
Sophal
· 2019-04-12
បើកបរសូមប្រុងប្រយ័ត្ន! រថយន្តបុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង
0
រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ ហើយក៏ត្រូវរថយន្តធុនធំបុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ កែងស្តុបផ្លូវមហាវិថីហានណូយ ផ្លូវលេខ១៩១៩ ចំណុចភូមិអន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមសេចក្តីរាយការណ៍ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1HF-6766 បើកបរលើផ្លូវមហាវិថីឈ្នះ ឈ្នះក្នុងទិសដៅពីលិចទៅកើត លុះមកដល់ស្ដុប ស្រាប់តែមានរថយន្តសណ្តោងរម៉កមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C-2628 បើកដោយបុរសម្នាក់បើកឆ្លងផ្លូវហាណូយឆ្ពោះទៅផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះបណ្ដាលឲ្យបោកក្បាលផ្ទប់នឹងផ្លូវស្លាប់ភ្លាមៗ, បន្ទាប់មកម្ចាស់រថយន្តក៏ចុះគេចបាត់ស្រមោល ដោយទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានសការណ៍ជាមួយចរាចរណ៍ក្រុងចុះមកវាស់វែងនៅកន្លែងកើតហេតុ និងប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
កាយវិការទាំង ៥ បង្ហាញថាគេកំពុងចាប់អារម្មណ៍អ្នក

កំឡុងពេលមានផ្ទៃពោះ ស្រ្តីគួរធ្វើរឿងទាំងនេះ

កម្ពុជា-ថៃ ជួបគ្នាម្តងទៀត ពិភាក្សាដើម្បីឈានទៅដល់ការបើកច្រកអានសេះ ជាច្រកទ្វារអន្តរជាតិ

ស្រ្តីអាជីវករលក់មាសម្នាក់ ឡើងបើករថយន្តច្រឡំជាន់ហ្គា ហោះឡើងទៅបុកទូតូបលក់ដូរទូរស័ព្ទ បណ្តាលឲ្យបុរសជាអ្នកអនាម័យផ្សារម្នាក់ រងរបួសធ្ងន់ បាក់ជើងសងខាង

យោបល់ទាំងអស់ (0)
គ្មានយោបល់