បង្ហោះផ្សាយ

ខ្មែរ

Sophal

· 2019-03-08

កម្ពុជា-ថៃ ជួបគ្នាម្តងទៀត ពិភាក្សាដើម្បីឈានទៅដល់ការបើកច្រកអានសេះ ជាច្រកទ្វារអន្តរជាតិ

0

មន្រ្តីកម្ពុជា-ថៃ កាលពីថ្ងៃទី៨ មីនា ម្សិលមិញ បានជួបប្រជុំគ្នាម្តងទៀត នៅច្រកទ្វារអានសេះ ដើម្បីពិភាក្សាបញ្ហាពីដំណើរការឈានទៅដល់ការបើកច្រកទ្វារមួយនេះ ឲ្យក្លាយជាច្រកទ្វារអន្តរជាតិ នាពេលខាងមុខ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានថ្លែងថា កិច្ចប្រជុំនេះមានការចូលរួមពីពីអភិបាលរងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ អភិបាលស្រុក និងខាងកម្លាំងយោធា នៃប្រទេសទាំង២ផងដែរ។

ប៉ុន្តែចំពោះលទ្ធផល នៃកិច្ចពិភាក្សានេះ នៅមិនទាន់ទទួលលទ្ធផលនោះទេ ដោយភាគីទាំង២ នឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ដើម្បីសុំគោលការណ៍សម្រេចនៅពេលក្រោយទៀត។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ អភិបាលខេត្តព្រះវិហាររបស់កម្ពុជា លោក អ៊ុន ចាន់ដា និងអភិបាលខេត្តអ៊ូប៊ុន របស់ថៃ លោក សារិទ្ធិ វិធូន បានប្តេជ្ញាថា និងដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះនេះ ឲ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)