
Laurent
· 2019-02-28
រញ្ជួយដី៥,៦រ៉ិចទ័រ នៅឥណ្ឌូនេស៊ី របួសមនុស្សជាង១០នាក់ ខូចខាតផ្ទះសម្បែងជាង១០០ខ្នង
0
ការរញ្ជួយដីកម្រិត៥,៦រ៉ិចទ័រ បានកើតឡើងនៅខេត្ត West Sumatra របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៨ ខែកុម្ភៈ បណ្តាលឲ្យរបួសមនុស្ស១១នាក់ និងខូចខាតផ្ទះសម្បែងជាង១០០ខ្នង ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរឥណ្ឌូនេស៊ី ប្រាប់ប្រភពស៊ីនហួ បណ្តាញព័ត៌មានចិន។
មន្ត្រីឧតុនិយមបានបញ្ជាក់ថា ការរញ្ជួយដី ស្ថិតនៅចំណុចកណ្តាល៣៨គីឡូម៉ែត្រ ភាគឦសានទីក្រុង Pasaman ដោយមានជម្រៅ១០គីឡូម៉ែត្រ ។
អាជ្ញាធរបានជម្លៀសមនុស្សច្រើននាក់ចេញពីតំបន់ Solok ផងដែរ ។ ការបង្កើតតង់ចល័តសម្រាប់ស្នាក់នៅ ត្រូវបានធ្វើឡើង ខណៈការព្យាបាលរបួសក៏ត្រូវបានធ្វើឡើងផងដែរ សម្រាប់ជនដែលត្រូវភៀសខ្លួនដោយសារការរញ្ជួយដីទាំងនោះ ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី នៅពេលនេះ បាននិងកំពុងវាយតម្លៃចំពោះការខូចខាតនៅឡើយ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)