
Thelma
· 2019-03-06
៨ វិធីជួយដល់អ្នកបាក់ទឹកចិត្ត ឲ្យមានសុភមង្គល និងរីករាយឡើងវិញ
0
ជំងឺបាក់ទឹកចិត្ត គឺពិបាកដោះស្រាយបំផុតដោយខ្លួនឯង។ ដូចនេះ អ្នកគួរស្វែងរកការគាំទ្រ និងអ្នកដទៃដើម្បីគ្រប់គ្រងអារម្មណ៍ដែលកើតមានឡើងជាមួយនឹងជំងឺផ្លូវចិត្តមួយនេះឲ្យបានប្រសើរ។
១.កុំធ្វើដូចអ្វីគ្រប់យ៉ាងធម្មតា
អ្នកមានជំងឺបាក់ទឹកចិត្ត មានបញ្ហាដ៏ធ្ងន់ធ្ងរមួយ ហើយពួកគេព្យាយាមធ្វើសកម្មភាពដូចអ្វីៗគ្រប់យ៉ាងនៅធម្មតា នឹងមិនមានអ្វីកើតឡើង។ អ្នកប្រហែលជាជឿថា ការធ្វើពុតដូចគ្មានអ្វីខុស គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
២.កុំព្យាយាមព្យាបាលដោយគ្មានការយល់ស្រប
ពួកគេពិតជាទទួលរងពីបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរដែលទាមទារការព្យាបាលខ្លាំងណាស់ តែកុំបង្ខំ។ ពួកគេត្រូវការជំនួយពីអ្នកឯកទេស ឬគ្រូពេទ្យជំនាញ ដើម្បីទទួលបានភាពប្រសើរឡើង ហើយពួកគេក៏ត្រូវការសេចក្ដីស្រលាញ់ និងការគាំទ្រផងដែរ។
៣.ផ្ដល់ការគាំទ្រពេលដែលពួកគេត្រូវការ
ពួកគេប្រហែលជាពិបាករកជំនួយនៅពេលណាដែលពួកគេត្រូវការ។ ដូច្នេះអ្នកគួរតែផ្ដល់ការគាំទ្រដល់គ្រប់ពេល។ លោកស្រីវេជ្ជបណ្ឌិត Gail Saltz ជាអ្នកចិត្តសាស្ត្រអាមេរិកបានចង្អុលបង្ហាញថា អ្នកអាចនិយាយជាមួយមនុស្សដែលមានអារម្មណ៍ក្រៀមក្រំដោយមិនដឹងពីអារម្មណ៍របស់ពួកគេ។ អ្នកគួរតែមានការគាំទ្រ ពីព្រោះវាអាចធ្វើឲ្យមានភាពងាយស្រួលសម្រាប់ពួកគេ និងបង្កើនអារម្មណ៍ថាបានស្ដាប់ និងការផ្ដល់យោបល់។
៤.ធ្វើឲ្យអារម្មណ៍ពួកគេមានសុពលភាព
ទោះបីជាអារម្មណ៍របស់អ្នកកើតជំងឺផ្លូវចិត្តមិនសមហេតុផលក៏ដោយ សូមឲ្យពួកគេដឹងថា អ្នកយល់ពីអារម្មណ៍របស់ពួកគេ។ ធ្វើឲ្យអ្នកទាំងនោះមានអារម្មណ៍ថាមានសុភមង្គល និងអនុញ្ញាតឲ្យគេដឹងថា ពួកគេមិនចាំបាច់មានអារម្មណ៍មិនល្អខ្លួនឯងឡើយ។
៥.ឲ្យគេនិយាយពីអារម្មណ៍របស់ពួកគេចេញមក
អនុញ្ញាតឲ្យអ្នកទាំងនោះនិយាយអំពីអារម្មណ៍របស់ពួកគេ សូម្បីតែអារម្មណ៍របស់អ្នកជំងឺមានភាពអយុត្តិធម៌ និងអវិជ្ជមានក៏ដោយ។
អ្នកជំនាញផ្នែកវិកលវិទ្យា Michael Simpson បានពន្យល់ថាអ្នកមិនគួរជៀសវាងពីពួកគេទេ ព្រោះគិតថាគ្មានអ្វីទៅពន្យល់ណែនាំឲ្យបានប្រសើរឡើង។ ពេលខ្លះការនៅជាមួយសមាជិកគ្រួសារ ឬមិត្តភ័ក្ដិដែលបាក់ទឹកចិត្តគឺគ្រប់គ្រាន់ហើយ។
៦.លើកទឹកចិត្តឲ្យពួកគេចេញទៅក្រៅជាមួយអ្នក
សមាជិកគ្រួសារ ឬមិត្តភ័ក្ដិមានជំងឺនេះ ប្រហែលជាចង់ស្នាក់នៅផ្ទះ ហើយដេកលើគ្រែគ្រប់ពេលវេលា។ ប៉ុន្តែអ្នកត្រូវលើកទឹកចិត្តពួកគេឲ្យចេញទៅក្រៅជាមួយអ្នក។ ពួកគេនឹងមានអារម្មណ៍ល្អដែលអ្នកនៅតែចង់ចេញទៅក្រៅជាមួយ សូម្បីតែខ្លួនមានជំងឺបាក់ទឹកចិត្តក៏ដោយ។
៧.ធ្វើជាប្រភពនៃភាពវិជ្ជមានដែលពួកគេអាចទាក់ទងបានគ្រប់ពេល
អ្នកគួរតែជាប្រភពនៃភាពវិជ្ជមានដែលពួកគេអាចទាក់ទងបាននៅពេលដែលពួកគេត្រូវការការជួយ។ ប៉ុន្តែជៀសវាងកុំឲ្យអ្នកទាំងនោះគេងលង់លក់ទៅក្នុងភាពវិជ្ជមានដែលគ្មានទីបញ្ចប់ ព្រោះវាអាចនឹងមានផលប៉ះពាល់ ហើយធ្វើឲ្យពួកគេមានអារម្មណ៍កាន់តែអាក្រក់។
៨.ថែរក្សាខ្លួនគេដោយកំណត់ព្រំដែន
ថ្វីបើអ្នកខំអស់ពីសមត្ថភាព ដើម្បីជួយដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ ហើយអ្នកក៏គួរតែយកចិត្តទុកដាក់លើខ្លួនឯងឲ្យបានល្អផងដែរ។ ព្រោះបែបនេះទើបអ្នកអាចមានលទ្ធភាពជួយគេបន្តទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើជួបប្រុសចេញពីគ្រួសារ ៤ ប្រភេទនេះ ស្រីៗសុខចិត្តនៅព្រៅ ក៏មិនយកជីវិតទៅពាក់ព័ន្ធ ទាក់ទង សន្សំកម្មដាក់ខ្លួូននៅឡើយ នៅម្នាក់ឯងសប្បាយចិត្តជាង

ពាក្យចាស់ពោលថា “មនុស្សមាន ២ ប្រភេទដែលមើលទៅរួសរាយ ប៉ុន្តែទុកចិត្តមិនបានទេ”

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

លក្ខណៈពិសេសចិន ពោរពេញក្នុងភូមិកីឡាករព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

យោបល់ទាំងអស់ (1)
Id46493737
· 2020-08-24
😳
- 1
ទៅកាន់