
Chy
· 2019-04-21
លទ្ធផលរបស់លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា នឹងចេញមកឆាប់ៗនេះ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេត
0
រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានចេញសេចក្តីជូនដំណឹង ករណីលោកស្នងការរង ឧត្ដមសេនីយ៍ ស្រេង សុខា ក្រុមការងារស៊ើបអង្កេតអាចនឹងធ្វើការសន្និដ្ឋាននៅដំណាច់ខែមេសា ឆ្នាំ២០១៩ នេះ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៤៤ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំលទ្ធផល ថាតើករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា នឹងត្រូវ ACU បើកការស៊ើបអង្កេតលទ្ធផលផ្លែផ្កាអ្វីខ្លះ។
សូមជម្រាបជូនថា មួយរយៈពេលចុងក្រោយនេះ ភាពសំញ៉ែងរបស់មន្ត្រីជាច្រើនរូបមកហើយ ដែលបង្អួតទ្រព្យសម្បត្តិជាសាធារណៈ ដែលគេសង្ស័យថា អាចកើតចេញពីការប្រព្រឹត្តអំពើពុករលួយ មានជាអាទិ៍លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រើអភិក្រមទី៥”វះកាត់”។ បន្ទាប់មក អភិបាលរងខេត្តព្រះសីហនុ២រូប ដែលពលរដ្ឋក្តៅក្រហាយជាយូរមកហើយ ពាក់ព័ន្ធបញ្ហាដីធ្លីក្នុងខេត្តដ៏មានសក្តានុពលមួយនេះ ក៏ត្រូវសម្តេចតេជោ ដកចេញពីតំណែងដែរ។
ចំណែកឯករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាលវិញ កើតឡើងដោយសារតែលោកបានភ្ជាប់ពាក្យជាមួយនារីស្រស់ស្អាតម្នាក់ ដោយបង្គាប់ថ្លៃទឹកដោះរហូតដល់៥០ម៉ឺនដុល្លារអាមេរិក និង ឡានទំនើបឡិចស៊ីស៥៧០មួយគ្រឿង ព្រមទាំងគ្រឿងអលង្ការជាច្រើនទៀត។
មជ្ឈដ្ឋានជាច្រើន ជាពិសេសនោះប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់សតិអារម្មណ៍ទៅលើមន្ត្រីស៊ីប្រាក់ខែរដ្ឋ ដោយងឿងឆ្ងល់ថា តើពួកគាត់មានប្រាក់ខែប៉ុន្មានទើបមានលុយយ៉ាងហៀរហូរ សង្ស័យថាការដែលលោក ស្រេង សុខា ត្រឹមឋានៈជាស្នងការរងនគរបាលខេត្តកណ្ដាល មានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់បែបនេះ ដូច្នេះទើបអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចស្រាវជ្រាវបឋមតែម្តង។ ទោះជាយ៉ាងណាជោគវាសនាលោក ស្រេង សុខា នៅស្រពិចស្រពិលនៅឡើយ ដោយរង់ចាំ ACU ប្រកាសការសន្និដ្ឋាន នៅដំណាច់ខែមេសា ឆ្នាំ២០១៩ នេះ៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

គួរឲ្យសង្វេគណាស់!ជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ាប្រារព្ធពិធីចូលឆ្នាំថ្មីនៅក្នុងជំរុំនៃអគារបាក់បែក

ក្រុមការងារ ស.ស.យ.ក. បាននិងកំពុងមមាញឹកហាត់សមដើម្បីត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

អត្ថប្រយោជន៍ទាំង ៨ របស់សាច់ជូរស ដែលមនុស្សតិចណាស់បានដឹង

យោបល់ទាំងអស់ (0)
គ្មានយោបល់