បង្ហោះផ្សាយ

ខ្មែរ

Thelma

· 2019-07-31

៥ ចំណុច​​សម្រាប់​អ្នក​ចង់ចូល​ Fitness ដំបូងៗ ដើម្បីបាន​ទាំង​រាង​ស្អាត តម្លៃធូរ

#អ្នកចូល Fitness ដំបូង# #ហាត់ប្រាណ# #សុខភាព#

20

អ្នកណា​ក៏​ដឹង​ដែរ​ថា​ ការ​ហាត់​ប្រាណ​ផ្ដល់​ប្រយោជន៍​ជាង​ផ្ដល់​ទោស​បើ​ហាត់​បាន​ត្រឹម​ត្រូវ​ រូប​រាង​ក៏​ស្អាត​ រាង​កាយ​ក៏​មាំ​មួន​ បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ និង​អាច​ជា​វិធី​ដើម្បី​ព្យាបាល​ជំងឺ​ស្ពឹក​ស្រពន់​ផង​ដែរ។​ តែ​បញ្ហា​គឺ​ ហាត់​ដែរ​តែ​មិន​ជាប់​លាប់​ មិន​ដឹង​ពីរ​បៀប​ហាត់​ត្រឹម​ត្រូវ​ ហេតុ​នេះ​ហើយ​ទើប​ការ​ចូល​Fitness​ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចង់​បាន​រូប​រាង​ស្អាត​បាត​សង្ហា។​ ទាំង​នេះ​ជា​ចំណុច​សំខាន់​ៗ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ចូល​ Fitness៖​

១. របស់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ដែល​គួរ​យក​ទៅ​ជាមួយ

ក្លឹប​ហាត់​ប្រាណ​នីមួយ​ៗ​អាច​មាន​សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​តិច​ច្រើន​ទៅ​តាម​កន្លែង។​ បើ​លោក​អ្នក​មិន​ចង់​ប្រើ​ប្រាស់​របស់​រួម​ជាមួយ​អ្នក​ដទៃ​ គួរ​មាន​របស់​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា​ កន្សែង​ពោះ​គោ​ជូត​មុខ​ជូត​ខ្លួន​ ដបទឹក​ សាប៊ូ​ដុស​ខ្លួន​ សាប៊ូ​កក់សក់​ និង​ខោ​អាវ​សម្រាប់​ផ្លាស់​ជា​ដើម។​

២. ខោអាវ​ដែល​ស្លៀក​ហាត់​ប្រាណ​

ពេល​ទៅ​ហាត់​ប្រាណ​នៅ​ក្លឹប​ មិន​គួរ​ស្លៀក​ស៊ិច​ស៊ី​ពេក​ ឬ​ដៃ​វែង​ជើង​វែង​ពេក​ទេ ​តែ​គួរ​ស្លៀក​ពាក់​បែប​ណា​ដែល​ឱន​ងើប​ស្រួល​ និង​របាយ​ខ្យល់​ចេញ​ចូល​បាន​ល្អ។​ ចៀស​វាង​ស្លៀក​ពាក់​ចង្អៀត​ពេក​ ឬ​រលុង​ពេក​ ព្រោះ​បើ​មិន​ទើស​ជាប់​នេះ​ជាប់​នោះ​ទេ​ក៏​ស្រួល​មិន​ស្រួល​រហែក​ខ្មាស​គេ​ទៀត។​

៣. រៀន​ពី​វិធី​ប្រើ​ប្រាស់​ឧបករណ៍​ឲ្យ​បាន​ត្រឹម​ត្រូវ​

ហាត់​ប្រាណ​នៅ​ក្លឹប​ ល្អ​ត្រង់​ថា​មាន​គ្រូ​បង្វឹក​ចាំ​ជួយ​បង្រៀន​ទាំង​របៀប​កម្ដៅ​សាច់​ដុំ​ របៀប​ប្រើ​ប្រាស់​ឧបករណ៍​រហូត​ដល់​ការ​គ្រប់គ្រង​របប​អាហារ​ទៀត​ផង។​ បើ​លោក​អ្នក​មាន​ឱកាស​រៀន​ជាមួយ​គ្រូ​បង្វឹក​ គួរ​តែ​ខិត​ខំ​ចាំ​វិធី​ប្រើ​ឧបករណ៍​ឲ្យ​ឆាប់​ចេះ​និង​បាន​ច្រើន​បំផុត​ ដើម្បី​កុំ​ឲ្យ​ចំណាយ​លុយ​លើ​គ្រូ​បង្វឹក​យូរ​ពេក។​

៤. បបួល​ពួក​ម៉ាក​ទៅ​ជាមួយ​

ពេល​ទៅ​កន្លែង​ថ្មី​ៗ​ម្នាក់​ឯង​ លោក​អ្នក​អាច​នឹង​អៀន​ៗ​ពី​ដំបូង​ មិន​សូវ​ហ៊ាន​ចាប់​នេះ​ចាប់​នោះ​ប៉ុន្មាន​ទេ។​ តែ​បើ​លោក​អ្នក​មាន​មិត្តភក្តិ​ដែល​ចង់​ហាត់​ប្រាណ​ដូច​គ្នា​ គួរ​តែ​បបួល​គ្នា​ទៅ​ក្លឹប​ជាមួយ​គ្នា​ ទើប​មិន​សូវ​កណ្ដោច​កណ្ដែង​ពេក។​ បើ​ចៃដន្យ​ថ្ងៃ​ណា​ខ្ជិល​ ក៏​នៅ​មាន​មិត្តភក្តិ​បបួល​ទៅ​ អាច​ទៅ​បាន​ជាប់​ជា​ប្រចាំ​ជាង​ទៅ​ម្នាក់​ឯង​ នឹក​ទៅ​ក៏​ទៅ​ បើ​ខ្ជឹល​គឺ​អត់​តែ​ម្ដង។​

៥. កុំ​ប្រញាប់​ហាត់​ច្រើន​ជ្រុល​ដល់​បាក់​កម្លាំង​

លោក​អ្នក​មួយ​ចំនួន​យល់​ច្រឡំ​ថា​ ទៅ​ហាត់​នៅ​ក្លឹប​ហើយ​ដឹង​តែ​បាន​រាង​ស្អាត​ហើយ​ ហេតុ​នេះ​ពេល​ទៅ​ដំបូង​ៗ​លោភ​ហាត់​នេះ​ហាត់​នោះ​ផ្ដេស​ផ្ដាស​ រហូត​អាច​បាក់​កម្លាំង​ឈឺ​ចាប់​សាច់​ដុំ​អត់​អំពើ។​ តែ​តាម​ពិត​ទៅ​ ពេល​ទៅ​ដំបូង​ៗ​គួរ​ហាត់​បន្តិច​ម្ដង​ៗ​ឲ្យ​រាងកាយ​ស៊ាំ​នឹង​ឧបករណ៍​សិន​ រាង​ស្អាត​សុខភាព​ល្អ​នឹង​មក​តាម​ក្រោយ។​

៦. ការ​ទិញ​សិទ្ធិ​សមាជិក​

ក្លឹប​ហាត់​ប្រាណ​ខ្លះ​ថ្លៃ​ខ្លាំង​ តែ​ខ្លះ​តម្លៃ​ល្មម​អាច​ទទួល​យក​បាន​ ដូច​នេះ​លោក​អ្នក​គួរ​គណនា​មើល​ថា​តើ​ ក្នុង​មួយ​ខែ​ ឬ​មួយ​អាទិត្យ​ នឹង​មាន​ពេល​ទៅ​ហាត់​បាន​ប៉ុន្មាន​ថ្ងៃ​ មុន​នឹង​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ជា​សមាជិក​ក្លឹប​ហាត់​ប្រាណ​នោះ។​ កាន់​តែ​ល្អ​ គួរ​ពិចារណា​លើ​ប្រូម៉ូសិន​ និង​សេវាកម្ម​ខាង​ក្រៅ​ផ្សេង​ទៀត​ដូចជា​ ចំណត​រថយន្ត​ ម៉ាស៊ីន​ត្រជាក់​ជា​ដើម។​

Jouvence Fitness SORYA ទីតាំងស្ថិតនៅជាន់ទី៥ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (SORYA Center Point) មានប្រូម៉ូសិនពិសេសរយៈពេលបីថ្ងៃ រាល់ការបង់ឈ្មោះជាសមាជិកចាប់ពី ថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៩ នេះ លោកអ្នកនឹងទទួលបានការថែមជូន ១០០% បន្ថែម លើរយៈពេលសមាជិកដែលបានបង់។

បង់ជាសមាជិក ៣ ខែ ថែមជូន ៣ខែ

បង់ជាសមាជិក ៦ ខែ ថែមជូន ៦ខែ

បង់ជាសមាជិក ១ ឆ្នាំ ថែមជូន ១ឆ្នាំ

Jouvence Fitness SORYA មានបន្ទប់ Steam, បន្ទប់ Sauna ថ្នាក់បង្ហាត់ផ្សេងៗ ដូចជា Aerobics, Yoga, Metafit, Zumba Step Aerobics, Gymball Boxercise ជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស