹបផ្សេង ហ៊ានឲ្យតម្លៃត្រូវថ្លៃគ្នា។
Neymar បានត្រឡប់ទៅដល់ទីក្រុងប៉ារីសវិញ បន្ទាប់ពីអវត្តមានពីក្រុមក្នុងការទៅប្រកួតមិត្តភាព ខណៈដែលរូបគេនៅស្រុកកំណើត។ ការត្រឡប់របស់ Neymar មិនទាន់បានបាត់ហត់ផង ស្រាប់តែថ្នាក់ដឹកនាំក្លឹប PSG បានហៅរូបគេទៅប្រជុំ កាលពីថ្ងៃចន្ទម្សិលមិញ។ បើតាម Spanish Daily Sport បានឲ្យដឹងថា PSG បានយល់ព្រមឲ្យ Neymar ចាកចេញហើយ ប៉ុន្តែលុះត្រាតែក្នុងតម្លៃមួយដ៏សមរម្យ។
តារាឆ្នើមប្រេស៊ីលរូបនេះ បានចាកចេញពី Barcelona ទៅក្លឹបបារាំង កាលឆ្នាំ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៨៩លានផោន ប៉ុន្តែពេលនេះលឺពាក្យចច៉ាមអារ៉ាមថា រូបគេចង់វិលត្រឡប់ទៅក្លឹបអ្នកមានបុណ្យវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)