
PAO
· 2019-08-01
គ្រូបង្វឹកល្អ១០ក្នុងបញ្ជីគ្រូបង្វឹកល្អប្រចាំឆ្នាំរបស់ FIFA
#គ្រូបង្វឹក# #កីឡា# #FIFA# #បាល់ទាត់អន្តរជាតិ#
0
FIFA បានប្រកាសឈ្មោះបេក្ខភាព ១០ ដែលស្ថិតក្នុងបញ្ជីឈ្នះពានគ្រូបង្វឹលបំផុតប្រចាំឆ្នាំ ឬ ហៅ ថា 2019 World Coach Of The Year ។
បេក្ខភាពទាំង ១០មានដូចខាងក្រោម៖
១-លោក Jurgen Klopp នាំឲ្យ Liverpool ឈ្នះពាន UEFA Champions League លើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ លោកបានដឹកនាំក្រុមយ៉ាងស្វិតស្វាញ បានលេខ២ នៅ Premier League។
២-Pep Guardiola នាំ Manchester City ឈ្នះពានសំខាន់ ៣ ក្នុង ១ រដូវកាលនៅអង់គ្លេស ដូចជា Premier League, FA Cup និង League Cup នារដូវកាល ២០១៨-២០១៩។
៣- Mauricio Pochttino ដឹកនាំ Spurs ឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League និងបង្កើតចង្វាក់លេងល្អដល់ Spurs កន្លងមក។
៤- Fernando Santos ដឹកនាំ ព័រទុយហ្គាល់ ឈ្នះពាន Nations League 2019 ដែលជាពានទើបបង្កើតថ្មី។
៥- Tite គ្រូបង្វឹករបស់ប្រេស៊ីល ទើបនាំក្រុមឈ្នះពាន Copa America 2019 នៅប្រទេសកំណើតរបស់ខ្លួន។
៦-Ricardo Gareca បង្កើតស្នាដៃល្អដោយដឹកនាំក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America។
៧- Erik Ten Hak បានដឹកនាំ Ajax ឈ្នះពានលីគកំពូលហូឡង់ , Holland Cup និង ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។
៨- Marcelo Gallardo នាំ River Plate ឈ្នះបាន Copa Libertadores ឆ្នាំ ២០១៨ និង Recopa Sudamericana 2019។
៩- Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង នាំបារាំងឈ្នះពាន World Cup 2018។
១០-លោក Djamel Belmadi គ្រូបង្វឹកជម្រើសជាតិ អាល់ហ្សេរី ដែលទើបនាំក្រុមឈ្នះពានទ្វីបអាហ្រ្វិក ឬ ហៅ ថា Africa Cup of Nations៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)