បង្ហោះផ្សាយ

ខ្មែរ

Chhorvin

· 2019-03-14

សម្តេច ហ៊ុន សែន ៖ មូលហេតុ ដែលកម្ពុជាមិនអាចនាំអង្ករចេញតាមផែនការ ១លានតោនក្នុងឆ្នាំ ដោយសារសមត្ថភាពកែច្នៃ និងថ្លៃដើមខ្ពស់

0

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី១៤ មីនា នេះ ក្នុងពិធីបិទមហាសន្និប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម បានបញ្ជាក់ពីភាពជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាលជំរុញផលិតកម្មស្រូវ តែមិនសម្រេចបានតាមគោលដៅ នាំចេញអង្ករ១លានតោន ក្នុង១ឆ្នាំ ព្រោះតែលទ្ធភាពនៃការកែច្នៃអង្ករ របស់កម្ពុជានៅមានកម្រិត ហើយថ្លៃដើម នៃការផលិត ក៏នៅខ្ពស់ ដែលនាំឲ្យពិបាកប្រកួតប្រជែង។

សម្ដេចបានថ្លែងថា យើងសម្រេចបានគោលដៅមួយ គឺផលិតកម្មស្រូវ ពីការដែលយើង ខ្វះអង្ករហូប ឬមានអតិរេក (ស្រូវលើស) តិចតួច តែពេលបច្ចុប្បន្នយើង មានអធិរេតរហូតដល់ជិត៦ លាន តោនស្រូវ និងជិត៤លានតោនអង្ករ។ ប៉ុន្តែគោលដៅនៃការនាំចេញវិញ គឺយើងមិនសម្រេចគោល ដៅ១លានតោននោះទេ»។ បើតាមសម្ដេច «បញ្ហាមិនសម្រេចគោលដៅ គឺការកែច្នៃសម្រាប់នាំចេញនៅមានកម្រិត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះចំនួន ក៏មានការកើនឡើងដែលអាចនឹងឈាន ដល់អាចកែច្នៃរហូត ៣ទៅ៤លានតោននៅពេលខាងមុខ ក្នុងពេលដែលយើងសម្រេចរួចរាល់ នៅពេលវិនិយោគទាំងអស់។ យើងត្រូវធ្វើការរួមគ្នា ដើម្បីឲ្យថ្លៃដើម នៃការផលិតរបស់កសិករយើងធ្លាក់ចុះ អាចប្រកួតប្រជែងជាមួយ ប្រទេសជិតខាងយើង។

ក្នុងនោះសម្ដេចក៍បានលើកឧទាហរណ៍ថា ហ្វីលីពីនត្រូវការអង្ករ១លានតោន ដោយដាក់ ឲ្យដេញថ្លៃ ប៉ុន្តែកម្ពុជាមិនអាចដេញថ្លៃឈ្នះគេទេ ដោយសារតែផលិតផលអង្ករ របស់យើងវាមាន តម្លៃខ្ពស់។ ដូច្នេះយើងត្រូវរិះរកគ្រប់វិធី ដើម្បីកាត់បន្ថយតម្លៃ នៃការផលិតរបស់ប្រជាជនយើង»។

ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចបានទាមទារឲ្យមានឲ្យមានការចូលរួម ពីគ្រប់ក្រសួងពាក់ព័ន្ធ ដោយមិនអាចពឹងផ្អែកតែលើក្រសួងកសិកម្មមួយទេ។ ជាមួយគ្នានេះដែរ ដើម្បីការពារតម្លៃស្រូវរបស់កសិករ កុំឲ្យធ្លាក់ចុះនោះ សម្តេចបានជំរុញឲ្ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជ រួមគ្នាសម្រេចឲ្យបាននូវការនាំចេញអង្ករទៅកាន់ទីផ្សារចិន និងវៀតណាម ដែលផ្តល់ឲ្យកម្ពុជា ចំនួន៧០ម៉ឺន តោនអង្ករ ៕ chantha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស