បង្ហោះផ្សាយ

ខ្មែរ

Sharer(អ្នកចែករំលែក)

· 2022-06-18

ការពលីជីវិតរបស់លោកតាឃ្លាំង មឿងនៅសមរភូមិក្នុងប្រវត្តិសាស្រ្តខ្មែរ

#រឿងនិទាន និងប្រលោមលោក# #រឿងនិទាន# #កម្សាន្ត#

3557

តើលោកឧកញ្ញ៉ាសួគ៌ាលោកកែវ (ហៅលោកតាឃ្លាំងមឿង) បានបូជាជីវិតក្នុងសមរភូមិណា ក្នុងប្រវត្តិសាស្រ្តខ្មែរ?

(រូបតំណាងឧកញ្ញ៉ាឃ្លាំងមឿងជាគំនូរជីវចល)

បើតាមឯកសាររឿងព្រេង ដែលបានសរសេរថាលោកឧកញ្ញ៉ាឃ្លាំងមឿងបានបូជាជីវិតដើម្បីជាតិក្នុងសមរភូមិរវាងព្រះបាទចន្ទរាជា និងសៀម ដែលកាលនោះសៀមសូមយាងព្រះអង្គទៅស្រុកសៀមវិញ។ ប៉ុន្តែក្នុងឯកសារប្រវត្តិសាស្ត្រខ្មែរមួយចំនួន ដូចជាឯកសារមហារបុរសខ្មែរ ឯកសាររបស់លោកត្រឹង ងារ (១៩៧៣) បានលើកឡើងអំពីការពលីជីវិតរបស់លោកឃ្លាំងមឿងនោះ គឺនៅពេលដែលព្រះអង្គចន្ទរាជាយាងពីសៀមមកវិញ ហើយច្បាំងជាមួយនឹងស្តេចកន (ស្តេចជ្រែករាជ)ដែលបានធ្វើគត់ព្រះស្រីសុគន្ធបទ (ព្រះរាមរបស់ព្រះអង្គចន្ទរាជា)។ សមរភូមិនាពេលនោះលោកឧកញ្ញ៉ាឃ្លាំងមឿងបានធ្វើអត្តឃាតដើម្បីកេណ្ឌទ័ពបិសាច ដើម្បីជួយប្រយុទ្ធរហូតដល់ជោគជ័យលើគូរសត្រូវ។

(រូបតំណាងឧកញ្ញ៉ាឃ្លាំងមឿងជាគំនូរជីវចល)

តែអ្វីដែលគួរត្រឹរិះក្នុងខណៈនោះ ស្តេចកនយល់ថាទ័ពរបស់ទ្រង់អាចយកឈ្នះបានលើទ័ពរបស់លោកឧកញ្ញ៉ាឃ្លាំងមឿងដែលមានចំនួនតិចជាង ទ្រង់បានចាញ់ល្បិចបញ្ជូនទ័ពទាំងអស់ទៅច្បាំងក្នុងសមភូមិ ដោយមិនទុកក្នុងបន្ទាយ។ បន្ទាប់មកព្រះបាទចន្ទរាជាលើកទ័ពមកវាយខ្ទប់សង្គ្រប់ស្តេចកន បន្ថែមលើទ័ពដែលមានចំនួនតិចលាយលំនឹងទ័ពខ្មោចរបស់លោកឧកញ្ញ៉ាដោយមិនឱ្យដឹងមុន ទើបស្តេចកនចាញ់ល្បិច ហើយបាក់ស្មារតីរត់ខ្ចាត់ខ្ចាយរហូតដល់ព្រះបាទចន្ទរាជាអាចកាត់ព្រះសិរិសារបស់ស្តេចកនបាន(អាដេម៉ាឡឺក្ល៊ែរ, ២០០៥)។

(រូបសំណាកអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់)

ក្នុងរូបភាពចម្បាំងលាយលំនឹងអបិយជំនឿនេះត្រូវបានរាប់បញ្ជូលជាយុទ្ធសាស្ត្រសង្គ្រាមមួយដើម្បីយកឈ្នះដៃគូរប្រកួត។ ទើបក្រោយមក សៀមដឹងដំណឹងថាព្រះអង្គបានយកឈ្នះស្តេចកន និងគ្រងរាជទើបស្តេចសៀមបញ្ជូនទូតឱ្យព្រះបាទចន្ទរាជាយកសួយសាអាករក្នុងនាមប្រទេសជាចំណុះ។ ប៉ុន្តែព្រះបាទចន្ទរាជាទ្រង់បដិសេដ ទើបស្តេចសៀមបញ្ជារពញ្ញាអុង(បុត្ររបស់ស្រីរាជា) មកធ្វើសង្គ្រាមជាមួយទ្រង់ រហូតយកឈ្នះសៀមនៅស្ទឹងអង្គរ ហើយប្តូរឈ្មោះខេត្តមហានគរ ទៅជាសៀមរាបវិញ(សង្ខេប)។ សរុបមកវិញ ការពលីជីវិតរបស់លោកឧកញ្ញ៉ាឃ្លាំងមឿងពុំមែនកើតមានឡើងក្នុងចម្បាំងរវាងព្រះបាទចន្ទរាជា និងសៀមទេ ប៉ុន្តែកើតឡើងក្នុងចម្បាំងព្រះបាទចន្ទរាជា និងស្តេចកនក្រោយត្រឡប់ពីសៀមវិញ។

រៀបរៀងអត្ថបទដោយ Sharer (អ្នកចែករំលែក)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

S kungkea

· 2022-11-25

😍😍

Sharer(អ្នកចែករំលែក)

· 2022-08-24

ប្រសិនបើអស់លោក អ្នកមានចំណាប់អារម្មណ៍ចង់ជួយដល់ admin ដើម្បីបង្ហោះមាតិការបែបនេះបន្ត។ អស់លោកអ្នកអាចចូលរួមវិភាគទានតាមរយៈ ABA ACCOUNT: 004 427 511

មនុស្សមានបាប

· 2022-07-13

😊😊😊

មិត្ត757646457

· 2022-06-23

🤗🤗🤗👍👍👍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស