បង្ហោះផ្សាយ

ខ្មែរ

Chy

· 2019-03-11

២​គ្រាប់​យប់​មិញ​ Mane ឡើង​កាន់​តែ​កៀក​ ឱកាស​ឈ្នះ​ស្បែក​ជើង​មាស​

0

Liverpool បានយកឈ្នះ Burnley ៤ទល់នឹង២យប់មិញដើម្បីបន្ថយគម្លាតពី៤មកនៅត្រឹម១ពិន្ទុក្រោម Manchester City ធ្វើឲ្យឱកាសប្រជែងពាននៅ Premier League កាន់តែក្ដៅគគុក។

ជ័យជម្នះរបស់ហង្សក្រហម ធ្វើបានដោយខ្សែប្រយុទ្ធ Roberton Firmino ចំនួន២គ្រាប់ និង Sadio Mane ចំនួន២គ្រាប់។ រាប់ទាំងប្រកួតនោះ Mane បច្ចុប្បន្នមាន១៦គ្រាប់ហើយនៅ Premier League តាមពីក្រោយ Sergio Agüero ចំនួន២គ្រាប់ និងក្រោមមិត្តរួមក្រុម Mohamed Salah ១គ្រាប់។

Sadio Mane ក្លាយជាកីឡាករ Liverpool ទី៥ដែលស៊ុតបញ្ចូលទីក្នុងទឹកដីនៅ Premier League ចំនួន៦ប្រកួតជាប់គ្នាបន្ទាប់ពី Owen, Fernando Torres, Suarez និង Mohamed Salah។ ប្រកួតបន្ទាប់ Liverpool នឹងធ្វើដំណើរទៅទឹកដី Fulham ហើយបើឈ្នះពួកគេនឹងឈរកំពូលតារាង ត្បិតអី Man City ជាប់កាតព្វកិច្ចលេងពាន FA Cup៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស