
Town News
· 2022-03-15
លឹម ពិសុទ្ធ ទំនងមិនអាចជួយ U-22 កម្ពុជាក្នុងកីឡាស៊ីហ្គេមនៅវៀតណាមទាន់ពេលទេ
#លឹម ពិសុទ្ធ# #កីឡាស៊ីហ្គេម# #ក្លិបភ្នំពេញក្រោន# #បាល់ទាត់កម្ពុជា# #កីឡា#
3630
យោងតាមគេហទំព័រគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣លឹម ពិសុទ្ធ ទំនងមិនអាចជួយក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ទាន់ពេលវេលាទេ ដោយសារបញ្ហារបួសបែកទ្រនាប់ជង្គង់ស្ថិតក្នុងស្ថានភាពស្រពេចស្រពិល។ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោនបានប្រាប់ពីស្ថានភាពរបួសរបស់ខ្លួនថា មកទល់ពេលនេះមានការឈឺចាប់នៅឡើយ ដែលធ្វើឲ្យរូបគេមិនទាន់ច្បាស់លាស់ ក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិ U-22 កម្ពុជាក្នុងកីឡាស៊ីហ្គេមឆ្នាំនេះបានទាន់ពេលវេលា។ យុវជនឆ្នើមរបស់កម្ពុជាខាងលើបានឆ្លើយសំណួរទាក់ទងការរំពឹងបានទៅលេងស៊ីហ្គេមនៅវៀតណាមបែបនេះថា ៖«…ខ្ញុំគិតថា មិនទាន់ពេលទេបង តែចាំមើលជាក់ស្ដែងសិន។ ស្ថានភាពរបួសនេះប្រហែល១ខែកន្លះ ឬ២ខែអីទៀតទើបអាចចូលហាត់វិញបាន»។

កីឡាករមានកំណើតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញបន្ថែមថា ស្ថានភាពរបួសនៅពេលនេះបានប្រសើរឡើងច្រើន ហើយក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ក្នុងការព្យាបាល។ តែយ៉ាងណា រូបគេក៏រំពឹងថា នឹងអាចវិលមកកាន់ទីលានវិញឆាប់ៗផងដែរ។

លឹម ពិសុទ្ធ បានរបួសបែកទ្រនាប់ជង្គង់អំឡុងពេលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣សម្រាប់ការត្រៀមខ្លួនលេងពានរង្វាន់ AFF U23 Championship 2022 នៅទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ។ ចំណែកការវះកាត់របួសគឺបានជោគជ័យ ១០០% កាល ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម នឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ទី២៣ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែកម្មវិធីប្រកួតបាល់ទាត់គឺចាប់ផ្ដើមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២មុនព្រឹត្តិការណ៍បើក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

ប្លង់កិច្ចសហប្រតិបត្តិការរវាងសាលានិងសហគ្រាសនៃសាលាក្វាងស៊ីនៃបញ្ញាសិប្បនិមិត្ត ដើម្បីបណ្តុះទេពកោសល្យដែលយល់អំពី AI និងពូកែក្នុងការច្នៃប្រឌិត

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

ផ្កាម្លិះ Hengzhou មានក្លិនក្រអូប និងពណ៌ស

យោបល់ទាំងអស់ (3)
SokkinTHEAM
· 2022-04-28
😍😍
Mai Meiling
· 2022-04-26
លឹម ពិសុទ្ធ ទំនងមិនអាចជួយ U-22 កម្ពុជាក្នុងកីឡាស៊ីហ្គេមនៅវៀតណាមទាន់ពេលទេ
បងរិត គ្មានតម្លៃ
· 2022-03-16
Hi
- 1
ទៅកាន់