
PAO
· 2019-03-18
ទូកដឹកអ្នកដំណើរល្បឿនលឿននៅជប៉ុន បុកជាមួយត្រី បាឡែន របួស៨៧នាក់
0
អ្នកដំណើរតាមទូកល្បឿនលឿន យ៉ាងតិច៨៧នាក់ បានរងរបួស បន្ទាប់ពីទូកបានបុកជាមួយ សត្វត្រីបាឡែន ដ៏ធំមួយក្បាលកាលពីថ្ងៃទី៩ ខែមីនា ស្ថិតនៅប្រទេសជប៉ុន ។
ឆ្មាំការពារដែនសមុទ្រជប៉ុន បានអះអាងថា មនុស្ស៥នាក់ រងរបួសធ្ងន់ នៅក្នុងហេតុការណ៍នេះ ។ ទូកល្បឿនលឿន ដឹកអ្នកដំណើរ មកដល់ដែនកោះ Sado ក្រោយដំណើរវិលត្រឡប់ពីដីគោក ក៏ជួបហេតុការណ៍តែម្តង ។
សារព័ត៌មាន NHK ដកស្រង់ប្រភពព័ត៌មានពីអ្នកជំនាញសត្វក្នុងទឹក បញ្ជាក់ថា វាទំនងជាទូកល្បឿនលឿននេះ បើកបុកជាមួយសត្វត្រី ប៉ាឡែន មួយក្បាល ។ ត្រីបាឡែន ពីរក្បាល ឈ្មោះ humpbacks និង minkes ជាញឹកញាប់បង្ហាញខ្លួននៅទីកន្លែងកើតហេតុនេះ ។
អ្នកដំណើរក្នុងហេតុការណ៍នេះម្នាក់និយាយប្រាប់ថា «វាបានប៉ះទង្គិចជាមួយអ្វីម្យ៉ាងដ៏ធំ» ។ អ្នកដំណើរម្នាក់របួសហូរឈាម ។
ខ្នងទូកមានការខូចខាត ។ ប៉ុន្តែទោះបីយ៉ាងណា អ្នកដំណើរទាំង១២១នាក់ និងនាវិក៤នាក់ដែលនៅលើទូកល្បឿនលឿននេះ បានទៅដល់គោលដៅរបស់ខ្លួន ដោយគ្មានជំនួយពីខាងក្រៅនោះទេ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)