
Laurent
· 2019-05-14
ចុចមើលរូបផ្តេសផ្តាសតាម Facebook Messenger អាចឆ្លងមេរោគ
0
ភ្នាក់ងារស្រាវជ្រាវ និងផ្ដល់សេវាសុវត្ថិភាពនៃប្រព័ន្ធបច្ចេកវិទ្យាមួយរបស់អាមេរិកទើបរកឃើញថា Hacker បានបង្កប់ Malware ក្នុងទិន្នន័យរូបភាពរួចចែកចាយតាមគណនីរបស់អ្នកប្រើ Facebook Messenger។
Malware ទាំងនោះមានផលអវិជ្ជមានចំពោះតែម៉ាស៊ីនកុំព្យូទ័រ (Windows) ប៉ុណ្ណោះ តែវាអាចឆ្លងរហ័សបំផុតប្រសិនអ្នកប្រើប្រាស់ចុចបើករូបភាពទាំងនោះ។ ភ្នាក់ងារដដែលបន្ថែមថា Malware ទាំងនោះនឹងបង្កើតជាទិន្នន័យប្រភេទ .svg ដែលមានលទ្ធភាពអាចប្រមូលទិន្នន័យ និងប្រតិបត្តិការនានារបស់ម៉ាស៊ីនកុំព្យូទ័រ ហើយការធ្វើឲ្យ Browser ជាប់ Redirect ផងដែរ។
ជុំវិញករណីនេះអ្នកនាំពាក្យរបស់ Facebook បកស្រាយថាវាគឺជារឿងពិបាកជឿដែលថាទិន្នន័យប្រភេទ .svg អាចបញ្ជូនតាម Facebook Messenger។ ប៉ុន្តែក្រុមហ៊ុននឹងធ្វើការស្រាវជ្រាវលើករណីនេះដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងបានជូនដំណឹងឲ្យអ្នកលេងឆាត គួរប្រុងប្រយ័ត្នទុកជាមុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរជាង ៦៦ម៉ឺននាក់ បានមកលេងកម្សាន្តខេត្តបាត់ដំបង

ទឹកចិត្តប្រពៃ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមដោយផ្ទាល់ក្នុងពិធីបូជាសពកីឡាបាល់ទាត់ ទេស សម្បត្តិ

ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥»

អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

យោបល់ទាំងអស់ (0)