
Vortey
· 2019-03-18
ក្រោយធ្វើនាវាចរណ៍នៅដែនសមុទ្រមានជម្លោះ, នាវាចម្បាំងអាមេរិក ទៅកាន់កំពង់ផែ ក្រុងម៉ានិល
0
នាវាចម្បាំងរបស់កងកម្លាំងទាហានជើងទឹកអាមេរិក បន្ទាប់ពីធ្វើនាវាចរណ៍ លើដែនទឹកដែលកំពុងមានជម្លោះនៅសមុទ្រចិនភាគខាងត្បូងនោះ បានចូលចតនៅកំពង់ផែទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
ភាគីចិនបានប្រឆាំងតវ៉ាយ៉ាងខ្លាំង ទៅនឹងសកម្មភាពអាមេរិកបញ្ជូននាវាចម្បាំងឲ្យមកវត្តមាននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ហើយថាជាទង្វើបង្កឲ្យមានស្ថានការតានតឹងខ្លាំងឡើង ។
មេបញ្ជាការកងទ័ពជើងទឹកអាមេរិក Eric Anduze បានបញ្ជាក់ថា នាវាចម្បាំង USS Blue Ridge បានបោះយុថ្កាកាលពីថ្ងៃទី១៣ ខែមីនា នៅកំពង់ផែទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ការមកកាន់ទីនេះ ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ក្រឡែតបន្ថែមទៀតអំពីសម្ព័ន្ធភាពរឹងមាំ មិនអាចប្រែក្រឡាស់រវាងហ្វីលីពីន នឹងអាមេរិក ។
កាលពីពេលថ្មីៗនេះ មេបញ្ជាការរូបនេះធ្លាប់បានលើកឡើងថា ឲ្យតែស្របទៅតាមច្បាប់អន្តរជាតិ មិនថា តែផ្លូវទឹក ផ្លូវអាកាស ផ្លូវគោកអ្វីទេ កម្លាំងទាហានអាមេរិកមានសិទ្ធិធ្វើនាវាចរណ៍, ហោះហើរ និងចរាចរណ៍ទៅមកបាន ដោយមិនចាំបាច់មានការព្រួយបារម្ភខ្លាចភាគីណាមួយមិនសប្បាយចិត្តនោះឡើយ ។
លោក Anduze បញ្ជាក់ថា ប្រវត្តិសាស្រ្តរបស់យើង យូរយារណាស់មកហើយ... យើងមកកាន់ទីនេះដើម្បីឲ្យគ្រប់គ្នាដឹងថា ភាពជាដៃគូគឺរឹងមាំជាងពីពេលមុនៗទៅទៀត ។ លោក Anduze មិនបានលាតត្រដាងវែងឆ្ងាយនោះទេ ថា ដំណើរនាវាចរណ៍របស់ខ្លួនបានពើបប្រទះជាមួយកម្លាំងនាវាជើងទឹកចិន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អំឡុងធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល កាលពីដើមខែមីនា ឆ្នាំ២០១៩ ថ្លែងថា បញ្ហាសមុទ្រចិនខាងត្បូង អាមេរិកនៅតែចាត់ទុកថា ជាច្រកផ្លូវ ចេញ ចូល របស់នាវាគ្រប់ប្រភេទ ហើយសង្ឃឹមថា ភាគីចិននឹងមិនបង្កការគំរាមកំហែង ដោយសកម្មភាពបិទផ្លូវខ្សែទឹកមានជម្លោះនេះឡើយ ។
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រតិកម្មយ៉ាងខ្លាំងៗថា ចិនជាមួយបណ្តាប្រទេសជុំវិញសមុទ្រចិនខាងត្បូង កំពុងតែប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដោយខិតខំពិភាក្សាដោះស្រាយបញ្ហា គោលបំណងការពារជម្លោះកុំឲ្យរីកកាន់តែធំឡើង ។ «ប្រសិនជាប្រទេសពីខាងក្រៅតំបន់នេះ ដូចជាអាមេរិកជាដើម បើមានផ្នត់គំនិតសន្តិភាពនៅក្នុងចិត្ត ដូចបំណងប្រាថ្នារបស់ពលរដ្ឋក្នុងតំបន់ដែរនោះ ពួកគេមិនគួរមកកកូរកកាយបង្កបញ្ហាដូចនេះឡើយ» ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្រីៗកុំតាមចិត្តគេពេក! បើអ្នកហ៊ានបដិសេធក្នុងរឿង ៣ នេះជាមួយនឹងដៃគូ នឹងធ្វើឱ្យគេកាន់តែខ្វល់ យកចិត្តទុកដាក់នឹងអ្នកកាន់តែខ្លាំង

ជៀសវាងមានជំងឺនៅ ផ្តាសាយ ក្នុងរដូវត្រជាក់

Binbin និង Nini ជាតុក្កតាដ៏ស្រស់ស្អាតបំផុតនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

យោបល់ទាំងអស់ (0)
គ្មានយោបល់